• ព័ត៌មានថ្មី

    Thursday, June 25, 2015

    Ronaldo និង​ Zlatan ​ប្រជែង​គ្នា​ខ្លាំង​មែន​លើក​នេះ?

    កំពូល ​តារា​បាល់ទាត់​​ឆ្នើម​ពិភពលោក​២​រូប​ Cristiano Ronaldo របស់​ក្លិប​ Real Madrid និង​ Zlatan Ibrahimovic របស់​ PSG ​ហាក់​​​ចង់​ប្រជែង​គ្នា​ ក្នុង​ការ​​លក់​ទឹក​អប់​រៀងៗ​​ខ្លួន​ ពោល​គឺ​​កីឡាករ​ទាំង​២​ បាន​​​​ប្រកាស​ថា នឹង​ចេញ​​លក់​ទឹក​អប់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ដូច​គ្នា។


    កាល​ពី​ថ្ងៃ​ចន្ទ​ កីឡាករ​​ជម្រើស​ជាតិ​ស៊ុយអែត​ Zlatan បាន​បង្ហោះ​រូប​​ថត​ទឹក​អប់​ថ្មី​របស់​ខ្លួន​លើ​ Instagram ហើយ​សរសេរ​ថា៖ “នេះ​ជា​លទ្ធផល​២​ឆ្នាំ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ ​​ដើម្បី​ផលិត​ទឹកអប់ ​ដំបូង​របស់​ខ្ញុំ។ នេះ​ជា​រូបរាង​របស់​វា! នឹង​ចេញ​លក់​នា​ថ្ងៃ​ទី​១២ ខែ​សីហា”។

    2

    រីឯ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ CR7 ​ក៏​បាន​បង្ហោះ​រូប​ថត​១​សន្លឹក​របស់​ខ្លួន​លើ​ Twitter ផង​ដែរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា​ ​ដោយ​មាន​សរសេរ​ជា​សារ​ខ្លី​ថា៖ “ខ្ញុំ​នឹង​ចេញ​ទឹក​អប់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ នៅ​ចុង​រដូវ​ក្ដៅ​នេះ។ រំភើប​ខ្លាំង​ណាស់! ព័ត៌មាន​លំអិត​នឹង​ចេញ​ឆាប់ៗ!”។

    3

    យ៉ាងណាមិញ គេ​មិន​ទាន់​អាច​ព្យាករ​បាន​ទេ​ថា​ ពេល​ទឹក​អប់​របស់​ម្ចាស់​ពាន Ballon D’Or ​៣​សម័យ​កាល និង​​ទឹក​អប់​របស់​កំពូល​ខ្សែ​ប្រយុទ្ធ ​Zlatan ​ចេញ​លក់​ មួយ​ណា​នឹង​លក់​ដាច់​ជាង ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា ពេល​ដែល​ចេញ​លក់​ផ្លូវការ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo និង​ Zlatan ​ប្រជែង​គ្នា​ខ្លាំង​មែន​លើក​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top