• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    Bayern ទិញ​ Vidal ពី Juventus ផ្លូវ​ការ ដោយ​ចុះ​កុង​ត្រា​៤​ឆ្នាំ

    ក្លិប ​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich ​បាន​ទិញ​យក​ខ្សែ​បម្រើ Arturo Vidal ​ពី​ក្រុម​ជើង​ឯក​អ៊ីតាលី Juventus ​ផ្លូវ​ការ​ហើយ ដោយ​កីឡាករ​ជម្រើស​ជាតិ​ឈីលី​រូប​នេះ បាន​ចុះ​កុងត្រា​៤​ឆ្នាំ ​រហូត​ដល់​​ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Allianz Arena ​កាល​ពី​ម្សិល​មិញ។

    1

    កីឡាករ​វ័យ​២៨​ឆ្នាំ ដែល​ទើប​តែ​ជួយ​ឲ្យ​ឈីលី​​លើក​ពាន​ Copa America ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ទៅ​ចូល​រួម​ជាមួយ​ក្រុម​យក្ស​អាល្លឺម៉ង់ ដើម្បី​ជំនួស​តំណែង​ Bastian Schweinsteiger ​ដែល​បាន​ចាក​ចេញ​ទៅ​​បិសាច​ក្រហម​ Manchester United ​​កាល​ពី​ដើម​ខែ​​កក្កដា​នេះ។

    Vidal បាន​ប្រាប់​ដល់​​វិបសាយ​របស់​ក្លិប​ថា ខ្លួន​​មក​​ Bayern គឺ​ដើម្បី​​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​ និង​​ចង់​លើក​ពាន​ធំ UEFA Champions League ​ថែម​ទៀត​ ដោយ​និយាយ​ថា៖ “ខ្ញុំ​រីករាយ​ខ្លាំង​ណាស់! នេះ​ជា​ជំហាន​ថ្មី​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​នៅ​ទីនេះ។ ខ្ញុំ​ចង់​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​រង្វាន់។ ខ្ញុំ​ចង់​អភិវឌ្ឍន៍​ខ្លួន​មួយ​កម្រិត​ទៀត​ ដោយ​ចង់​លើក​ពាន​ដ៏​សំខាន់ UEFA Champions League។ ខ្ញុំ​គិត​ថា ឱកាស​ដែល​ធ្វើ​បាន​ដូច​នេះ គឺ​ត្រូវ​តែ​ជាមួយ​ក្លិប​ Bayern។ វា​ជា​សុបិន​ ក្លាយ​ជា​ការ​ពិត​មួយ សម្រាប់​រូប​ខ្ញុំ”។

    Vidal ​បាន​ផ្ទេរ​ពី Bayer Leverkusen ​ទៅ​កាន់​ក្រុម​ជើង​ឯក​ Serie A (Juventus) កាល​ឆ្នាំ​២០១១ ដោយ​​ចូល​លេង​៤​រដូវ​កាល ​សរុប​បាន​​១៧១​ប្រកួត និង​ស៊ុត​បាន​​៤៨​គ្រាប់៕


    3
    • Blogger Comments
    • Facebook Comments
    Item Reviewed: Bayern ទិញ​ Vidal ពី Juventus ផ្លូវ​ការ ដោយ​ចុះ​កុង​ត្រា​៤​ឆ្នាំ Rating: 5 Reviewed By: Unknown
    Scroll to Top