• ព័ត៌មានថ្មី

    Monday, July 13, 2015

    Man City យល់​ព្រម​ទិញ Sterling ៤៩លាន​ផោន​ពី Liverpool

    សារព័ត៌មាន BBC បាន​ចេញ​ផ្សាយ​ថា​ ក្លិប Manchester City បាន​យល់​ព្រម​ទិញ​យក​ Raheem Sterling ពី​គូ​ប្រជែង Liverpool ហើយ​ក្នុង​តម្លៃ​៤៩លាន​ផោន (ប្រហែល​៧៥លាន​ដុល្លារ) នៅ​សល់​តែ​ការ​ចចារ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន និង​ការ​ពិនិត្យ​សុខភាព​ប៉ុណ្ណោះ។


    ខ្សែ​បម្រើ​ស្លាប​អង់គ្លេស វ័យ​២០ឆ្នាំ​ មិន​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ក្រុម Liverpool នោះ​ទេ ក្នុង​ការ​ប្រកួត​​នៅ​តំបន់​អាស៊ី និង​អូស្រ្ដាលី ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី ទោះ​បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទាំង​៣០នាក់ ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ប្រកួត​នោះ​ក៏​ដោយ។

    កាល​ពី​ខែ​មុន Man City ​បាន​ដាក់​សំណើរ​ដេញ​ថ្លៃ​យក​ Sterling ២ដង​មក​ហើយ ក្រោយ​ពី​កីឡាករ​អង់គ្លេស​រូប​នេះ​បង្ហាញ​ចេតនា​ចង់​ចាកចេញ​ពី Anfield ប៉ុន្តែ​មិន​ជោគជ័យ​នោះ​ទេ​ ដោយ​ត្រូវ​ហង្ស​ក្រហម​ច្រាន​ចោល​ទាំង​២លើក៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man City យល់​ព្រម​ទិញ Sterling ៤៩លាន​ផោន​ពី Liverpool Rating: 5 Reviewed By: Unknown
    Scroll to Top