• ព័ត៌មានថ្មី

    Wednesday, June 3, 2015

    ខ្សែ​ប្រយុទ្ធ​៣​នាក់​សហការ​គ្នា​ល្អ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

    Lionel Messi , Luis Suarez ​និង Neymar ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ខ្សែ​ប្រយុទ្ធ​លេង​ស៊ី​ចង្វាក់​គ្នា​ល្អ​បំផុត ​ក្នុង​រដូវ​កាល​នេះ ដោយ​អាច​រក​គ្រាប់​បាល់​សរុប​រហូត​ដល់​ទៅ​១២០​គ្រាប់​ឯ​ណោះ​ និង​ជួយ​ក្រុម Barcelona ​លើក​ពាន​ធំ​ៗ​ទៀត។ ​ដោយ​ឡែក​ការ​សហការ​គ្នា​នេះ​ដែរ គឺ​មិន​មែន​មាន​តែ​កីឡាករ​៣​នាក់​នេះ​នោះ​ទេ ពោល​គឺ​ធ្លាប់​មាន​កីឡាករ​ផ្សេង​ៗ​ទៀត​ក៏​ធ្លាប់​ធ្វើ​បាន​យ៉ាង​ល្អ​ដូច្នេះ ​ដែរ អំឡុង​ពេល​ពួកគេ​នៅ​លេង​​បាល់ទាត់​ដូចជា George Best, Bobby Charlton ​និង​ Dennis Law ​របស់​ក្រុម​ Manchester United ​ជា​ដើម។


    ចុះ​ក្រៅ​ពី​នេះ តើ​មាន​ទ័ព​ស្រួច​ណា​ទៀត​ធ្លាប់​ប្រកៀក​ស្មា​គ្នា​ប្រយុទ្ធ​នៅ​លើ​សង្គ្រាម​ វាល​ស្មៅ​នេះ? សូម​មើល​ខាង​ក្រោម​នេះ​ជាមួយ Sabay ​ទាំង​អស់​គ្នា​ដើម្បី​ដឹង​ច្បាស់៖

    ១. Lionel  Messi , Luis Suarez , Neymar

    msn-2-1430649329


    ​ខ្សែ​ប្រយុទ្ធ​៣​នាក់​ខាង​លើ​នេះ បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​សម្រាប់​ក្រុម Barcelona ​ដោយ​រដូវ​កាល​នេះ​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​១២០​គ្រាប់ និង​ជួយ​ក្រុម​ឈ្នះ​ពាន​២​រួច​ជា​ស្រេច​ទៅ​ហើយ La Liga , Copa del Rey ​ហើយ​នៅ​ថ្ងៃ​ទី​៦​ខាង​មុខ​នេះ​ពួកគេ​ក៏​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​ជួយ​ ក្រុម​លើក​ពាន UEFA Champions League ​ថែម​ទៀត​ផង។

    ២. Cristiano Ronaldo , Gareth Bale , Karim Benzema

    bbc-1430555488

    ទ័ព​ស្រួច​៣​នាក់​នេះ​គឺ​ជា​តួ​អង្គ​សំខាន់​របស់​ក្រុម Real Madrid ​កាល​ពី​រដូវ​កាល​មុន ពោល​គឺ​អាច​ជួយ​ក្រុម​អធិរាជ​ស​លើក​ពាន​បាន​ដល់​ទៅ​៤​ឯ​ណោះ Copa del Rey , UEFA Super Cup , UEFA Champions League ​និង FIFA Club World Cup ។ លើស​ពី​នេះ​ទៅ​ទៀត រដូវ​កាល​នេះ​វិញ គ្រាន់​តែ Ronaldo ​ម្នាក់​ឯង អាច​រក​គ្រាប់​បាល់​ដល់​ទៅ​៦១​គ្រាប់​ឯ​ណោះ ហើយ​ចំនួន​នេះ​ក៏​អាច​រក្សា​តំណែង​ម្ចាស់​ស្បែក​ជើង​មាស​របស់​គេ​បាន​ផង​ដែរ ​នៅ​ឆ្នាំ​នេះ។

