៦គ្រាប់របស់ Barca រកបានដោយ Messi ស៊ុតហ្វ្រីឃីតយ៉ាងអស្ចារ្យនៅនាទី១២, Suarez ហ៊ែតទ្រីកនៅនាទី (៥៩, ៧៥, ៨១), Ivan Rakitic នាទី៨៤ និង Neymar ស៊ុតចុងម៉ោងនាទី៩០+១ ខណៈដែល Celta Vigo រកបាន១គ្រាប់ ដោយ John Guidetti ទាត់បាល់ពិន័យ១១ម៉ែត្រនាទី៣៩។
សម្រាប់ Messi បើស៊ុតបាល់ពិន័យ១១ម៉ែត្រខ្លួនឯងបានសម្រេចយប់មិញ នឹងរកបានគ្រាប់ទី៣០០ឲ្យក្រុមអ្នកមានបុណ្យ នៅ La Liga ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ សុខចិត្តលះបង់ Assist ឲ្យមិត្តរួមក្រុមវិញ។ រីឯក្រុម Barcelona នៅតែបន្តកំពូលតារាងដដែល ដោយមាន៣ពិន្ទុលើ Atletico Madrid និងសល់១ប្រកួតក្នុងដៃទៀត៕
សូមទស្សនាវីដេអូខាងក្រោម (ចុច Watch on YouTube)៖