Facebook ជាកម្មវិធីមួយដែលស៊ីថ្មទូរសព្ទខ្លាំង មិនថាលើទូរសព្ទ Android ឬ iPhone នោះទេ។ បើតាមការឲ្យដឹងពី Android Central បានបញ្ជាក់ថា គ្រាន់តែលុបកម្មវិធី Facebook ចេញ គឺអាចជួយថ្មទូរសព្ទបាន២០ភាគរយ។ ចំណែកឯ iPhone វិញ អាចជួយបាន១៥ភាគរយ បើយោងតាម The Guardian។
Huff Post បានប្រាប់វិធីមួយចំនួនដើម្បីឲ្យការប្រើ Facebook តាម browser មានភាពងាយស្រួល ពោលគឺលោត Notification មកលើអេក្រង់ទូរសព្ទរបស់អ្នក ដូច Facebook app ដែរ៖
១. ចូលទៅកាន់ Browser លើទូរសព្ទរបស់អ្នក (អាចជា Chrome, Safari ជាដើម)
២. ចូល Facebook.com រួច log in និងចូលទៅកាន់ Menu នៅផ្នែកខាងស្ដាំ
៣. ចុចលើ Account Settings
៤. ចុចលើ Notifications
៥. បន្ទាប់មក ចុចលើ Mobile
៦. ចុច Turn On (អាចចុច Turn on តែលើអ្វីដែលអ្នកចង់ទទួលក៏បាន ដូចមានបង្ហាញខាងក្រោម)