• ព័ត៌មានថ្មី

    Thursday, June 25, 2015

    ទឹក​​ត្របក​ផ្កា​កុលាប​​​មាន​ប្រយោជន៍​​ចំពោះ​​​​សម្រស់​ច្រើន​យ៉ាង

    ផ្កា ​កុលាប​មិន​ត្រឹម​តែ​មាន​ក្លិន​ក្រអូប និង​​​ជា​ផ្កា​តំណាង​ឲ្យ​ក្ដី​ស្រលាញ់​តែ​មួយ​មុខ​​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​សម្រាប់​ថែ​រក្សា​​សម្រស់​តាំង​ពី​ សម័យ​បុរាណ​មក​​ផង​ដែរ​។ ​​​នា​ពេល​បច្ចុប្បន្ន​​នេះ គេ​ប្រើ​វា​ជា​ដាក់​ត្រាំ​ទឹក​ពេល​ស្ប៉ា ​​ដែល​​វា​បាន​​ផ្ដល់​​ប្រយោជន៍​ដល់​សម្រស់​បាន​យ៉ាង​ច្រើន​។


    ខាង​ក្រោម​នេះ​ជា​​​អត្ថប្រយោជន៍​របស់​ទឹក​ផ្កា​កុលាប​ចំពោះ​សម្រស់៖

    ១. ជួយ​ថែរក្សា​ស្បែក​ឲ្យ​ស្អាត​​​​

    ងូត​ទឹក​ត្រាំ​ត្របក​ផ្កា​កុលាប​​​ធ្វើ​ឲ្យ​ស្បែក​​​ស្អាត​ទន់​​ ក្រអូប​​ ពន្យារ​​​ភាព​ចាស់​ និង​កម្ចាត់​ចេញ​ជាតិ​​​ប្រេង​ និង​ភាព​កខ្វក់​​ចេញ​ពី​ស្បែក​។ ​ទឹក​ត្របក​ផ្កា​​កុលាប​​ជួយ​បន្តឹង​ស្បែក​ ផ្ដល់​សំណើម​ និង​កាត់​​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    ២. ​រក្សា​ស្បែក​រង្វង់​​​​ភ្នែក

    ទឹក​ត្របក​ផ្កា​កុលាប​អាច​ជួយ​ថែរក្សា​ស្បែក​ជុំ​វិញ​ត្របក​ភ្នែក​បាន​ យ៉ាង​ប្រសើរ។ យក​​ក្រណាត់​ស្អាត​ជ្រលក់​ចូល​ក្នុង​ទឹក​ត្រាំ​ត្របក​ផ្កា​កុលាប ​រួច​ជូត​ថើរ​ៗ​លើ​​ស្បែក​​​​ត្របក​ភ្នែក​ ដែល​វា​ជួយ​ផ្ដល់​សំណើម​ និង​ធ្វើ​ឲ្យ​រង្វង់​​ភ្នែក​ស្រស់បស់​ឡើង​។

    ៣. បំបាត់​មុន

    ​អ្នក​អាច​ប្រើ​ទឹក​ត្រាំ​ត្របក​ផ្កា​កុលាប​​ដើម្បី​បំបាត់​មុន​មុន​​ជាំ ​បាន​ ដោយ​គ្រាន់​តែ​យក​ទឹក​ផ្កា​កុលាប​មក​លាប​​ស្រាល​ៗ​​លើ​កន្លែង​ដែល​មាន​មុន​។ ម្យ៉ាង​ទៀត​​ ​យក​ទឹក​ត្រាំ​ត្របក​ផ្កា​កុលាប​លាយ​ជា​មួយ​ចន្ទន៍ក្រស្នា ​និង​ទឹក​ក្រូច​ឆ្មា​​ជួយ​បំបាត់​ស្លាក​​ស្នាម​ផ្សេងៗ​បាន​ផង​ដែរ។

    ​​​​​​​​​​​​​៤. ថែ​បំប៉ន​សក់​ក្បាល

    ទឹក​ត្របក​ផ្កា​កុលាប​ជួយ​បំប៉ន​​សក់​ក្បាល​​តាំង​ពី​​ឫស​ ដល់​ចុង​សក់​​ ព្រម​ទាំង​ថែរក្សា​ស្បែក​ក្បាល​​​តាម​បែប​ធម្មជាតិ​បាន​យ៉ាង​ល្អ។​​ គេ​អាច​យក​វា​ធ្វើ​ជា​សាប៊ូ​កក់​សក់​​ ​ដើម្បី​​​ការពារ​សក់​ជ្រុះ ​និង​​ជួយ​បន្ទន់​សក់​ផង​ដែរ​។

    វិធី​ធ្វើ​៖

    ដំបូង​ឡើង​ត្រូវ​​​ដាក់​សន្លឹក​ត្របក​ផ្កា​កុលាប​​​ស្រស់​ៗ​ទៅ​ក្នុង​ ក្រឡ​មួយ ​រួច​ចាក់​ទឹក​ចូល​ត្រាំ​​សំបក​ផ្កា​នោះ​ ដោយ​ត្រូវ​យក​​ទៅ​ដាក់​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​រយៈ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​ឲ្យ​វា ​​ចេញ​ជាតិ​ប្រេង​ដែល​អាច​យក​មក​ប្រើ​ការ​បាន។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទឹក​ផ្កា​កុលាប​គេ​អាច​យក​ទៅ​ច្នៃ​ធ្វើ​ជា​ភេសជ្ជៈ​សម្រាប់​ញ៉ាំ ដើម្បី​ឲ្យ​ស្បែក​ស្អាត​ភ្លឺ​ថ្លា​ដោយ​វា​​សំបូរ​សារធាតុ​​​វីតាមីនA, C, D, E និង​B3 ​និង​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ។ ម៉្យាង​គេ​អាច​យក​​វា​មក​លាប​ស្បែក​ឲ្យ​ស្អាត​ការពារ​កុំ​ឲ្យ​ស្បែក​ស្ងួត​ ឬ​យក​លាប​ត្រង់​កន្លែង​សត្វ​ល្អិត​ខាំ ដោយ​បន្ថយ​អាការៈ​រមាស់​ក្រហាយ​បាន៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: ទឹក​​ត្របក​ផ្កា​កុលាប​​​មាន​ប្រយោជន៍​​ចំពោះ​​​​សម្រស់​ច្រើន​យ៉ាង Rating: 5 Reviewed By: Unknown
    Scroll to Top