• ព័ត៌មានថ្មី

    Tuesday, June 16, 2015

    ទីក្រុង​ដាម៉ាន់សារ៉ា (DAMANSARA) នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ម៉ាឡេស៊ី បាន​បើក​លក់​ជា​មុន​សម្រាប់​វិនិយោគិន​កម្ពុជា

    -គម្រោង​សហការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ប្រណិត​ភាព​ បាន​ផ្តល់​ឱ្យ​វិនិយោគិន​កម្ពុជា​នូវ​ឱកាស​តែ​មួយ​គត់​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​ដ៏​ទំនើប​ដែល​ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​ម៉ាឡេស៊ី

    -ការ​ចាប់​ផ្តើម​បើក​លក់​ជា​មុន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​២៧ ខែ​មិថុនា ឆ្នាំ ២០១៥ ដល់ ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០១៥ នៅ​សាល​ទទួល​បដិសណ្ឋារកិច្ច សណ្ឋាគារ​ Raffles Hotel Le Royal រាជធានី​ភ្នំពេញ
    -ការ​សាងសង់​អចលន​ទ្រព្យ​នឹង​ត្រូវ​បញ្ចប់​ត្រឹម​បំណាច់​ឆ្នាំ ២០១៥

    ទីក្រុង​ដាម៉ាន់សារ៉ា(Damansara) ​គឺ​ជា​គម្រោង​សហការ​អភិវឌ្ឍ​ប្រកប​ដោយ​ប្រណិត​ភាព ដែល​មាន​តម្លៃ ៧០០ លាន​ដុល្លារ​អាមេរិក ​នៃ​ចំនួន​ទឹក​ប្រាក់​អភិវឌ្ឍ​សរុប​របស់​ក្រុមហ៊ុន​ហ្រ្គូខូលេន​ម៉ាឡេស៊ី​ប៊ីហាដ (GuocoLand Malaysia Berhad) នឹង​បើក​លក់​ជា​មុន និង ដ៏​ពិសេស​មួយ​សម្រាប់​វិនិយោគិន​កម្ពុជា​ចាប់​ពី​ម៉ោង ៩:០០ ព្រឹក ដល់ ៦:០០ ល្ងាច ចាប់​ពី​ថ្ងៃ​ទី ២៧ ដល់ ២៨ ខែ​មិថុនា ឆ្នាំ ២០១៥ នៅ​សាល​ទទួល​បដិសណ្ឋារកិច្ច សណ្ឋាគារ Raffles Hotel Le Royal រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។


    ដើម្បី​ផ្តល់​ឲ្យ​វិនិយោគិន​នូវ​ចក្ខុវិស័យ​ដ៏​ជាក់​លាក់​មួយ អំពី​ទីផ្សារ​អចលន​វត្ថុ​នៅ​ប្រទេស​ម៉ាឡេស៊ី និង ឱកាស​វិនិយោគទុន​នៅ​ទី​ក្រុង កូឡាឡាំ​ពួរ (KL) ក្រុមហ៊ុន​ហ្រ្គូខូលេន (GoucoLand) ក៏​បាន​រៀប​ចំ​នូវ​កម្មវិធី​ពិភាក្សា​អន្តរ​សកម្មភាព​ចាប់​ពី​ម៉ោង ១១:០០ ព្រឹក ដល់ ១២:០០ ថ្ងៃ​ត្រង់ ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​ព្រឹត្តិការណ៍​លក់​របស់​ខ្លួន ។ ក្រុមហ៊ុន​ហ្រ្គូខូលេន (GoucoLand) មាន​ភាគ​ហ៊ុន ៦៥% ទៅ​លើ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន គឺ​ក្រុមហ៊ុន​ហ្រ្គូខូលេន​ទទួល​ខុស​ត្រូវ​មាន​កម្រិត (GoucoLand) ដែល​មាន​ទីតាំង​នៅ​ប្រទេស​សឹង្ហបូរី និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហុង​ឡេអុង (Hong Leong Group)។

    ការ​សហការ​អភិវឌ្ឍ​នេះ រួម​មាន​ការ​កាន់​កាប់​លំនៅឋាន​ដ៏​ប្រណិត​ៗ​នៅ​អគារ​ខ្ពស់​ៗ ​ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) អគារ​ការិយាល័យ​កម្រិត A ចំនួន​ពីរ ផ្សារ​ទំនើប F&B និង សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ហើយ​​មាន​ប្រតិបត្តិការ​ពេញ​លេញ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ ។ អគារ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency)នឹង​ក្លាយ​ជា​ដំណាក់​កាល​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ចប់ និង ប្រគល់​ឲ្យ​អតិថិជន​នៅ​ចុង​ឆ្នាំ ២០១៥ ប្រាំមួយ​ខែ​មុន​បញ្ចប់​គម្រោង។

