• ព័ត៌មានថ្មី

    Tuesday, June 23, 2015

    Petr Cech ​យល់​ព្រម​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Arsenal ​ហើយ

    អ្នក ​ចាំ​ទី Petr Cech របស់​ក្រុម Chelsea ​បាន​យល់​ព្រម​លក្ខខ័ណ្ឌ​ផ្ទាល់​​ខ្លួន​​ជាមួយ​ Arsenal ​ហើយ​ នៅ​ឡើយ​តែ​​ភាគី​ខាង​ក្លិប​ទាំង​ពីរ​ចរចា​តម្លៃ​ខ្លួន​ទៀត​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ Sky Sports។


    លោក Jose Mourinho អ្នក​ចាត់​ការ​ក្រុម Chelsea ​ធ្លាប់​បាន​និយាយ​ថា​ Cech ​មិន​មែន​ជា​កីឡាករ​សម្រាប់​លក់​ចេញ​នោះ​ទេ​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ នេះ ប៉ុន្តែ​ប្រសិន​បើ​រូប​គេ​ចង់​ចាកចេញ​មែន​នោះ​ខាង​ក្លិប​ក៏​មិន​អាច​ឃាត់​ បាន​ដែរ។ ដោយ​សំអាង​លើ​ពាក្យ​ប៉ុន្មាន​មាត់​នេះ ​ក្រុម​កាំភ្លើង​ធំ Arsenal ​កំពុង​តែ​រំអុក​អ្នក​ចាំ​ទី​រូប​នេះ​ជា​ខ្លាំង ដើម្បី​បាន​រូប​គេ​ទៅ​លេង​នៅ Emirates ​នៅ​រដូវ​កាល​ក្រោយ។

    Sky Sports ​បាន​ឱ្យ​ដឹង​ថា​ខាង​សាមី​ខ្លួន Petr Cech ​បាន​យល់​ព្រម​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​កាំភ្លើង​ធំ​រួច​ទៅ​ហើយ ពោល​គឺ​រូប​គេ​ទៅ​លេង​នៅ​ទី​នោះ​នឹង​បាន​ប្រាក់​ ១០ម៉ឺន​​ផោន​ក្នុង​មួយ​សប្ដាហ៍។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​​ Arsenal ​នៅ​ចាំ​តែ​និយាយ​ថ្លៃ​ជាមួយ​តោ​ខៀវ​ប៉ុណ្ណោះ នឹង​អាច​ប្រកាស​ពី​ការ​ផ្ទេរ​ជា​ផ្លូវការ​ហើយ។

    អ្នក​ចាំ​ទី​វ័យ​៣៣​ឆ្នាំ​ខាង​លើ​នេះ ចូល​លេង​ជាមួយ Chelsea ​តាំង​ពី​ឆ្នាំ​២០០៤ មក ហើយ​រយៈ​ពេល​១១​ឆ្នាំ​មក​នេះ រូបគេ​បង្ហាញ​ខ្លួន​បាន​៣៣៣​ប្រកួត​ និង​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន​ផង​ដែរ។ ដោយសារ​តែ​រដូវ​កាល​ទើប​តែ​បញ្ចប់​ទៅ​នេះ អ្នក​ចាំ​ទី​សាធារណ​រដ្ឋ​ឆេក​រូប​នេះ​មិន​សូវ​បាន​ចូល​លេង​ទេ ពោល​គឺ​ Thibaut Courtois ជា​អ្នក​ជាប់​ជម្រើស​ដំបូង​​ទើប​ធ្វើ​ឱ្យ​រូប​គេ​ចង់​ផ្លាស់​ចេញ​តែ​ម្ដង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Petr Cech ​យល់​ព្រម​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Arsenal ​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top