• ព័ត៌មានថ្មី

    Thursday, July 2, 2015

    គ្រូ​​ធំ​អាហ្សង់ទីន៖ Messi រក​គ្រាប់​​បាល់​​អត់​​​​បាន​ ព្រោះ​​លះបង់​ដើម្បី​ជាតិ

    លោក Mata Martino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​ដឹង​ខ្លួន​ច្បាស់​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ មិន​មែន​ធ្វើ​យ៉ាង​ណា​រក​គ្រាប់​បាល់​ឱ្យ​បាន​យក​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង​ ទេ។

    Messi ​ខកខាន​រក​គ្រាប់​ដោយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ (មិន​គិត​បាល់​ប៉េណាំងទី ​និង​មិត្តភាព) ​ជាង​១​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​ចប់​ព្រឹត្តិការណ៍ FIFA World Cup ​នៅ​ប្រទេស​ប្រេស៊ីល​មក។ ចំពោះ​រឿង​នេះ​គ្រូ​បង្គោល​ Martino ​មិន​ខ្វល់​ខ្វាយ​នោះ​ទេ ហើយ​ថែម​ទាំង​សរសើរ​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ទៅ​វិញ​ថា​បាន​ជួយ​ សមាជិក​ក្នុង​ក្រុម​បាន​ច្រើន ជា​ពិសេស​រឿង Assists ​តែ​ម្ដង។

    “មនុស្ស​ម្នាក់​ដូច Leo … បាទ​ មិន​មាន​មនុស្ស​ណា​ដូច Leo ​ទេ គឺ​មាន​តែ Leo ​ម្នាក់​គត់ ព្រោះ​គាត់​ជា​កីឡាករ​ម្នាក់​ដឹង​ច្បាស់​ពី​ខ្លួន​គាត់។ គាត់​ដឹង​ពី​របៀប​ និង​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ពេល​ប្រកួត ថា​តើ​ប្រកួត​នេះ​យើង​ត្រូវ​ធ្វើ​អ្វី។ គាត់​មិន​ត្រូវ​ការ​គ្រាប់​បាល់​ដើម្បី​សប្បាយ​ចិត្ត​នោះ​ទេ។ គាត់​មិន​ខ្វល់​ពី​ការ​រក​គ្រាប់​បាល់​មិន​បាន​ឡើយ។ សំខាន់​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​ឈ្នះ​ការ​ប្រកួត”។ គ្រូ​បង្វឹក​ក្រុម​អាហ្សង់ទីន​ដែល​ទើប​ឡើង​កាន់​តំណែង​ឆ្នាំ​២០១៤​បាន​ និយាយ។

    1435711943230_lc_galleryImage_Paraguay_s_midfielder_Ric

    1435713369575_lc_galleryImage_CONCEPCION_CHILE_JUNE_30_

    ​ក្នុង​ព្រឹត្តិការណ៍ Copa America ​នៅ​ឆ្នាំ​នេះ ក្រុម​អាហ្សង់ទីន​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ដែល​ត្រូវ​ប៉ះ​ម្ចាស់​ ផ្ទះ​ឈីលី​នៅ​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។ មុន​នឹង​បាន​ឡើង​មក​ដល់​វគ្គ​នេះ ​ក្រុម​ម្ចាស់​ពាន​រង្វាន់​ Copa America ​១៤​សម័យ​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​ប៉ារ៉ាហ្គាយ​ដោយ​លទ្ធផល ៦-១​ឯ​ណោះ។ ក្នុង​ប្រកួត​នេះ​ហើយ ដែល​មាន​គេ​សរសើរ Messi ​គ្រប់​គ្នា ទោះ​ជា​រូប​គេ​រក​គ្រាប់​បាល់​មិន​បាន​ក៏​ដោយ​ព្រោះ​ថា​បុរស​ស្មោះ​ស្នេហ៍​ ខាង​លើ​បាន​បង្ហាញ​ទម្រង់​លេង​ និង​ Assists ​ឱ្យ​មិត្ត​រួម​ក្រុម​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៣​គ្រាប់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: គ្រូ​​ធំ​អាហ្សង់ទីន៖ Messi រក​គ្រាប់​​បាល់​​អត់​​​​បាន​ ព្រោះ​​លះបង់​ដើម្បី​ជាតិ Rating: 5 Reviewed By: Unknown
    Scroll to Top