២គ្រាប់របស់ Messi យប់មិញនេះដែរ បានបំបែកកំណត់ត្រារបស់ខ្លួនហើយជាមួយអ្នកចាំទី Petr Cech ពោលគឺប៉ុន្មានប្រកួតដែលប៉ះអ្នកចាំទីរួបនេះ មិនដែលបានស៊ុតចូលទេ ទើបតែយប់នេះធ្វើបានសម្រេចដល់ទៅ២គ្រាប់ឯណោះ។ ១គ្រាប់នៅនាទី៧១ ដោយមានការបញ្ជូនពី Neymar និងមួយគ្រាប់ទៀតជាបាល់ពិន័យ១១ម៉ែត្រនៅនាទី៨៣។
៥ឆ្នាំចុងក្រោយនេះ Arsenal បានបង្កើតកំណត់ត្រាមួយក្នុងពានរង្វាន់ Champions League នេះ ដោយបន្ទាប់ពីឆ្លងផុតវគ្គចែកពូលហើយ ពួកគេតែងតែប្រកួតចាញ់ក្នុងជើងទីមួយចាប់ពី២គ្រាប់ឡើងទៅ ដោយធ្លាប់ចាញ់ Inter Milan ៤-០ , ចាញ់ Bayern Munich ២-០ , ចាញ់ Monaco ៣-១ និងចាញ់ Barca យប់មិញនេះ ២-០ ទៀត ៕