ការប្រកួត Premier League យប់មិញ
ក្រុមកំពូលតារាង Leicester City បានទទួលបរាជ័យទាំង២លើក
ក្រោមថ្វីជើងកាំភ្លើងធំ Arsenal បន្ទាប់ពីខ្សែប្រយុទ្ធ Danny
Welbeck ដែលទើបត្រឡប់ពីរបួស តែតនៅនាទី៩០+៥
ធ្វើឲ្យក្រុមកញ្ជ្រោង Leicester ចាញ់ទាំងចុកឈាម ២-១។
Jamie Vardy ជាអ្នករកគ្រាប់ឲ្យ Leicester នាំមុខមុននៅនាទី៤៥ ដោយបាល់ពិន័យ១១ម៉ែត្រ មុនពេល Danny Simpson ទទួលកាតក្រហម (លឿង២ដង) នាទី៥៤។ ក្រោយមក កាំភ្លើងធំ បានវាយបក២គ្រាប់វិញ ដោយ Theo Walcott នាទី៧០ និង Welbeck បញ្ចប់សង្ឃឹម Leicester នៅម៉ោងបន្ថែមមានរបួស១គ្រាប់ទៀត។
រីឯការប្រកួតនៅម៉ោងបន្ទាប់ ក្រុមហង្សក្រហម Liverpool បានលត់ម្ចាស់ផ្ទះ Aston Villa ៦-០ ខណៈដែលកីឡាករឆ្នើមៗ Daniel Sturridge និង Philippe Coutinho ត្រឡប់ពីរបួស ចូលលេងជម្រើសដំបូងបានវិញ។ ៦គ្រាប់របស់ Liverpool រកបានដោយ Sturridge នាទី១៦, James Milner នាទី២៥, Emre Can នាទី៥៨, Divock Origi នាទី៦៣, Nathaniel Clyne នាទី៦៥ និង Kolo Toure តែតគ្រាប់ទី៦ នៅនាទី៧១។
ចំណែក១គូចុងក្រោយ មាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះលើមេឃខៀវ Manchester City ដល់ក្នុងដី ២-១ ខណៈដែល Harry Kane ស៊ុតបាល់ពិន័យ១១ម៉ែត្រនាទី៥៣ និង Christian Eriksen រកគ្រាប់ជ័យជម្នះនាទី៨៣ បន្ទាប់ពី Kelechi Iheanacho ស៊ុតគ្រាប់តាមស្មើឲ្យ Man City នាទី៧៤៕
តារាងពិន្ទុ Premier League៖
សូមទស្សនាវីដេអូខាងក្រោម៖