• ព័ត៌មានថ្មី

    Tuesday, June 2, 2015

    Costa ​សុំ Mourinho ​ចេញ​ពី Chelsea ​ដោយ​សារ​ជំងឺ​នឹក​ផ្ទះ

    កីឡាករ Diego Costa ​ត្រូវ​​គេ​ដឹង​ថា​បាន​សុំ​ក្រុម Chelsea ​ឱ្យ​លក់​រូប​គេ​ទៅ​ក្រុម Atletico Madrid ​វិញ ​បន្ទាប់​ពី​​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​រូប​នេះ​និយាយ​ថា​នឹក​ផ្ទះ​ និង​មិន​ចង់​រស់​នៅ​ទីក្រុង​ឡុងដុង​នោះ​ទេ។



    Costa ​ជា​កីឡាករ​ដែល​ក្រុម Chelsea ​ទើប​តែ​ទិញ​ពី Atletico Madrid ​កាល​ពី​រដូវ​កាល​មុន​ក្នុង​តម្លៃ​ខ្លួន​៣៨​លាន​ផោន។ ហើយ​រយៈ​ពេល​មួយ​រដូវ​កាល​មក​នេះ ខ្សែ​ប្រយុទ្ធ​កើត​នៅ​ប្រេស៊ីល​តែ​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​រក ​គ្រាប់​បាល់​បាន​២០​គ្រាប់​ក្នុង​២៦​ប្រកួត និង​ជួយ​ឱ្យ​តោ​ខៀវ​លើក​ពាន​២​ផង​ដែរ។

    ត្បិត​តែ​ចាប់​ផ្ដើម​រដូវ​កាល​ដោយ​ជោគជ័យ​ក៏​ពិត​មែន ប៉ុន្តែ​យោង​តាម​កាសែត Marca ​របស់​អេស្ប៉ាញ​បាន​អះអាង​ថា ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​កំពុង​តែ​មាន​បញ្ហា​ពិបាក​រស់​នៅ​ក្នុង​ទីក្រុង​ ឡុងដុង​ខ្លាំង​ណាស់ ដោយ​សារ​​រឿង​អាកាស​ធាតុ​ភ្លៀង​ធ្លាក់​ច្រើន ភាសា​អង់គ្លេស​និង​ចំណី​អាហារ។ ហេតុ​នេះ​ហើយ រូប​គេ​ផ្ទាល់​ក៏​ធ្លាប់​បាន​សុំ​លោក Mourinho ​ឱ្យ​លក់​ទៅ​ក្រុម​ចាស់ At Madrid ​វិញ​នៅ​រដូវ​​ដោះ​ដូរ​កីឡាករ​នេះ។

    293064CE00000578-3105842-image-a-7_1433169062290

    ទន្ទឹម​និង​រឿង​ខាង​លើ​នេះ​ ក៏​មាន​លេច​ឮ​មក​ថា​ក្រុម​លោក Mourinho ​កំពុង​តែ​រៀប​ចំ​ឯកសារ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ Radamel Falcao ​​របស់​ Monaco មក​ Stamford Bridge ​នៅ​ពេល​ខាង​មុខ​នេះ​ក្នុង​តម្លៃ​២៥​លាន​ផោន​ដើម្បី​ជា​កម្លាំង​បន្ថែម​ ការពារ​តំណែង​ជើង​ឯក​រដូវ​កាល​ក្រោយ​ផង​ដែរ តែ​មិន​ទាន់​ប្រាកដ​ថា​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Costa ​សុំ Mourinho ​ចេញ​ពី Chelsea ​ដោយ​សារ​ជំងឺ​នឹក​ផ្ទះ Rating: 5 Reviewed By: Unknown
    Scroll to Top