• ព័ត៌មានថ្មី

    Thursday, June 25, 2015

    Ramos ​សុំ​ Real ​ដើរ​ចេញ ខណៈ​ Man Utd ​ឱ្យ​តម្លៃ​ខ្លួន​ជិត​៥៥​លាន​ដុល្លារ​

    ក្លិប ​បិសាច​ក្រហម Manchester United ​បាន​ដាក់​តម្លៃ​ខ្លួន​ទិញ​ខ្សែ​ការពារ Sergio Ramos ​៣៥​លាន​ផោន (ជិត​៥៥​លាន​ដុល្លារ​អាមេរិក) ​ពី Real Madrid ​ហើយ ខណៈ​ដែល​សាមី​ខ្លួន​ក៏​បាន​សុំ​ចាកចេញ​ពី​អេស្ប៉ាញ​ផង​ដែរ។


    យោង​តាម​កាសែត AS ​នៅ​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​ថា Ramos ​និង​ភ្នាក់ងារ​របស់​គេ​បាន​ជួប​ប្រជុំ​ជាមួយ​ក្លិប​ Real Madrid ​កាល​ពី​ម្សិលមិញ​នេះ​ដើម្បី​ចរចា​ និង​សុំ​លោក​ Florentino Perez ​ប្រធាន​ក្លិប​អធិរាជ​ស​ ចាកចេញ​ពី​ក្លិប​តែ​ម្ដង​នៅ​ពេល​ខ្លី​ខាង​មុខ​នេះ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ខាង​ក្លិប​ Man Utd ​ក៏​បាន​ដាក់​ស្នើ​តម្លៃ​ខ្លួនខ្សែ​​ការពារ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប ​នេះ​ទៅ​ Real ​ភ្លាម​ផង​ដែរ ​ក្នុង​តម្លៃ​ជិត​៥៥​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ផ្ដាច់​កុងត្រា​ចាស់​របស់​គេ​រយៈ​ពេល​២​ឆ្នាំ​ដែល​នៅ​សល់។

    កា​ដាក់​តម្លៃ​ខ្លួន​របស់​បិសាច​ក្រហម​នេះ​ដែរ ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ក៏​មាន​ការ​ទាក់ទង​ជាមួយ​អ្នក​ចាំ​ទី David de Gea ​ផង​ដែរ ពោល​គឺ​ Man Utd ​អាច​ទិញ​ខ្សែ​ការពារ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ​បាន ហើយ Real ​វិញ​ក៏​អាច​ទិញ​អ្នក​ចាំ​ទី​វ័យ​ក្មេង De Gea ​វិញ​ផង​ដែរ។

    ទន្ទឹម​នឹង​ការ​ចង់​ចាកចេញ​របស់ Ramos ​នេះ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Rafael Benitez ​ក៏​បាន​សម្លឹង​ឃើញ​ខ្សែ​ការពារ​ដែល​ត្រូវ​ទិញ​មក​ជំនួស​រួច​ជា​ស្រេច​ហើយ​ ដែរ គឺ Aymeric Laporte ​របស់​ក្រុម Athletic Bilbao ​និង​ Nicolas Otamendi ​របស់​ក្រុម Valencia៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ramos ​សុំ​ Real ​ដើរ​ចេញ ខណៈ​ Man Utd ​ឱ្យ​តម្លៃ​ខ្លួន​ជិត​៥៥​លាន​ដុល្លារ​ Rating: 5 Reviewed By: Unknown
    Scroll to Top