• ព័ត៌មានថ្មី

    Wednesday, June 17, 2015

    Beckham បង្ហោះ​រូប​មួយ​សន្លឹក​ជួយ​ផ្សព្វផ្សាយ​ប្រាសាទ​តាព្រហ្ម

    ទោះ​បី​ជា​បាន​ចាកចេញ​ពី​កម្ពុជា​ហើយ​ក៏​ពិត​មែន ក៏​អតីត​កីឡាករ​បាល់ទាត់​អង់គ្លេស​ល្បី​ឈ្មោះ David Beckham ហាក់​មិន​ទាន់​ដាច់​អាល័យ​ពី​ទឹក​ដី​អង្គរ​នេះ​ទេ។ ក្រោយ​ពី​បង្ហោះ​រូប​ប្រាសាទ​អង្គរ​វត្ត​ និង​រូបភាព​ជាមួយ​កុមារ​នៅ​ទឹក​ដី​ខេត្ត​សៀមរាប​​ពេល​មក​ដល់​ទឹក​កម្ពុជា​ជា​លើក​ដំបូង​នោះ អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម បាន​​បង្ហោះ​រូប​មួយ​សន្លឹក​ទៀត​​នៅ​លើ Instagram របស់​ខ្លួន កាល​ពី​ប្រមាណ​៣ម៉ោងមុន​ ដែល​បង្ហាញ​ពី​ប្រាសាទ​តាព្រហ្ម។



    អមជាមួយ​រូបភាព​​ឈរ​កាន់​កាមេរ៉ា​នោះ​ Beckham បាន​សរសេរ​ក្នុង​ន័យ​លើក​សរសើរ​​ប្រាសាទតាព្រហ្ម​​ថា៖ “ខ្ញុំ​មាន​ពេល​មិន​គួរ​ឲ្យ​ជឿ​នៅ​កម្ពុជា​ ដោយ​ខ្ញុំ​អាច​ជួប​មនុស្ស​​​ និង​កុមារ​ៗ​ដ៏​អស្ចារ្យ។ ប្រសិន​បើ​អ្នក​មាន​ឱកាស​ទៅ​លេង​កម្ពុជា អ្នក​មិន​គួរ​រំលង​ប្រាសាទ​តាព្រហ្មនោះ​ទេ”។

    Beckham បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា ក្រោយ​បង្ហោះ​រូប​មុខ​ប្រាសាទ​អង្គរ​វត្ត​កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​មិថុនា​កន្លង​ទៅ។ បុរស​សង្ហា​កូន​៤ ​វ័យ​៤០ឆ្នាំ​រូប​នេះ បាន​មក​កម្ពុជា​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ​ UNICEF ហើយ​ការ​មក​ទស្សនកិច្ច​នា​ពេល​នេះ គឺ​​ក្រោយ​ពី​មាន​ការ​បង្កើត​យុទ្ធនាការ​សប្បុរសធម៌​មួយ​របស់​ខ្លួន​គឺ “7: The David Beckham Unicef Fund” ដែល​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កម្ភៈ​៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Beckham បង្ហោះ​រូប​មួយ​សន្លឹក​ជួយ​ផ្សព្វផ្សាយ​ប្រាសាទ​តាព្រហ្ម Rating: 5 Reviewed By: Unknown
    Scroll to Top