    DamansaraCity_Boulevard_WIP02_24aug

    លោក Kenny Wong Koon Kengនាយក​គ្រប់គ្រង​ទូទៅ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ្គ្រូខូលេន (Goucoland) បាន​បញ្ជាក់​ថា “ការ​សាង​សង់​ទី​ក្រុង ដាម៉ាន់សារ៉ា(Damansara) ជិត​បញ្ចប់​ហើយ ហើយ​លំនៅឋាន​នឹង​ប្រគល់​ឲ្យ​តាម​គោល​ការណ៍​សាង​សង់ ​និង ​លក់​ដូរ ។ រួម​បញ្ចូល​ជាមួយ​និង​ការ​បញ្ចប់​ប្រកប​ដោយ​គុណភាព ដែល​យើង​បាន​ផ្ដល់​ឲ្យ បាន​រួម​បញ្ចូល​នូវ​ សម្ភារៈ​ដែល​មាន​តម្លៃ​ខ្ពស់​បំពាក់​ដល់​លំនៅឋាន​នីមួយៗ ការ​បង្កើត​ជា​ទីក្រុង​មួយ​នៅ​ក្នុង​ទីក្រុង និង ច្រក​ចេញ​ចូល​ជា​ច្រើន​តាមរយៈ​មហាវិថី​នានា​ស្ថានីយ​ផ្លូវ​ឆ្លងកាត់​ដ៏​មមាញឹក​ជា​ច្រើន អេមអរធី(MRT) ដែល​នឹង​ត្រូវ​សាង​សង់​នៅ​ជាប់​ទី​ក្រុង ដាម៉ាន់សារ៉ា(Damansara) អគារ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) គឺ​ជា​ចំណុច​ប្រសព្វ​ដ៏​ឥត​ខ្ចោះ​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ វិនិយោគិន និង ​អ្នក​ជួល​នៅ​តំបន់​អាស៊ី”។

    ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​សង្កាត់​ពាណិជ្ជកម្ម​កណ្ដាល​មួយ​នៅ​ថ្ងៃ​អនាគត ​ជាមួយ​និង​ស្ថានីយ​អេមអរធី (MRT) ផ្ទាល់​ខ្លួន​ ​ដែល​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ខេអិលសេនត្រាល (KL Sentral) មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​កណ្ដាល​ ​ដែល​ភ្ជាប់​ទៅ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក និង ផ្លូវ​ដែក​គ្រប់​ប្រភេទ រួម​ជាមួយ​និង​ច្រក​ទ្វារ ខេអិល (KL) ​ទៅ​កាន់​ព្រលានយន្តហោះ​អន្តរជាតិ​ក្នុង​តំបន់​របស់​ប្រទេស​ម៉ាឡេស៊ី ខេអិលអាយអេ (KLIA) និង ខេអិលអាយអេ ២ (KLIA2) និង ផ្លូវ​ដែក​ភ្ជាប់ ខេ​អិល (KL) ទៅ​ប្រទេស​សឹង្ហ​បូរី​នៅ​ពេល​អនាគត ដែល​បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ដោយ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និង សឹង្ហបូរី ។ ជា​គោល​ការណ៍​សំខាន់​ ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​ក្រុង​ទាំង​បី​ពោល​គឺ ​ភ្នំពេញ កូឡាឡាំពួរ និង សឹង្ហបូរី​ ​នឹង​ដំណើរ​ការ​យ៉ាង​រលូន​ដោយ​គ្មាន​ការ​សង្ស័យ និង បង្ក​នូវ​លក្ខណៈ​ងាយ​ស្រួល​ជាមួយ​និង​លក្ខណៈ​ពិសេស​ៗ​ទាំង​នេះ។

