• ព័ត៌មានថ្មី

    Tuesday, June 16, 2015

    Facebook បង្ហាញ​ App ថ្មី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ Share រូបភាព​​ជា​មួយ​ Friends

    កាល​ពី​ថ្ងៃ​ច័ន្ទ​​ម្សិល​មិញ​ក្រុមហ៊ុន​ Facebook បាន​បង្ហាញ​​នូវ​កម្មវិធី​​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Moments app ​សម្រាប់​ iOS និងAndroid ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Share រូបភាព​​កាន់​តែ​ងាយ​ស្រួល​ និង ​សម្ងាត់ជា​មួយ​ Friends លើ​ Facebook ដោយ​​​ការ​ប្រើ​បច្ចេក​វិទ្យា​​​សម្គាល់​មុខ ( facial recognition technology ) ។



    ​​Moments app របស់​ Facebook ​ ​​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត​ Group និង​​​ Sync រាល់​រូបភាព​ទាំង​អស់​ដែល​អ្នក​ត្រូវ​បាន​ Tag និង Friend ​ដែល​អ្នក​បាន​ Tag ​​ដោយ​ប្រើ​បច្ចេកវិទ្យា​សម្គាល់​មុខ និង​​រៀប​ចំ​វា​ដាក់​​​ជាក្រុម​ដើម្បី​​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុងការ​​ Share ​រូបភាព​ទាំង​នោះ​​​ទៅ​កាន់​ Friend ជាក់​លាក់​ណាមួយ​របស់​អ្នក។



    បន្ថែម​ទៀត​នោះ​អ្នក​ប្រើ​ប្រាស់​ក៏​​អាច​ Share រូបភាព​ផ្ទាល់​ខ្លួន​​​ទៅ​ក្នុង​ Group ​​ ហើយ​​នៅ​ពេល​នោះ​អ្នក​ និង Friend របស់​អ្នក​នឹង​មាន​រូបភាព​ទាំង​អស់​រួមគ្នា​ក្នុង​​កន្លែង​តែ​មួយ។ ក្រៅ​ពី​នេះ​ Moments app ​អាច​រក្សារ​ទុក​រាល់​រូបភាព​ទាំង​អស់​ដែល​អ្នក​បាន​ Sync ​និង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ស្វែង​រក​ថែម​ទៀត​ផង។

    ​Moments app គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ Artificial Intelligence Research (FAIR) lab របស់​ Facebook ​ដែល​មាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចំនួន ៥០ នាក់​ដឹក​នាំ​ដោយ​លោក​​ Yann LeCun។ បច្ចុប្បន្ន​នេះ​​​ កម្មវិធី​នេះ​គឺ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង​សហរដ្ឋអាមេរិក​តែ​ប៉ុណ្ណោះ។ ​ចំពោះ​ប្រទេស​ផ្សេង​ទៀត​នឹង​ដំណើរ​ការ​នៅ​ពេល​ក្រោយ៕

    29A63B4400000578-3125369-image-a-29_1434414197405
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook បង្ហាញ​ App ថ្មី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ Share រូបភាព​​ជា​មួយ​ Friends Rating: 5 Reviewed By: Unknown
    Scroll to Top