• ព័ត៌មានថ្មី

    Thursday, June 18, 2015

    បើ​គ្មាន Messi និង Ronaldo ​បាល់ទាត់​​មាន​រឿង​អ្វី​ខុស​ប្លែក​ខ្លះ?

    ក្នុង ​ពិភព​បាល់ទាត់​បច្ចុប្បន្ន​ ​អ្នកគាំទ្រ​ភាគច្រើន​​​ជឿ​ថា តារា​ឆ្នើម​ Lionel Messi ​និង​ Cristiano Ronaldo ​គឺជា​កំពូល​កីឡាករ​របស់​ពិភពលោក​គ្មាន​គូ​ប្រៀប ដោយសារ​តែ​រយៈពេល​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ កីឡាករ​ទាំង​២​ បាន​លើក​ពាន​ Ballon d’Or ដល់​ទៅ​៧​ដង។


    ​ចុះ​ប្រិយមិត្ត​ធ្លាប់​គិត​​ទេ​ថា បើ​គ្មាន Messi និង​ Ronaldo តើ​ពិភព​បាល់​ទាត់ មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ? ចង់​ដឹង​​ សូម​ទស្សនា​ខាង​ក្រោម៖

    ១. Fernando Torres ​អាច​នឹង​បាន​ឈ្នះ​​ពាន​រង្វាន់​ Ballon d’Or៖

    1

    កាល​ពី​ឆ្នាំ​២០០៨ Ronaldo បាន​ឈ្នះ​ Ballon d’Or លើក​ដំបូង ខណៈ​ដែល​ Messi នៅ​លេខ​២ និង​ Torres នៅ​ចំណាត់​ថ្នាក់​លេខ​៣។ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ (Torres) បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន សម្រាប់​រដូវ​កាល​ដំបូង នៅ​ Liverpool ដោយ​ស៊ុត​បាន ៣៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ៤៦​ប្រកួត។

    ២. Chelsea អាច​បាន​ឈ្នះ​ UEFA Champions League ២​ដង៖

    Champions League Final 2008

    Chelsea ​លេង​​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League លើក​ដំបូង​ ​កាល​ឆ្នាំ​២០០៨ ពេល​ប៉ះ​ Manchester United នៅ​ទីក្រុង​ Moscow ប្រទេស​រុស្សី។ Man Utd បាន​នាំ​មុខ​មុន ដោយ​ការ​តែត​របស់ CR7 ​មុន​ពេល​ Frank Lampard ​រក​គ្រាប់​ឲ្យ​តោ​ខៀវ តាម​ស្មើ ១-១។ ក្រុម​ទាំង​២ ត្រូវ​កាត់​ក្ដី​គ្នា ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ហើយ​​អ្នកចាំទី​ Edwin van der Sar ​បាន​ក្លាយ​ជា​វីរបុរស​ របស់​ក្រុម​បិសាច​ក្រហម នា​ពេល​នោះ ដោយសារ​ជួយ​សង្គ្រោះ​បាល់​បាន​ជា​ច្រើន​គ្រាប់ និង​ជួយ​ឲ្យ​ Man Utd លើក​ពាន។

    ៣. កំណត់ត្រា​របស់​ Gerd Muller ​អាច​នឹង​នៅ​ដដែល៖

    Sports

    កាល​ឆ្នាំ​១៩៧២ Gerd Muller ​បាន​បំបែក​កំណត់ត្រា ​ដោយ​ស៊ុត​បាន​ច្រើន​គ្រាប់​ជាង​គេ ក្នុង​រយៈពេល​១​រដូវ​កាល ចំនួន​៨៥​គ្រាប់ ​ឲ្យ​ក្រុម​ Bayern Munich។ ប៉ុន្តែ​លុះ​ដល់​ឆ្នាំ​២០១២ Messi បាន​បំបែក​កំណត់ត្រា​វិញ ដោយ​អាច​ស៊ុត​បាន ៩១​គ្រាប់ ក្នុង​១​រដូវ​កាល។ រីឯ​ Ronaldo ស៊ុត​បាន​ ៦៦, ៦៩ និង ៦១​គ្រាប់ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ។