    IMG_2939

    ក្រុមហ៊ុន​ស៊ីប៊ីអរអ៊ី (CBRE) កម្ពុជា ត្រូវ​បាន​តែង​តាំង​ជា​ភ្នាក់ងារ​ទីផ្សារ​នៃ​អគារ ឌីស៊ីរ៉េស៊ីដងស៊ី (DC Residency) ដោយ​ប្រើ​ប្រាស់​នូវ​សក្ដានុពល​ភាព​របស់​ខ្លួន​ជា​អ្នក​នាំ​មុខ​ផ្នែក​ទីផ្សារ​នៅ​តំបន់​អាស៊ី ​ផ្នែក​សេវាកម្ម​អចលន​ទ្រព្យ។ ក្រុមហ៊ុន​ស៊ីប៊ីអរអ៊ី (CBRE) នឹង​បង្ហាញ​រាល់​គម្រោង​ទាំងអស់​នៅ​ក្នុង​ការិយាល័យ​របស់​ខ្លួន​នៅ​ទូទាំង​តំបន់ ​ដោយ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ទាំង​ស្រុង​ពី​កំណើន​នៃ​តម្រូវ​ការ​លំនៅឋាន​ប្រកប​ដោយ​គុណភាព​ជា​លក្ខណៈ​អន្តរជាតិ ដូចជា​ទី​ក្រុង​ដាម៉ាន់សារ៉ា (Damandara)។

    Thida Ann នាយក​ប្រតិបត្តិ​ការ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ស៊ីប៊ីអរអ៊ី (CBRE) បាន​ថ្លែង​ថា ​“យើង​កំពុង​មើល​ឃើញ​និន្នាការ​រីក​ចម្រើន​នៃ​ការ​វិនិយោគ​ទូទាំង​ប្រទេស​ជាមួយ​តំបន់​អាស៊ាន និង ​តំបន់​នេះ​កំពុង​ពង្រឹង​កម្លាំង​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង។ ប្រទេស​កម្ពុជា​ដែល​កំពុង​សម្លឹង​រក​ការ​វិនិយោគ​ នឹង​យល់​ឃើញ​ថា​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង ដាម៉ាន់សារ៉ា (Damansara) មាន​ភាព​សមរម្យ ចំណែក​ឯ ​គម្រោង​សាង​សង់​ត្រូវ​បាន​បង្កើត​ឡើង​ប្រកប​ដោយ​គុណភាព​ពិសេស​ដែល​ធ្វើ​ឡើង​ដោយ ​អ្នក​ម៉ៅ​ការ​សាងសង់​សំខាន់​ៗ​របស់​ក្រុមហ៊ុន​ហ្រ្គូខូលេន (GoucoLand) គឺ​ក្រុមហ៊ុន​សាងយ៉ុង (Ssangyong) របស់​ប្រទេស​កូរ៉េ​ខាងត្បូង”​ ដោយ​មាន​តម្លៃ​ចាប់​ពី ៤៦០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ (psqm)។ ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ​កំពុង​កំណត់​នូវ​ស្តង់ដារ​ថ្មី​មួយ​ដែល​មិន​គ្រាន់​តែ​ស្ថិត​ក្នុង​តំបន់​សក្ដានុពលភាព​ដាម៉ាន់សារ៉ា (Damansara) នោះ​ទេ ​ថែម​ទាំង​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ និង ទីផ្សារ​អចលនទ្រព្យ​ក្នុង​តំបន់​ទៀត​ផង​ដែរ ។ តំបន់​សក្ដានុពល ដាម៉ាន់សារ៉ា (Damansara) ​គឺ​ជា​តំបន់​ទំនើប​បំផុត​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា ​មាន​ការ​អភិវឌ្ឍ​ថ្មីៗ​តិច​តួច​បំផុត​ក្នុង​រយៈ​ពេល ២០ ឆ្នាំ​ចុង​ក្រោយ។

    IMG_2951

    តំបន់​យុទ្ធសាស្ត្រ​ដ៏​មាន​សក្ដានុពល​របស់​ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ​ដែល​មាន​ចម្ងាយ​ប្រាំ​គីឡូ​ម៉ែត្រ​ពី ​ទីក្រុង​ខេអិល (KL) និង នៅ​ជិត​ទីក្រុង​ខេអិលសេនត្រាល (KL Sentral) បំផុត និង ទី​ប្រជុំ​ជន​ដែល​ទើប​បង្កើត​ថ្មី​ផ្សេង​ទៀត​ដូចជា​ទីក្រុង​ប៉េតាលីងចាយ៉ា (Petaling Jaya) បង់​សារ (Bangsar) និង ម៉ុងគីរ៉ា (Mont Kiara) តែង​មាន​លក្ខណៈ​ពិសេស​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង មាន​សក្ដានុពល​ភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​ជា​និច្ច ។ វា​មាន​តម្លៃ​ដូច​គ្នា​ទៅ​និង​តំបន់​ក្នុង​សង្កាត់​បឹង​កេង​កង​ទី ​១ របស់​រាជធានី​ភ្នំពេញ​ដែរ ហើយ​ជា​ញឹកញាប់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទីក្រុង​ប៊ីវីលីហៀល (Beverly Hills) របស់​ទីក្រុង​កូឡាឡាំពួរ។


