• ព័ត៌មានថ្មី

    Thursday, June 18, 2015

    ឡូយ​ណាស់ ក្រុម​តារាសាស្ត្រ​រក​ឃើញ​ Galaxy ​ថ្មី​មួយ​យក​​ឈ្មោះ​ CR7 ដាក់​

    អ្នក ​តារាសាស្ត្រ​មួយ​ក្រុម​បាន​រក​ឃើញ​គន្លង​ផ្កាយ (Galaxy ) ​ថ្មី​មួយ ​ហើយ​បាន​ដាក់​ឈ្មោះ​ថា CR7 ​ដូច​ទៅ​នឹង​ឈ្មោះ​កាត់​របស់​តារា​បាល់ទាត់​ Cristiano Ronaldo ​ដែរ ព្រោះ​ថា​អ្នក​ដឹក​នាំ​ក្រុម​តារាសាស្ត្រ​នេះ​ជា​អ្នក​គាំទ្រ​ម្ចាស់​ស្បែក​ ជើង​មាស​៣​សម័យរូប​នេះ។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​បាន​បញ្ជាក់​ថា​ គន្លង​ផ្កាយ​ថ្មី​នេះ​មាន​អាយុ​កាល​ប្រមាណ​ជា​៨០០​លាន​ឆ្នាំ​មក​ហើយ ដែល​នេះ​មាន​ន័យ​ថា​ពន្លឺ​របស់​វា​ធ្វើ​ដំណើរ​មក​ដល់​ផែន​ដី​នេះ​ដោយ​ប្រើ​ ពេល​១២,៩​ពាន់​លាន​ឆ្នាំ​ឯ​ណោះ។


    ដើម​ហេតុ​ដែល​ឱ្យ​ក្រុម​អ្នក​រុករក​ខាង​លើ​ហ៊ាន​ដាក់​ឈ្មោះ​គន្លង​ខាង​លើ​ថា CR7 ​នោះ​គឺ​មក​ពី​រឿង​២​យ៉ាង​៖

    ១.  ដំបូង​ឡើយ​ពួកគេ​បាន​សម្រេច​ដាក់​ឈ្មោះ​កាត់​មួយ​ថា Cosmos Redshift 7 ​ដោយ​មើល​ឃើញ​ថា​វា​មាន​ចម្ងាយ​ឆ្ងាយ។ ដូច្នេះ​ពាក្យ​ Cosmos Redshift 7 ​នេះ​អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា CR7 ។

    ២. ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ​ គឺ​មាន​ទីតាំង​នៅ​ទីក្រុង​ Lisbon ​របស់​ប្រទេស​ព័រទុយហ្គាល់ ហើយ​ពួកគេ​ជា​អ្នក​គាំទ្រ​របស់​ខ្សែ​ប្រយុទ្ធ​ក្រុម Real Madrid ​ផង​នោះ ក៏​សម្រេច​យក​ឈ្មោះ CR7 ​នេះ​ជា​ផ្លូវ​ការណ៍​តែ​ម្ដង ដើម្បី​ធ្វើ​ឱ្យ​ Ronaldo ​កាន់​តែ​ល្បីល្បាញ​ និង​មាន​កម្លាំង​ចិត្ត​ជួយ​ក្រុម​ជម្រើស​ជាតិ​កាន់​តែ​ខ្លាំង។

    បន្ទាប់​ពី​មាន​ឈ្មោះ​នៅ​លើ​គន្លង​តារា​វិថី​នេះ​ទៀត មាន​ន័យ​ថា​អតីត​កីឡាករ Man Utd ​ខាង​លើ​បាន​បោះ​ជំហាន​ទៅ​មុខ​មុន Lionel Messi ​មួយ​ជំហាន​ទៅ​ហើយ ព្រោះ​ថា​ពាន​រង្វាន់ Balln d’Or ​ពួកគេ​ធ្លាប់​ទទួល​ដូច​គ្នា ប៉ុន្តែ​មាន​ឈ្មោះ​នៅ​លើ​គន្លង​តារា​វិថី​នេះ​ Messi ​មិន​ទាន់​មាន​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឡូយ​ណាស់ ក្រុម​តារាសាស្ត្រ​រក​ឃើញ​ Galaxy ​ថ្មី​មួយ​យក​​ឈ្មោះ​ CR7 ដាក់​ Rating: 5 Reviewed By: Unknown
    Scroll to Top