• ព័ត៌មានថ្មី

    Wednesday, June 17, 2015

    Chelsea នឹង​លក់​ Cech ឲ្យ​ Arsenal តែ​លុះ​ត្រា​​​ទិញ​​បាន​អ្នកចាំទី​ថ្មី​សិន

    Chelsea នឹង​លក់​អ្នកចាំទី Petr Cech ​ទៅ​ឲ្យ​ Arsenal ​ប៉ុន្តែ​លុះ​ត្រា​តែ​លោក​ Jose Mourinho ​អាច​ទិញ​បាន​អ្នកចាំទី​ថ្មី ដែល​អាច​​ប្រជែង​តំណែង​ដៃ​ទី​១ ទល់​​នឹង​ Thibaut Courtois ​បាន​សិន។


    Cech ​វ័យ​៣៣​ឆ្នាំ ចង់​ចាកចេញ​ពី​តោ​ខៀវ​ ​បន្ទាប់​ពី​លេង​ក្នុង​​នាម​ជា​ អ្នកចាំទី​ដៃ​ទី​២ បន្ទាប់​ពី Courtois  អំឡុង​ពេល​រដូវ​កាល​មុន ដែល​ឈ្នះ​ពាន​រង្វាន់ Barclays Premier League។ អ្នកចាត់ការ​  Mourinho នៅ​មាន​ការ​ស្ទាក់ស្ទើរ ​មិន​ចង់​លក់​កីឡាករ​របស់​លោក ទៅ​ឲ្យ​ក្រុម​គូ​ប្រជែង​ឡើយ ប៉ុន្តែ​​ការ​ផ្ទេរ​ត្រូវ​បាន​គេ​ជឿ​ថា នឹង​អាច​ទៅ​ដោយ​រលូន ​បើ​ Chelsea អាច​ស្វែង​រក​អ្នកចាំទី​ថ្មី ទៅ​ជំនួស​តំណែង​១​នេះ​បាន។

    2
    អ្នកចាំទី​ Begovic របស់ក្លិប Stoke City

    3
    អ្នកចាំទី Robert Green ​របស់​ក្លិប​ QPR

    ​ប្រភព​មួយ បាន​ប្រាប់​ដល់​ Sportsmail ថា Chelsea នឹង​ទិញ​យក​អ្នកចាំទី​ Asmir Begovic ​របស់​ក្រុម​ Stoke City ​ដែល​​មាន​តម្លៃ​ប្រហែល​ ១០,៥​លាន​ផោន​សិន មុន​នឹង​លក់​ Cech ​ទៅ​កាំភ្លើង​ធំ ក្នុង​តម្លៃ​ប្រហែល ១១​លាន​ផោន។ ចំណែក​ឯ​គោលដៅ​ទី​២ របស់​​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ គឺ​អ្នកចាំទី​ជម្រើស​ជាតិ​​អង់គ្លេស Robert Green ​របស់​ក្រុម​ QPR។

    អ្នកចាំទី​ក្រុម​ជម្រើស​ជាតិ​សាធារណរដ្ឋឆេក Cech បាន​ផ្ទេរ​ពី​ក្លិប Rennes របស់​បារាំង ទៅ​​ Chelsea កាល​ពី​ឆ្នាំ​២០០៤ ហើយ​រយៈពេល​១១​រដូវ​កាល​នៅ​អង់គ្លេស អ្នកចាំទី​ដៃ​ស្អិត​រូប​នេះ បាន​បង្ហាញ​ខ្លួន​សរុប​ឲ្យ​តោ​ខៀវ ៤៨៥​ប្រកួត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea នឹង​លក់​ Cech ឲ្យ​ Arsenal តែ​លុះ​ត្រា​​​ទិញ​​បាន​អ្នកចាំទី​ថ្មី​សិន Rating: 5 Reviewed By: Unknown
    Scroll to Top