    IMG_2939

    IMG_2953

    តំបន់​សក្ដានុពល​នៃ​ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ​ត្រូវ​បាន​ចុះ​បញ្ជី​ថា​ជា​ទីផ្សារ​លំនៅឋាន​ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ។ តំបន់​ដែល​ទើប​បង្កើត​ថ្មី​នេះ ​តែង​ជា​ជម្រើស​ក្នុង​ការ​ស្នាក់​នៅ​របស់​អភិជន​ជនជាតិ​ម៉ាឡេស៊ី និង សឹង្ហបូរី ​ដែល​បាន​ចាត់​ទុក​ថា​ការ​រស់​នៅ​ក្នុង​តំបន់​សក្ដានុពល​នៃ​ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) នេះ​ជា​គោលដៅ​ផ្ដល់​នូវ​កិត្តិយស​ខ្ពស់​បំផុត​ និង ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន ។ មក​ដល់​បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍ​ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) បាន​រួម​ចំណែក​បង្កើន​តម្លៃ​អចលន​វត្ថុ​ប្រចាំ​ឆ្នាំ ចាប់​ពី ប្រាំបី ទៅ ១២ ភាគរយ ​ដល់​តំបន់​ជិត​ខាង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

    គ្រឿង​អលង្ការ​នៃ​តំបន់ ខ្លាងវ៉ាលី(Klang Valley)៖ 
    អគារ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) ផ្តល់​នូវ​អគារ​លំនៅឋាន​កម្ពស់ ២៨ ជាន់ ​សម្រាប់​អតិថិជន​ជនជាតិ​ខ្មែរ​ជ្រើស​រើស ។ អគារ​នេះ​រួម​បញ្ចូល​នូវ លំនៅឋាន​រចនា​បថ​សម័យ​បុរាណ ​រួម​ជាមួយ​និង​សំណង់​ជា​ច្រើន (លំនៅឋាន​តាម​ស្តង់​ដារ) ដែល​មាន​ខ្នាត​ចាប់​ពី ៨៣,៥ ម៉ែត្រ​ការ៉េ (១ បន្ទប់​គេង) ដល់ ២៧០ម៉ែត្រ​ការ៉េ (៣+១ បន្ទប់គេង)។

    លំនៅឋាន​លំដាប់​ខ្ពស់ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) ​ផ្តល់​នូវ​មធ្យោបាយ​ដ៏​ល្អ​ឥត​ខ្ចោះ​រួម​ជាមួយ​និង​ទី​កន្លែង​ហាត់​ប្រាណ​ដ៏​ទំនើប ។ មធ្យោបាយ​ទាំង​នេះ​រួម​មាន ទូ​ចង្ក្រាន ប៉ូហ្សង់ប៉ូ (Poggenpohl) សម្ភារៈ​រក្សា​អនាម័យ កាតាឡាណូ (Catalano) ឧបករណ៍​ហាត់​ប្រាណ ហ្រ្គេស៊ីអ៊ីមប៉ូរីយ៉ូ (GessiEmporio) និង សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​គេហដ្ឋាន​ដែល​មាន​ឈ្មោះ​ល្បី​ដូចជា មីអេល(Miele) បូស (Bosch) និង ឌឺឌីទ្រិច (De Dietrich) ។

    រួម​ផ្សំ​ជាមួយ​ទីកន្លែង​ហាត់​ប្រាណ​តម្រូវ​តាម​បំណង​ដែល​មាន​ដូចជា ឧបករណ៍​ទំនើប​លំដាប់​កំពូល​ រួម​មាន​អាង​ហែល​ទឹក​ប្រៃ​ប្រវែង​ស្មើ​នឹង​អាង​ហែល​ទឹក​អូឡាំពិក ​ឧបករណ៍​ហាត់​ប្រាណ​ប្រើ​ចំហាយ​ទឹក បន្ទប់​សម្រាក​ក្បែរ​អាង​ហែលទឹក សួន​ច្បារ សាល​ប្រារព្ធ​ពិធី និង ​បន្ទប់​ទទួល​ទាន​អាហារ​ផ្ទាល់​ខ្លួន​សម្រាប់​អ្នក​រស់​នៅ​ក្នុង​អគារ​ធ្វើ​ពិធី​ផ្ទាល់​ខ្លួន​ណាមួយ និង ពិធី​ជប់​លៀង​ទទួល​ភ្ញៀវ​ផ្សេងៗ។

