• ព័ត៌មានថ្មី

    Wednesday, June 17, 2015

    រូបថត​ Pre-Wedding ​ប្លែក​ៗ​​​គួរ​ឲ្យ​ចាប់​អារម្មណ៍

    អាពាហ៍ពិពាហ៍​អាច​បន្សល់​ទុក​អនុស្សាវរីយ និង​ស្នាម​ញញឹម​តាម​រយៈ​រូប​ថត ដូច​នេះ​ហើយ​ទើប​គូស្នេហ៍​គ្រប់​រូប តែង​សម្រិត​សម្រាំង​រក្សា​ទិដ្ឋភាព​ត្រជាក់​ភ្នែក​ទុក​មើល​ទៅ​ថ្ងៃ​ក្រោយ។ ដូច​គ្នា​នេះ​ដែរ គូស្នេហ៍​ជា​ច្រើននៅ​ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង និង​ប្រទេស​ចិន ​បាន​ថត​រូប​ភាព​ប្លែក​ៗ​​មុន​ពេល​រៀបការ ទុក​ជា​អនុស្សាវរីយ។

    ​​​១

    គំនិត​ច្នៃ​ប្រឌិត​នេះ បាន​បង្កើត​ឡើង​ដំបូង​ដោយ​គូស្នេហ៍​ក្នុង​ក្រុង​ហុងកុង និង​ក្លាយ​ជា​ទម្លាប់​របស់​កោះ​តៃវ៉ាន់ ហើយ​​រីក​ដុះដាល​បន្ត​ដល់​ ចិន និង​កូរ៉េខាងត្បូង​ជា​ដើម។ គូ​ស្នេហ៍​នៅ​ក្រុង​ហុងកុង ត្រូវ​ចំណាយ​ប្រមាណ ២៧០០​ដុល្លារ ដើម្បី​ទទួល​បាន​រូប​ថត​ប្លែក​ៗ​ទាំង​នេះ ដែល​ស្មើ​នឹង ២​ដង​នៃ​ការ​ចំណាយ​លើ​រូបថត​អាពាហ៍ពិពាហ៍​ធម្មតា។

    អ្នក​ស្រី Yvonne Ho ដែល​ជា​អ្នក​រៀបចំ​គម្រោង​ថត​រូប​ឲ្យ​គូស្នេហ៍​មួយ​គូ បាន​និយាយ​ថា ការ​ថតរូប​​ប្រភេទ​​​នេះ ​ស្រដៀង​ទៅ​នឹង​ការ​ថត​រូប​ផ្សាយ​ពាណិជ្ជកម្ម ឬ​ថត​ម៉ូដ។ “ខ្ញុំ​ចង់​ចែក​រំលែក​ក្ដី​ស្រលាញ់​របស់​ពូក​គេ”។ អ្នក​ស្រី Ho និយាយ ព្រម​ទាំង​បញ្ជាក់​បន្ថែម​ទៀត​ថា ទំនួល​ខុស​ត្រូវ​របស់​អ្នក​ស្រី​គឺ​ប្រាប់​សាច់​រឿង​តាម​រយៈ​រូប​ថត៕

    ទស្សនា​រូបភាព Pre-Wedding​ ​ប្លែក​ៗ​ខាង​ក្រោម៖

    ៧


    ៥

    ៤

    ៣

    ២
    • Blogger Comments
    • Facebook Comments
    Item Reviewed: រូបថត​ Pre-Wedding ​ប្លែក​ៗ​​​គួរ​ឲ្យ​ចាប់​អារម្មណ៍ Rating: 5 Reviewed By: Unknown
    Scroll to Top