• ព័ត៌មានថ្មី

    Tuesday, July 21, 2015

    Suarez និង​ Gerrard ជួប​គ្នា​នៅ​អាមេរិក មុន​ជំនួប​ Barca vs​ LA

    អតីត ​តារា​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool ២រូប​ ខ្សែ​ប្រយុទ្ធ Luis Suarez ​និង​ខ្សែ​បម្រើ​ Steven Gerrard ​បាន​ជួប​គ្នា​នៅ​ទឹកដី​សហរដ្ឋ​អាមេរិក​ម្សិល​មិញ ​មុន​នឹង​ក្រុម​របស់​ពួកគេ​​ FC Barcelona ប៉ះ​ LA Galaxy ​នៅ​ថ្ងៃ​​ពុធ​ស្អែក​នេះ។



    4

    ​​Suarez និង​ Gerrard ត្រូវ​បាន​គេ​ដឹង​ថា ជា​មិត្តភ័ក្ដិ​ដ៏​ស្និទ្ធស្នាល​​នឹង​គ្នា ​អំឡុង​ពេល​ដែល​អ្នក​ទាំង​២ លេង​នៅ​ហង្ស​ក្រហម ទឹក​ដី​​ប្រទេស​អង់គ្លេស ហើយ​​ទោះ​ជា​ពួកគេ​ចាក​ចេញ​​ទៅ​ក្រុម​ផ្សេង​គ្នា ក៏​នៅ​តែ​​ជា​មិត្ត​ល្អ​ដែរ។

    ​អតីត​ប្រធាន​ក្រុម​អង់គ្លេស ​Gerrard​ ​វ័យ​៣៥​ឆ្នាំ ​បាន​ចាក​ចេញ​ពី Anfield ​​ក្រោយ​ចប់​រដូវ​កាល​មុន បន្ទាប់​ពី​ចំណាយ​ពេល​១៧​ឆ្នាំ លេង​នៅ​ឈុត​ធំ Liverpool ដោយ​បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ LA Galaxy របស់​អាមេរិក នៅ​លីក​ MLS។ Gerrard បាន​​ចូល​លេង​ឲ្យ​ LA Galaxy លើក​​ដំបូង​ទឹក​ដី​ខ្លួន​ឯង​​ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ស៊ុត​ចូល​ទី​បាន​១​គ្រាប់ និង​ Assists ឲ្យ​មិត្ត​រួម​ក្រុម​២​គ្រាប់​ទៀត ខណៈ​ដែល​ក្រុម​របស់​ខ្លួន​ វាយ​បក​ឈ្នះ​ San Jose Earthquakes ៥-២។

    2

    រីឯ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Suarez ​វ័យ​២៨​ឆ្នាំ បាន​ចាក​ចេញ​ពី​ Liverpool ទៅ Barcelona តាំង​ពី​ដើម​រដូវ​កាល​មុន ក្នុង​តម្លៃ​៧៥​លាន​ផោន​ (ជិត​១១៧​លាន​ដុល្លារ)។ ​រដូវ​កាល​ដំបូង​នៅ​ Barca ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ Suarez បាន​ជួយ​ឲ្យ​អ្នក​មាន​បុណ្យ​លើក​ពាន​៣​តែ​ម្ដង។

    3

    អតីត​មិត្ត​រួម​ក្រុម​ហង្ស​ក្រហម​ទាំង​២​រូប​នេះ នឹង​ត្រូវ​ប៉ះ​គ្នា​តទល់​ ខណៈ​ដែល​ក្រុម​ Barcelona ប៉ះ LA Galaxy ក្នុង​ការ​ប្រកួត​ International Champions Cup ​នៅ​​ថ្ងៃ​ពុធ​ស្អែក​នេះ វេលា​ម៉ោង​១០:០៥​នាទី​ព្រឹក (កម្ពុជា)៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez និង​ Gerrard ជួប​គ្នា​នៅ​អាមេរិក មុន​ជំនួប​ Barca vs​ LA Rating: 5 Reviewed By: Unknown
    Scroll to Top