    ​លោក Kenny បាន​ពន្យល់​ថា “ដោយ​ពិនិត្យ​មើល​ទៅ​លើ​ទី​តាំង​ល្អ​ផ្ដាច់​នេះ ​យើង​រំពឹង​ថា​នឹង​បាន​ឃើញ​តម្លៃ​ដែល​ធូរ​ថ្លៃ​ជាង​នេះ ចំពោះ​គម្រោង​បន្ទាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។ ​ចំណុច​នេះ​កំពុង​ជំរុញ​ឱ្យ​​មាន​ចរន្ត​នៃ​ការ​ចាប់​អារម្មណ៍​ជា​បន្ត​បន្ទាប់​ទៅ​លើ​ទីក្រុង ដាម៉ាន់សារ៉ា (Damansara) ​ដោយ​សារ​តែ​យើង​បាន​ផ្ដល់​នូវ​ការ​ចុះ​បញ្ចុះ​តម្លៃ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ដល់​វិនិយោគិន​ដែល​ទទួល​ស្គាល់​នូវ​សក្ដានុពល​ក្នុង​នាម​ជា​អ្នក​តាំង​ទីលំនៅ​ដំបូង​គេ​ទៅ​លើ​អ្វី​ដែល​ជា​ការ​វិនិយោគទុន​មួយ​ប្រកប​ដោយ​សក្តានុពល​ដើម្បី​សម្រេច​នូវ​ការ​កើន​ឡើង​តម្លៃ​ពីរ​ខ្ទង់​នៅ​ឆ្នាំ​ខាង​មុខ។

    វិនិយោគិន​មុន​ៗ​មក​ពី​ប្រទេស​កម្ពុជា អាច​រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម និង ​កញ្ចប់​ពិន្ទុ​ដ៏​ទាក់ទាញ​ជា​ច្រើន ប្រសិន​បើ​ពួក​គេ​ជ្រើស​រើស​យក​ការ​រស់​នៅ ធ្វើ​ការ​នៅ​ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ យើង​បាន​លក់​លំនៅឋាន​អស់​ជាង ៥០% មុន​ការ​បើក​លក់ តាម​រយៈ​ការ​ដាក់​លក់​ជា​លក្ខណៈ​ឯកជន និង ​បាន​មើល​ឃើញ​អត្ថប្រយោជន៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​លើ​ការ​ជួល​អគារ និង ទៅ​លើ​អ្នក​ជួល​ភាគ​ច្រើន​ដែល​ត្រូវ​បាន​ការពារ​សុវត្ថិភាព ​សម្រាប់​អគារ​ការិយាល័យ​របស់​យើង”​ ចំពោះ​ផ្សារ និង សណ្ឋាគារ លោក Kenny បាន​ថ្លែង​ថា ​ក្រុមហ៊ុន​ហ្រ្គូខូលេន (GoucoLand) ​មាន​ផែន​ការ​រៀប​ចំយ៉ាង​ពិសេស​ដើម្បី​ទាក់​ទាញ​ប្រជាជន​ឲ្យ​ចូល​ស្នាក់​នៅ​ក្នុង​តំបន់​នេះ តាម​រយៈ​ការ​ផ្ដោត​ទៅ​លើ ម្ហូប​អាហារ និង របៀប​រស់​នៅ ​ដែល​ទ្រទ្រង់​ដល់​តម្រូវ​ការ​នៃ​សមាគម​នៅ​ក្នុង និង នៅ​ជុំវិញ​ទី​ក្រុងដាម៉ាន់សារ៉ា (Damansara) ។ ​វា​ជា​ផ្នែក​មួយ​នៃ​ការ​សន្យា​របស់​ក្រុមហ៊ុន​អំពី​ការ​ផ្តល់​នូវ​របៀប​រស់​នៅ​ដ៏​ទាន់​សម័យ ដែល​កើត​ចេញ​ពី​សេវាកម្ម​លំដាប់​ផ្កាយ​ប្រាំ។ទីក្រុង​ដាម៉ាន់​សារ៉ា (Damansara) គឺ​ជា​គម្រោង​សហការ​អភិវឌ្ឍ​មួយ ហើយ ក្រុម​ហ៊ុន​ហ្រ្គូខូលេន (Goucoland) មាន​ការ​រំពឹង​ថា​នឹង​បញ្ចប់​គម្រោង​ទាំង​ស្រុង​ត្រឹម​ឆ្នាំ ២០១៦ ។ ចំណុច​នេះ​បង្កើត​ឲ្យ​មាន​ចំណាប់​អារម្មណ៍​មួយ​កម្រិត​បន្ថែម​ទៀត​ទៅ​លើ​អគារ ឌីស៊ីរេស៊ីដង់ស៊ី (DC Residency) ដោយ​សារ​តែ​គម្រោង​អភិវឌ្ឍ​ដទៃ​នៅ​តំបន់​ជិត​ខាង​មិន​ត្រូវ​បាន​រំពឹង​ថា ​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​បី​ឆ្នាំ​ខាង​មុខ​ទៀត​នោះ​ទេ។

