• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    Wenger ​ថាសមត្ថភាព​ Hazard នៅ​​មាន​កម្រិត​មិន​ដល់ Ronaldo​និង Messi ​ទេ

    Arsene Wenger ​អ្នក​ចាត់​ការ​ក្រុម Arsenal ​បាន​និយាយ​ថា​សមត្ថភាព​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​នៅ​មាន​កម្រិត​ មិន​​ទាន់​អាច​ឈាន​ដល់​ចំណុច​កំពូល​ដូច Lionel Messi ​និង Cristiano Ronaldo ​ឡើយ។


    កាល​ពី​ម្សិលមិញ​លោក Jose Mourinho ​បាន​និយាយ​ថា​​កាល​រដូវ​កាល​កន្លង​ផុត​ទៅ​នេះ កីឡាករ Hazard ​មាន​ទម្រង់​លេង​ល្អ​ជាង​ Ronaldo ​ដោយ​នៅ​ក្រោម​តែ​ Messi ​ម្នាក់​គត់ ប៉ុន្តែ​លោក Wenger ​មិន​គិត​ដូច​អ្នក​ចាត់​ការ​ក្រុម Chelsea ​ទេ។

    បុរស​វ័យ​៦៥​ឆ្នាំ​ខាង​លើ​បាន​និយាយ​ថា៖ “វា​ជា​មតិ​យោបល់​ទាំង​អស់។ ខ្ញុំ​អាច​និយាយ​បាន​ថា​កីឡាករ​ដូច Messi ​និង Ronaldo ​ដែល​រក​បាន​ច្រើន​ជាង​៥០​គ្រាប់​ក្នុង​មួយ​រដូវ​កាល​គឺ​នៅ​តែ​ជា​រឿង​ អស្ចារ្យ។ Hazard ​ជា​កីឡាករ​អាច​សម្រេច​ការ​ប្រកួត​បាន ហើយ​បើ​អ្នក​ដាក់​កីឡាករ​ដែល​មាន​សមត្ថភាព​អីចឹង​ចូល​ក្នុង​ Top Player ​នោះ​កីឡាករ​រូប​នេះ​ត្រូវ​តែ​មាន​អ្វី​ពិសេស​ថែម​ទៀត។ គាត់​កំពុង​តែ​ឆ្ពោះ​ទៅ​រក​ចំណុច​នោះ​ហើយ តែ​គាត់​ត្រូវ​មាន​រឿង​ច្រើន​ទៀត​ត្រូវ​ធ្វើ”។

    2AEB746400000578-3177696-image-m-96_1438137709039

    ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ (Hazard) ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​កាល​ពី​រដូវ​កាល​មុន ដោយ​អាច​ជួយ​តោ​ខៀវ​លើក​ពាន English Premier League ​បាន​ដោយ​សល់​ការ​ប្រកួត​ក្នុង​ដៃ​។ លើស​ពី​នេះ​ទៅ​ទៀត កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​លីក​ កំពូល​អង់គ្លេស​ប្រចាំ​រដូវ​កាល ២០១៤-១៥ ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Wenger ​ថាសមត្ថភាព​ Hazard នៅ​​មាន​កម្រិត​មិន​ដល់ Ronaldo​និង Messi ​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top