• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    Windows 10​ ​ដាក់​​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​ហើយ​​ តែ​​៣​ចំណុច​អ្នក​គួរ​ដឹង​​មុន​ដំឡើង​

    ប្រព័ន្ធ ​ប្រតិបត្តិការ​ Windows 10​ កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ពុធ​នេះ​ ឃើញ​ថា​មាន​រូប​រាង​ស្រដៀង​នឹង​ Windows 7​ ស្អាត​ ងាយ​ប្រើ​ និង​អស្ចារ្យ​ជាង​ការ​រំពឹង​ទុក។ មាន​បី​ចំណុច​ធំ​ៗ​អ្នក​គួរ​ដឹង​មុន​នឹង​ដំឡើង​ទៅកាន់​​ Windows 10​ នេះ៖

    Windows 10 ​ស្រដៀង​គ្នា​នឹង​ Windows 7​ ដែរ

    1

    ក្រោយ​ពី​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ Microsoft ​នេះ​រួច​ អ្វី​ដែល​អ្នក​នឹង​ចាប់​អារម្មណ៍​ដំបូង​គេ​គឺវា​​​ស្រដៀង​នឹង​ Windows 7។ វា​មាន​ Desktop ​មាន​ Taskbar​ អាច​ដាក់​ App icons បាន​ ​និង​មាន​ប៊ូតុង Start។ មិន​ដូច​ Windows 8​ ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​រៀន​ប្រើ​បន្ថែម​ទៀត​ Windows 10 ​នេះ​ អ្នក​ដែល​ធ្លាប់​ប្រើ​​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​ Windows XP​ ឬ​ Windows 7​ នឹង​មាន​អារម្មណ៍​ថា​ដូច​ជា​មិន​ចាំ​​បាច់​ត្រូវ​ហាត់​ប្រើ​ម្ដង​ទៀត​នោះ​ ទេ។


    Windows 10 ​នេះ​​ងាយ​ប្រើ​

    2

    3

    Windows 10 ​នេះ​ត្រូវ​បាន​រចនា​ឡើង​ងាយ​ប្រើ​សម្រាប់​មនុស្ស​ទូទៅ។ Notifications និង​ Settings អាច​ឲ្យ​អ្នក​​ដឹង​​​នរណា​ផ្ញើ​សារ​មក​, ងាយ​សម្រាប់​ក្នុង​ការ​ Update កម្មវិធី,​ សារ៉េ​ពន្លឺ​អេក្រង់,​ និង​ការ​កំណត់​មុខងារ​ផ្សេង​ទៀត។

    លើស​ពី​នេះ​ Desktop ​របស់​ Windows 10​ ​អនុញ្ញាត​ឲ្យ​អ្នក​ថែម​រូប​ភាព​លើ​វា​ ស្ទីល​មិន​ចាញ់​ Desktop ​របស់​ Mac ​នោះ​ទេ។


    Windows 10​ អាច​និយាយ​​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​បាន​


    4

    5

    បើ​អ្នក​ចង់​ឲ្យ​ Windows 10​ ស្វែង​យល់​ពី​អ្នក​ ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​នឹង​ស្គាល់​អ្នក​បាន​យ៉ាង​ច្បាស់​មិន​ខាន។ មុខងារ​ Cortana ​ដែល​អាច​ឆ្លើយ​តប​ជា​សំឡេង​ នឹង​ជួយ​ណែ​នាំ​អ្នក​ឲ្យ​ស្គាល់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​កាន់​តែ​ ច្បាស់។ Cortana​ អាច​ប្រាប់​អ្នក​​សូម្បី​ម៉ោង​អ្នក​ត្រូវ​ទៅ​ប្រជុំ​ ជួយ​រក​កម្មវិធី​ចាំបាច់​ត្រូវ​ប្រើ​ និង​ព័ត៌មាន​អំពី​កុំព្យូទ័រ​របស់​អ្នក។

    ​អ្នក​ដែល​កំពុង​ដំណើរ​ Windows 7 និង​ Windows 8​ អាច​ដំឡើង​ទៅ​កាន់​ Windows 10​ នេះ​បាន​ហើយ​ មិន​គិត​ថ្លៃ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Windows 10​ ​ដាក់​​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​ហើយ​​ តែ​​៣​ចំណុច​អ្នក​គួរ​ដឹង​​មុន​ដំឡើង​ Rating: 5 Reviewed By: Unknown
    Scroll to Top