    “ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) កំពុង​កំណត់​នូវ​គោល​ការណ៍​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នូវ​អ្វី​ដែល​គួរ​តែ​ជំរុញ​ឆ្ពោះ​ទៅ​មុខ​ ​ព្រម​ទាំង​បង្កើត​នូវ​ស្តង់ដារ​ថ្មី​មួយ​សម្រាប់​បុគ្គល​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​អត្ថន័យ​ពិត​ប្រាកដ​នៃ​របៀប​រស់​នៅ​បែប​ទំនើប ​និង ប្រកប​ដោយ​គុណភាព ”។ លោក Kenny បន្ថែម​យ៉ាង​ដូច្នេះ។

    តំបន់​សក្ដានុពល​របស់​ទីក្រុង ដាម៉ាន់សារ៉ា (Damansara) ​បាន​ក្លាយ​ទៅ​ជា​គោល​ដៅ​ចម្បង​មួយ​សម្រាប់​ការ​វិនិយោគ​ក្នុង​ចំណោម​អតិថិជន​ក្នុង​តំបន់ ​និង ​អន្តរ​ជាតិ ​ដែល​កំពុង​ស្វែង​រក​ការ​សហការ​​វិនិយោគ​ផ្នែក​អចលនទ្រព្យ​បែប​ទំនើប នៅ​ទីក្រុង កូឡាឡាំពួរ ។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ តំបន់​ដ៏​ស្ងប់​ស្ងាត់​មួយ​នេះ ​គឺ​ជា​គោល​ដៅ​វិនិយោគ​ឥត​ឈប់​ឈរ​មួយ​របស់​បុគ្គល​ដែល​ជា​ម្ចាស់​លំនៅឋាន​ និង ជន​ចំណាក​ស្រុក​ ​ប៉ុន្តែ​ចំណាប់​អារម្មណ៍​នា​ពេល​បច្ចុប្បន្ន​ទៅ​លើ​ការ​អភិវឌ្ឍ​តំបន់​នេះ ​បាន​បង្កើត​ឲ្យ​មាន​ជម្រើស​នៃ​តម្រូវ​ការ​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​តំបន់​ដែល​កំពុង​តែ​មាន​ការ​លូតលាស់​នេះ។ ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ​ទទួល​បាន​ពាន​រង្វាន់​ពីរ​នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​ផ្នែក​អចលនទ្រព្យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ ២០១២ គឺ ​ពាន​រង្វាន់​លំដាប់​ផ្កាយ​ប្រាំ​ចំពោះ​ការ​អភិវឌ្ឍ​អគារ​ខ្ពស់ៗ​សម្រាប់​លំនៅឋាន និង ​ពាន​រង្វាន់​ទទួល​បាន​ការ​កើត​សសើរ​ក្រៃ​លែង​នៃ​គម្រោង​អភិវឌ្ឍ​លក់រាយ ។ ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ​ក៏​ជា​គម្រោង​បង្កើត​នូវ​ច្រក​ចេញ​ចូល​ដ៏​សំខាន់​មួយ ដែល​ស្ថិត​នៅ​ក្រោម​កម្ម​វិធី​កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី។ វា​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហ្រ្គូខូលេន (GoucoLand) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហបូរី​ ​ដែល​ជា​ក្រុមហ៊ុន​អចលន​ទ្រព្យ​នាំ​មុខ​គេ​មួយ​ក្នុង​តំបន់​ ​ជាមួយ​និង​ការ​បង្កើត​ក្រុមហ៊ុន​ប្រតិបត្តិការ​នៅ​ប្រទេសចិន សឹង្ហបូរី និង វៀតណាម។

