• ព័ត៌មានថ្មី

    Tuesday, June 2, 2015

    Messi ៖ ខ្ញុំ​ធ្លាប់​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ តែ​គ្មាន​នរណា​ដល់​ Suarez ​និង Neymar ​

    កីឡាករ Lionel Messi ​បាន​និយាយ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា តាំង​ពី​ចូល​លេង​នៅ​ឈុត​ធំ​ក្រុម Barcelona ​មក មិន​មាន​ខ្សែ​ប្រយុទ្ធ​ណា​ល្អ​ជាង​ Luis Suarez ​និង​ Neymar ​នោះ​ទេ។


    Messi , Suarez ​និង​ Neymar ​រដូវ​កាល​នេះ​បាន​រក​គ្រាប់​បាល់​បាន​១២០​គ្រាប់​ហើយ ពោល​គឺ​៣​នាក់​នេះ​បាន​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​អ្នក​មាន​បុណ្យ ដែល​កាល​ពី​មុន​ Messi , Thierry Henry និង​ Samuel Eto’o ​រក​បាន​១០០​គ្រាប់​កាល​ពី​រដូវ​កាល ២០០៨-២០០៩ ។ មួយ​វិញ​ទៀត មហិច្ឆតា​របស់ MSN ​រដូវ​កាល​នេះ​ក៏​មិន​ទាន់​អស់​នៅ​ឡើយ​ទេ ដោយ​ពួកគេ​រំពឹង​យ៉ាង​ខ្ពស់​ថា​នឹង​អាច​លើក​ពាន​៣​រដូវ​កាល​នេះ​ ព្រោះ​មាន​ពាន​២​ក្នុង​ដៃ​រួច​ទៅ​ហើយ La Liga , Copa del Rey ​នៅ​ឡើយ​តែ UEFA Champions League ​ដែល​ត្រូវ​ប៉ះ Juventus ​នៅ​ថ្ងៃ​សៅ​រ៍​សប្ដាហ៍​នេះ។

    29423DC100000578-0-image-a-8_1433184794872

    ដោយសារ​តែ​ការ​សប្បាយ​ចិត្ត​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ខាង​លើ​បាន​ប្រាប់​ទៅ Squawka ​ថា៖ “ខ្ញុំ​ពិត​ជា​សំណាង​ណាស់។ ខ្ញុំ​ធ្លាប់​បាន​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ខ្លាំង​ជា​ច្រើន​នៅ Barca ប៉ុន្មាន​ឆ្នាំ​មក​នេះ ដូចជា Ronaldinho , Samuel Eto’o , Thierry Henry , Pedro  , David Villa, Alexis Sanchez ​ជា​ដើម ប៉ុន្តែ​ពិត​ជា​ពិបាក​ណាស់​ដែល​និយាយ​ថា​ពួកគេ​ល្អ​ដូច Suarez ​និង Neymar ។ កីឡាករ​២​នាក់​នេះ មាន​ទម្រង់​លេង​ល្អ​ខ្លាំង​ណាស់។ យើង​ទើប​តែ​លេង​ជាមួយ​គ្នា​បាន​១​រដូវ​កាល​ទេ តែ​យើង​យល់​ចិត្ត​គ្នា​ណាស់”។

    ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​មក​ចូល​លេង​ជាមួយ Barcelona ​តាំង​ពី​ឆ្នាំ​២០១៣​មក ដូច្នេះ​រូប​គេ​បាន​លេង​ជាមួយ Messi ​២​រដូវ​កាល​មក​ហើយ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​វិញ​ទើប​តែ​ផ្លាស់​មក​រដូវ ​កាល​នេះ​ទេ ហើយ​មាន​បម្រាម​ជាប់​ខ្លួន​ជិត​ពាក់​កណ្ដាល​រដូវ​កាល​ទៀត ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី រូប​គេ​នៅ​តែ​អាច​ចុះ​សម្រុង​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ និង​លេង​ស៊ី​ចង្វាក់​គ្នា​ទៀត​ផង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ៖ ខ្ញុំ​ធ្លាប់​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ តែ​គ្មាន​នរណា​ដល់​ Suarez ​និង Neymar ​ Rating: 5 Reviewed By: Unknown
    Scroll to Top