• ព័ត៌មានថ្មី

    Tuesday, June 2, 2015

    Morata៖ ខ្ញុំ​នឹង​ព្យាយាម​យក​ឈ្នះ​ Barca ដើម្បី​ Real

    ខ្សែ ​ប្រយុទ្ធ Alvaro Morata របស់​ក្រុម​ Juventus បាន​និយាយ​ថា ​ខ្លួន​នឹង​ព្យាយាម​យក​ឈ្នះ​លើ​​ក្រុម Barcelona ឲ្យ​បាន​ ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ដើម្បី​​អ្នក​គាំទ្រ​ក្រុម​ Real Madrid។


    កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ Morata បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​របស់​ខ្លួន (Real Madrid) ទាំង​២​ជើង​ កាល​ពី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ​និង​​ធ្វើ​ឲ្យ​ស្ដេច​ស ​ចាញ់​ Juventus ដោយ​លទ្ធផល​សរុប ៣-២។

    យ៉ាងណាក្ដី ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ ​សង្ឃឹម​ថា​នឹង​អាច​យក​ឈ្នះ​ Barcelona ​បាន​ ដើម្បី​អ្នកគាំទ្រ​ក្រុម​ Real ​បាន​ស្ងប់​ចិត្ត​វិញ ដោយ​​ប្រាប់​ដល់ Cadena SER ​ថា៖ “ខ្ញុំ​នឹង​ព្យាយាម​យក​ឈ្នះ​លើ​ Barcelona ព្រោះ​វា​ពិត​ជា​មាន​ន័យ​ណាស់ សម្រាប់​អ្នកគាំទ្រ​ Real Madrid។ ការ​ស៊ុត​ចូល​ Barca នឹង​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់ ដូច​​ស៊ុត​ចូល Real​ ឡើយ​ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​ បើ​អាច​ស៊ុត​ចូល​នៅ​វគ្គ​​ផ្ដាច់ព្រ័ត្រ”។

    2

    Morata បាន​ផ្ទេរ​ពី Real ទៅ​កាន់​ Juventus កាល​ពី​​​ខែ​កក្កដា ឆ្នាំ​២០១៤ ក្នុង​តម្លៃ​២០លាន​អឺរ៉ូ (ជិត​២២​លាន​ដុល្លារ) និង​ស៊ុត​ឲ្យ​ក្រុម​សេះ​បង្កង់ បាន​១៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ៤៥​ប្រកួត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Morata៖ ខ្ញុំ​នឹង​ព្យាយាម​យក​ឈ្នះ​ Barca ដើម្បី​ Real Rating: 5 Reviewed By: Unknown
    Scroll to Top