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ទី​ក្រុង​ដាម៉ាន់សារ៉ា (Damansara) សូម​ចូល​ទៅ​គេហទំព័រ www.damansara-city.comឬ គេហទំព័រ​របស់​ក្រុមហ៊ុន​ហ្គ្រូខូលេន (ម៉ាឡេស៊ី) ប៊ឺហាដ (GoucoLand (Malaysia) Berhad) គឺ www.goucoland.com.my

    អំពី​ទីក្រុង​ដាម៉ាន់សារ៉ា (Damansara)៖
    ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ជា​គម្រោង​សហការ​រួមគ្នា​នៅ​ក្នុង​តំបន់​សក្ដានុពល​ដាម៉ាន់សារ៉ា (Damansara) និង ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ហ្រ្គូខូលេន ម៉ាឡេស៊ី (Goucoland (Malaysia) Bhd’s) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ហុងឡេអុង (Hong Leong Group) ។ គម្រោង​ដែល​មាន​ទឹក​ប្រាក់ ២,៥ ពាន់​លាន RM នេះ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី ៨,៥ រ៉ៃ (Acres) ​បាន​បង្កើត​ឡើង​នូវ​អគារ​លំនៅឋាន​ទំនើប​កម្ពស់ ២៨ ជាន់ (មាន ៣៧០ លំនៅឋាន) ដែល​មាន​ឈ្មោះ​ថា ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) អគារ​ការិយាល័យ​កម្រិត A ចំនួន​ពីរ សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ចំនួន​មួយ ​និង ​ផ្សារ​ទំនើប​មួយ។ ឌីស៊ីរ៉េស៊ីដង់ស៊ី (DC Residency) និង ផ្សារ​ទំនើប​ ​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ត្រឹម​បំណាច់​ត្រីមាស​ទី ​៣ ​ឆ្នាំ ២០១៥ ចំណែក​អគារ​ការិយាល័យ និង សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ​នឹង​ចប់​សព្វ​គ្រប់​ត្រឹម​ឆ្នាំ ២០១៦ ។ ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ​ត្រូវ​បាន​បង្កើត​ឡើង​ជា​គម្រោង​ច្រក​ចេញ​ចូល​មួយ​ដែល​ស្ថិត​ក្រោម កម្មវិធី​កំណែ​ទម្រង់​សេដ្ឋកិច្ច​ ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ក្លាយ​ទៅ​ជា​ប្រទេស​អភិវឌ្ឍ​ត្រឹម​ឆ្នាំ ២០២០ ។ ឌីស៊ី (DC) នឹង​ធ្វើ​កិច្ច​សហការ​ និង​ អភិវឌ្ឍ​លំនៅដ្ឋាន​ចំនួន​ ១០.០០០ គ្រួសារ។

    គម្រោង​ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ទាំង​អស់ ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​ទាំង​ស្រុង មុន​គម្រោង​ Sungai Buloh-JalanSemantan MRT ដែល​ត្រូវ​បញ្ចប់​និង​ដំណើរ​ការ​មុន​ចុង​ឆ្នាំ ​២០១៦ ។ ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) សូម​ចូល​ទៅ​កាន់​គេហទំព័រ www.damasara-city.com

    អំពី​ក្រុមហ៊ុន ហ្រ្គូខូលេន ម៉ាឡេស៊ី ប៊ីហាដ (GOUCOLAND (MALAYSIA) BERHAD)៖
    ក្រុមហ៊ុន​ហ្រ្គូខូលេន​ម៉ាឡេស៊ី (GoucoLand Malaysia) គឺ​ជា​សាខា​ក្រុមហ៊ុន​ហុងឡេអុងគ្រូប (Hong Leong Group) ។ មាន​ប្រវត្តិ​ជាង ៥០ ឆ្នាំ ក្រុមហ៊ុន​ហ្រ្គូខូលេនម៉ាឡេស៊ី (GoucoLand Malaysia) បាន​បង្កើត​ឯកត្តកម្ម​ដ៏​អស្ចារ្យ​ជា​អ្នក​អភិវឌ្ឍ​អចលន​វត្ថុ​នាំ​មុខ​គេ​មួយ​ផ្នែក​លំនៅឋាន​ ពាណិជ្ជកម្ម​ និង​ គម្រោង​ចម្រុះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

