• ព័ត៌មានថ្មី

    Thursday, June 25, 2015

    ស្រោម​អនាម័យ​​វៃ​ឆ្លាត​​ អាច​ប្ដូរ​ពណ៌​​ពេល​ប៉ះ​ជំងឺ​កាម​រោគ

    និស្សិត ​​ជន​ជាតិ​អង់គ្លេស​មួយ​ក្រុម​ បាន​បង្កើត​ស្រោម​អនាម័យ​វៃ​​ឆ្លាត​ ដែល​​អាច​ប្ដូរ​ពណ៌​បាន​​​​​​ពេល​ប៉ះ​​​ជា​មួយ​នឹង​​ជំងឺ​កាម​រោគ​​។

    ស្រោម​អនាម័យ​ពិសេស​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ភ្ជាប់​មក​​​ជា​មួយ​​ ម៉ូលេគុល​តូច​ៗ​ដែល​អាច​​ប្រែ​ពណ៌​ផ្សេងៗ​​នៅ​ពេល​ដែល​ប៉ះ​ជា​មួយ​បាក់តេរី​ ឬ​វីរុស​​បង្ក​ជំងឺ​ផ្សេង​​ ជា​ពិសេស​ជំងឺ​កាម​រោគ​។


    ​បើ​តាម ​Daanyal ​​សិស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​បង្កើត​ស្រោម​អនាម័យ​វៃ​ឆ្លាត​នេះ​បាន​ឲ្យ ​ដឹង​ថា ស្រោម​អនាម័យ​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​​ដើម្បី​ឲ្យ​​​អ្នក​ ប្រើ​ប្រាស់​ដឹង​ពី​មេរោគ​នេះ​ជា​មុន​ និង​​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​ពី​ជំងឺ​​​កាម​រោគ​​​បាន​ដោយ​ខ្លួន​ឯង​។

    ការ​បង្កើត​គំនិត​ច្នៃ​ជា​គំរូ​​ស្រោម​អនាម័យ​វៃ​ឆ្លាត​នេះ​ឡើង​ បាន​ធ្វើ​ឲ្យ​​ក្រុម​​សិស្ស​អង់គ្លេស​នោះ​ឈ្នះ​​រង្វាន់​ពី​កម្មវិធី​ TechTeen Awards​​ជា​ទឹក​ប្រាក់​១០០០​ផោន ​និង​ដំណើរ​កម្សាន្ត​ទៅ​រាជវាំង​ Buckingham ផង​ដែរ​។

    យ៉ាង​ណា​ក្ដី​​អ្នក​នាំ​ពាក្យ​​ក្នុង​កម្មវិធី​នេះ​បាន​និយាយ​ថា​ ស្រោម​អនាម័យ​នេះ​នឹង​មិន​ទាន់​ដាក់​លក់​នៅ​ឡើយ​ទេ​ ៕

    17
    ក្រុម​និស្សិត​ដែល​បង្កើត​ស្រោម​អនាម័យ​វៃ​ឆ្លាត
    • Blogger Comments
    • Facebook Comments
    Item Reviewed: ស្រោម​អនាម័យ​​វៃ​ឆ្លាត​​ អាច​ប្ដូរ​ពណ៌​​ពេល​ប៉ះ​ជំងឺ​កាម​រោគ Rating: 5 Reviewed By: Unknown
    Scroll to Top