• ព័ត៌មានថ្មី

    Thursday, June 25, 2015

    James៖ កុំ​ប្រៀបធៀប​ខ្ញុំ​ជាមួយ Messi… ព្រោះ​គាត់​មក​ពី​ភព​ក្រៅ​

    James Rodriguez ​បាន​និយាយ​ថា​រូប​គេ​ក៏​គិត​ដូច​អ្នក​គាំទ្រ​ដទៃ​ទៀត​ដែរ​ថា​កីឡាករ Lionel Messi ​ពិត​ជា​មនុស្ស​មក​ពី​ក្រៅ​ភព​មែន ​ហើយ​អ្នក​គ្រប់​គ្នា​មិន​​គួរ​យក​ខ្សែ​ប្រយុទ្ធ​របស់​អាហ្សង់ទីន ​មក​ប្រៀប​ធៀប​ជាមួយ​ខ្លួន​នោះ​ឡើយ។


    James ​និង Messi ​នឹង​ត្រូវ​ជួប​គ្នា​នៅ​លើ​ទីលាន​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​និង​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​ Copa America ​។ ​​មុន​នឹង​ដល់​ថ្ងៃ​ប្រកួត ខ្សែ​ប្រយុទ្ធ​ដែល​លេង​នៅ​ក្លិប​ Real Madrid ​បាន​និយាយ​ថា៖ “Messi ​ជា​មនុស្ស​មក​ពី​ភព​ក្រៅ។ គាត់​ជា​កីឡាករ​ពិសេស ហើយ​អ្នក​រាល់​គ្នា​មិន​អាច​យក​ខ្ញុំ​ទៅ​ប្រៀប​ជាមួយ​គាត់​បាន​ទេ​ក្នុង​ ប្រកួត​ខាង​មុខ។ វា​ដូច​ជា​មិន​សម​ចំពោះ​គាត់​ឡើយ ប្រសិន​បើ​យក​ខ្ញុំ​ប្រៀប​នឹង​គាត់”។

    ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ក្រុម​កូឡុំប៊ី​នៅ​ពូល C  បាន​ឡើង​មក​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ក្នុង​នាម​ជា​ក្រុម​លេខ​៣​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​ក្រុម​លេខ​៣​ល្អ​បំផុត ​ទាំង​២​​ ចំណែក​ឯ​ក្រុម​អាហ្សង់ទីន​វិញ​ជា​ក្រុម​​លេខ​១​​ពូល B ​ដោយ​៣​ប្រកួត ឈ្នះ​២ ​​ស្មើ​១។ ​ក្រុម​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ម៉ោង​៦:៣០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ ​ចុង​សប្ដាហ៍​នេះ ចាំ​មើល​តើ​ក្រុម​ដែល​មាន​កីឡាករ​មក​ពី​ភព​ក្រៅ​អាច​ឈ្នះ​ក្រុម​ដែល​មាន​ កីឡាករ​ម្ចាស់​ស្បែក​ជើងមាស​នៅ​ World Cup ២០១៤ ​បាន​ឬ​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: James៖ កុំ​ប្រៀបធៀប​ខ្ញុំ​ជាមួយ Messi… ព្រោះ​គាត់​មក​ពី​ភព​ក្រៅ​ Rating: 5 Reviewed By: Unknown
    Scroll to Top