    ក្រុមហ៊ុន​ ហ្រ្គួខូលេនម៉ាឡេស៊ី (GoucoLand Malaysia) ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ហ្រ្គូខូលេន (GoucoLand Ltd) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហបូរី​ ដែល​ជា​ក្រុមហ៊ុន​អចលន​វត្ថុ​នាំ​មុខ​គេ​មួយ​ប្រចាំ​តំបន់ ជាមួយ​និង​ការ​បង្កើត​ក្រុម​ហ៊ុន​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន សឹង្ហបូរី និង វៀតណាម។

    គម្រោង​អចលន​វត្ថុ​របស់​ក្រុមហ៊ុន​រួម​មាន គម្រោង​ទីក្រុង​មេអេមើរ៉ល(Emerald) នៅ​ទីក្រុង រវាង (Rawang) និង គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង លំនៅឋាន​នៅ​តំបន់ ខ្លាងវ៉ាលី (Klang Valley) និង ​ទីក្រុង​ដាម៉ាន់សារ៉ា (Damansara) ដែល​ឈ្នះ​ពាន​រង្វាន់ គម្រោង​ពាណិជ្ជកម្ម​ទី​មួយ (Commercial One) មជ្ឈមណ្ឌល​ប្រតិបត្តិការ​ទីក្រុង​ភីជី (PJ) ប៉ាន់​តាយស៊ីប៉ាងពុយត្រា និង អាម៉ាន់ដារី (PantaiSepang Putraand Amandarii)។

    ក្រុមហ៊ុន ហ្រ្គូខូលេនម៉ាឡេស៊ី (GoucoLand Malaysia) ក៏​ជា​ក្រុមហ៊ុន​ដ៏​សកម្ម​មួយ​ផង​ដែរ​លើ​វិស័យ​វិនិយោគ​អចលន​វត្ថុ​ទាក់ទង​និង​គម្រោង​អគារ​អរអ៊ីអាយធី (REIT) និង ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ដោយ​សារ​គុណ​ភាព​ខ្ពស់ និង អគារ​ការិយាល័យ​ដែល​មាន​ការ​ទទួល​ស្គាល់​ច្រើន​ឡើង (អគារ​មីណារ៉ា អេចអិលអេ (Menara HLA) និង អគារ អេចភី (HP Tower) នៅ​ទីក្រុងកូឡាឡាំពួរ ។ ក្រុមហ៊ុន​ក៏​មាន​សណ្ឋាគារ​ចំនួន ២ ផង​ដែរ​គឺ – Thistle Johor Bahruនិង Thistle Port Dickson Resort។

    សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន​ហ្រ្គូខូលេន​ម៉ាឡេស៊ី (GoucoLand Malaysia) សូម​ចូល​ទៅ​គេហទំព័រwww.goucoland.com.my
    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​កាន់៖

    Thida Ann
    ក្រុមហ៊ុនស៊ីប៊ីអរអ៊ីកម្ពុជា (CBRE)
    ទូរស័ព្ទ: +855 89 777 308
    អ៊ីម៉ែល: thida.ann@cdre.com

    Wong Ee Ling
    ប្រធាន​ទីផ្សារ​សាខា និង ទំនាក់​ទំនង​នៃ​ក្រុមហ៊ុន​ហ្រ្គូខូលេន​ម៉ាឡេស៊ីប៊ីហាដ(Goucoland (Malaysia) Berhad)
    ទូរស័ព្ទ: +6012 301 2598
    អ៊ីម៉ែល: elwong@goucoland.com.my

    Ta Ming Huang
    ប្រធាន​គ្រប់​គ្រង ទំនាក់​ទំនង​ទីផ្សារ និង PR នៃ​ក្រុមហ៊ុន
    ក្រុមហ៊ុន​ហ្រ្គូខូលេន​ម៉ាឡេស៊ី​ប៊ីហាដ(Goucoland (Malaysia) Berhad
    ទូរស័ព្ទ: +60162954115
    អ៊ីម៉ែល: mhtan@guocoland.com.my
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទីក្រុង​ដាម៉ាន់សារ៉ា (DAMANSARA) នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ម៉ាឡេស៊ី បាន​បើក​លក់​ជា​មុន​សម្រាប់​វិនិយោគិន​កម្ពុជា Rating: 5 Reviewed By: Unknown
    Scroll to Top