• ព័ត៌មានថ្មី

    Thursday, June 25, 2015

    Barca ​ចិញ្ចឹម​ចិត្ត​ចង់​បាន Di Maria ស្រប​ពេល​សាមី​ខ្លួន​ចង់​នៅ Man Utd ​បន្ត

    ក្លិប Barcelona ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​បាន​ខ្សែ​បម្រើ​ស្លាប Angel di Maria ​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ ប៉ុន្តែ​សាមី​ខ្លួន​​បាន​ចេញ​មក​បញ្ជាក់​ម្ដង​ជា​ពីរ​ម្ដង​ថា​មិន​ទាន់​ចង់​ ចាកចេញ​ពី Manchester United ​ទេ។


    រដូវ​កាល​ដំបូង​របស់ Di Maria ​នៅ​បិសាច​ក្រហម​មិន​សូវ​ជា​ជោគជ័យ​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​រដូវ​កាល​ទើប​តែ​បញ្ចប់​ទៅ​​ដោយ​​រក​គ្រាប់​បាល់​បាន​តែ​៣​គ្រាប់​ គត់​ក្នុង​ក្របខ័ណ្ឌ English Premier League ។ រឿង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មាន​ក្លិប​ជា​ច្រើន​ដូចជា Barcelona, Paris Saint-Germain ​និង​ Bayern Munich ​ជា​ដើម មាន​បំណង​ចង់​ទិញ​យក​ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ទៅ​លេង​នៅ​ ក្លិប​របស់​ពួកគេ​វិញ ដោយ​ហ៊ាន​ផ្ដល់​តម្លៃ​ដើម​។

    តែ​ទោះ​ជា​មាន​ក្លិប​ធំ​ៗ​ចង់​បាន​ និង​ហ៊ាន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាង​ណា​ក្ដី អតីត​កីឡាករ Real Madrid ​ខាង​លើ​ ​បាន​ចេញ​មក​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា អនាគត​នៅ​ Old Trafford ​មិន​ទាន់​អស់​នោះ​ទេ ពោល​គឺ​រូប​គេ​​នឹង​នៅ​លេង​ជាមួយ​បិសាច​ក្រហម​បន្ត​ទៀត ដោយ​សង្ឃឹម​ថា​នឹង​អាច​ស្ដា​ទម្រង់​លេង​ឱ្យ​ល្អ​ឡើង​វិញ​បាន​នៅ​រដូវ​កាល​ ក្រោយ។

    “ខ្ញុំ​គិត​ថា ខ្ញុំ​មក​ Man Utd ​នឹង​អាច​មាន​ទម្រង់​លេង​ល្អ​ដូច​នៅ Real ​ប៉ុន្តែ​ជាក់ស្ដែង​គឺ​មិន​ដូច​នោះ​ទេ។ វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ពន្យល់​ថា​ហេតុ​អ្វី​បាន​ជា​ដូច្នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្ញុំ​មិន​ទាន់​ចង់​ចាកចេញ​នោះ​ទេ។ ដូច​នៅ Madrid ​អីចឹង ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​រៀន​ពី​កន្លែង​ថ្មី ដូច្នេះ​នៅ​អង់គ្លេស​ក៏​អីចឹង​ដែរ”។ Di Maria ​ប្រាប់​ទៅ​កាសែត Ole ។

    ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ខាង​លើ​នេះ​ជា​កីឡាករ​ដែល​ ក្រុម​ Man Utd ​ទិញ​មក​បំបែក​កំណត់​ត្រា​នៅ​អង់គ្លេស ៥៩,៧​លាន​ផោន។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ដែរ កាល​នៅ​លេង​ជាមួយ Real Madrid ​ពិត​ជា​មាន​ទម្រង់​លេង​ល្អ​ខ្លាំង​ណាស់ ពោល​គឺ​មាន​ទាំង​ល្បឿន​និង​បច្ចេកទេស​ញាក់​បាល់​ដែល​បាន​ជួយ​អធិរាជ​ស​លើក​ ពាន UEFA Champions League ​បាន​មុន​ពេល​ចាកចេញ​កាល​ពី​ឆ្នាំ​មុន​ទៀត​ផង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ​ចិញ្ចឹម​ចិត្ត​ចង់​បាន Di Maria ស្រប​ពេល​សាមី​ខ្លួន​ចង់​នៅ Man Utd ​បន្ត Rating: 5 Reviewed By: Unknown
    Scroll to Top