    ៣. George Best, Bobby Charlton , Dennis Law

    3

    George Best, Bobby Charlton ​និង​ Dennis Law ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​បិសាច​ ក្រហម Manchester United ។ ដោយ​អ្នក​ស្រលាញ់​បាល់ទាត់​ភាគ​​ច្រើន​បាន​គិត​ថា ក្រៅ​ពី Pepe ​និង Diego Maradona ​ទៅ​មាន​តែ​ George Best ​នេះ​ហើយ​ ដែល​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​នេះ។

    ៤. Jairzinho, Tostao , Pele

    pele-tostao-jairzinho-1430555675

    កំពូល​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​៣​នាក់​នេះ ​ពិត​ជា​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់ផ្អើល​មែន​ទែន ​អំឡុង​ឆ្នាំ​១៩៧០ ពោល​គឺ​គ្រា​នោះ​ក្រុម​សាំបា​ប្រេស៊ីល​ពិត​ជា​ក្រុម​ខ្លាំង​ទាំង​វាយ​លុក​ និង​ការពារ ពោល​គឺ​ World Cup ​ឆ្នាំ​នោះ​ ប្រទេស​ប្រេស៊ីល​ជា​អ្នក​ឈ្នះ ហើយ​គ្រាប់​បាល់​១៩​គ្រាប់​ដែល​ក្រុម​នេះ​រក​បាន​មាន ១៤​គ្រាប់​ទៅ​ហើយ ចេញ​ពី​ជើង​របស់ Pele ។ មួយ​វិញ​ទៀត អ្វី​ដែល​សំខាន់​នោះ Pele ​ជា​កីឡាករ​ម្នាក់​គត់​ដែល​ធ្លាប់​លើក​ពាន World Cup ​បាន​៣​ដង ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់។

    ៥. Rivaldo, Ronaldo , Ronaldinho
    2390975

    Rivaldo, Ronaldo ​និង​ Ronaldinho ​ត្បិត​តែ​មិន​អាច​ធ្វើ​បាន​ល្អ​ដូច Jairzinho, Tostao ​និង​ Pele ​មែន ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​៣​នាក់​នេះ​ក៏​បាន​បង្ក​ព្យុះ​ភ្លៀង​មិន​តិច​នោះ​ទេ ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​ពេល​​កន្លង​មក។ តួយ៉ាង​ដូច​កាល​ពី​ឆ្នាំ​២០០២ កីឡាករ​៣​នាក់​នេះ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​​ប្រេស៊ីល​បាន​ច្រើន​ណាស់ ហើយ​ពួកគេ​ក៏​បាន​បង្ហាញ​សមត្ថភាព​អស្ចារ្យ​ផង​ដែរ ដោយ Ronaldinho ​ទាត់​មួយ​ជើង​ពី​ចម្ងាយ​ជាង​៣០​ម៉ែត្រ​ចូល​ ពេល​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ជា​ដើម។

    ៦. Samuel Eto’o, Thierry Henry ​និង​ Lionel Messi

    eto-messi-henry-1430649167

    ខ្សែ​ប្រយុទ្ធ​៣​នាក់​ខាង​លើ​នេះ អំឡុង​ឆ្នាំ​២០០៩ ​ពួកគេ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ឱ្យ​ក្រុម Barcelona ​ដោយ​រក​គ្រាប់​បាល់​បាន​១០០​គ្រាប់ ប៉ុន្តែ​រដូវ​កាល​នេះ​ត្រូវ​បាន MSN ​បំបែក​បាន​ ​ដោយ​រក​បាន​ដល់​ទៅ​១២០​គ្រាប់​ឯ​ណោះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី  Samuel Eto’o, Thierry Henry ​និង​ Lionel Messi ​នៅ​តែ​ជា​និមិត្ត​រូប​របស់​អ្នក​គាំទ្រ​អ្នក​មាន​បុណ្យ​ដដែល ព្រោះ​ថា​ពួកគេ​បាន​ជួយ​ក្រុម​បាន​ច្រើន ហើយ​ក៏​ជា​កីឡាករ​ដែល​ឱ្យ​ក្លិប​មួយ​នេះ​ល្បី​ល្បាញ​ខ្លាំង​ផង​ដែរ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ខ្សែ​ប្រយុទ្ធ​៣​នាក់​សហការ​គ្នា​ល្អ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Rating: 5 Reviewed By: Unknown
    Scroll to Top