    ៤. Zlatan Ibrahimovic ​​អាច​ក្លាយ​ជា​តារា​ឆ្នើម នៅ​ Barcelona៖

    4

    Zlatan ​មិន​ដែល​បរាជ័យ​ទេ ពោល​គឺ​ទៅ​ក្លិប​ណា ​តែង​ជួយ​ក្លិប​នោះ​លើក​ពាន​ជា​ច្រើន។ ប៉ុន្តែ​ កាល​ឆ្នាំ​២០០៩ កីឡាករ​ជម្រើស​ជាតិ​ស៊ុយអែត បាន​​ផ្ទេរ​ពី​ Inter Milan ទៅ Barcelona។ ប៉ុន្តែ​ក្រោម​​ការ​ដឹក​នាំ​របស់​ Pep Guardiola, អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ ​បាន​ដាក់​ Messi ឲ្យ​លេង​ជា​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ដំបូង​វិញ ដោយ​ Zlatan និង​ Thierry Henry ​ជា​ជម្រើស​បន្ទាប់។

    ៥. Wayne Rooney ​អាច​ក្លាយ​ជា​​តារា​សំណព្វ​ចិត្ត​ របស់​អ្នកគាំទ្រ​ក្រុម Man Utd៖

    5

    ​​​Rooney បាន​ផ្ទេរ​ទៅ Man Utd ក្រោយ Ronaldo ១​ឆ្នាំ​ ប៉ុន្តែ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​ប្រធាន​ក្រុម​បិសាច​ក្រហម​បច្ចុប្បន្ន​រូប​នេះ ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​តារា​ឆ្នើម​ CR7​ បាន​ទេ ក្នុង​ក្រសែ​ភ្នែក​អ្នកគាំទ្រ​បិសាច​ក្រហម កាល​ពី​កីឡាករ​ទាំង​២​រូប​នេះ នៅ​ Old Trafford ​ជា​មួយ​គ្នា។

    ៦. ​ពាន​រង្វាន់​ Ballon d’Or ​អាច​មិន​មែន​មាន​តែ​កីឡាករ​២​នាក់​ទេ ដែល​ប្រជែង​គ្នា៖

    FC Barcelona v Real Madrid CF  - Liga BBVA

    រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ Messi និង​ Ronaldo បាន​ឈ្នះ ​Ballon d’Or ទាំង​៧ ដោយ​កីឡាករ​​កីឡាករ​ព័រទុយហ្គាល់​ ឈ្នះ​កាល​ឆ្នាំ​២០០៨ ​ហើយ​បន្ទាប់​មក​កីឡាករ​អាហ្សង់ទីន (Messi) ឈ្នះ​៤​ដង​ជាប់​គ្នា ដល់​ឆ្នាំ​២០១២។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៣ និង​២០១៤ Ronaldo ឈ្នះ​ជាប់​គ្នា​វិញ។

    ៧. Gareth Bale ​និង​ Neymar អាច​នឹង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ ដូច​ Messi និង​ Ronaldo៖

    7

    កាល​ឆ្នាំ​២០១៣ ​ពេល​ដែល​ Barcelona ទិញ​ Neymar ​ហើយ​ Real Madrid ទិញ​ Gareth Bale ​នោះ មាន​មតិ​ជា​ច្រើន​យល់​ថា  Neymar និង​ Bale នឹង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ របស់​អ្នក​គាំទ្រ​បាល់ទាត់​ ដែល​នឹង​លើក​យក​ទៅ​ប្រៀប​ធៀប​គ្នា។ ប៉ុន្តែ​​រហូត​ទល់​បច្ចុប្បន្ន​ Messi និង​ Ronaldo ​នៅ​តែ​ជា​ទី​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ដដែើ។

    ៨. ​​បាល់ទាត់ ​អាច​នឹង​មិន​ល្អ​មើល​ខ្លាំង​​ដូច​​បច្ចុប្បន្ន៖

    8

    Messi និង​ Ronaldo ​បាន​ជួយ​ឲ្យ​អ្នកគាំទ្រ​ជុំ​វិញ​ពិភពលោក ​កម្សាន្ត​អារម្មណ៍​​នូវ​ភាព​អស្ចារ្យ​ជា​ច្រើន ក្នុង​១​ទសវត្សរ៍​ចុង​ក្រោយ។ ​បើ​ទុក​ការ​ប្រជែង​គ្នា​រវាង​​អ្នក​ទាំង​ពីរ​​ទៅ​ម្ខាង នោះ​ប្រាកដ​ណាស់​ថា តារា​ឆ្នើម​ទាំង​ពីរ​​រូប​នេះ គឺជា​កំពូល​កីឡាករ​​ដូច​គ្នា៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: បើ​គ្មាន Messi និង Ronaldo ​បាល់ទាត់​​មាន​រឿង​អ្វី​ខុស​ប្លែក​ខ្លះ? Rating: 5 Reviewed By: Unknown
    Scroll to Top