• ព័ត៌មានថ្មី

    Friday, July 17, 2015

    Godin ​ពន្យល់​ហេតុ​ផល​ Messi ​លេង​ល្អ​តែ​នៅ Barcelona

    Diego Godin ​បាន​ប្រាប់​ពី​គំនិត​ផ្ទាល់​ខ្លួន​របស់​គេ​ចំពោះ​រឿង Lionel Messi ​លេង​ល្អ​ខ្លាំង​នៅ Barcelona ​​តែ​មិន​អាច​ជួួ​យក្រុម​អាហ្សង់ទីន​លើក​ពាន​បាន ថា​មក​ពី​ប្រព័ន្ធ​ការពារ​នៅ​អេស្ប៉ាញ​ខុស​ពី​ប្រព័ន្ធ​ការពារ​របស់​ក្រុម​ ជម្រើស​ជាតិនៅ​​​តំបន់​អាមេរិក​ខាង​ត្បូង។


    Messi និង Godin

    Messi ​មាន​ទម្រង់​លេង​​ល្អ​និង​រក​គ្រាប់​បាល់​បាន​ច្រើន​ណាស់​នៅ​ក្របខ័ណ្ឌ La Liga ​ប៉ុន្តែ​បើ​ងាក​ទៅ​មើល​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​ ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ហាក់​ដូច​ជា​មិន​សូវ​រក​គ្រាប់​បាល់​ ជួយ​ក្រុម​បាន​ច្រើន​ទេ។ ចំពោះ​រឿង​នេះ ខ្សែ​ការពារ Godin ​ដែល​លេង​នៅ​ក្រុម Atletico Madrid ​បាន​ចេញ​មក​បង្ហាញ​គំនិត​របស់​ខ្លួន​ថា មក​ពី​ប្រព័ន្ធ​ការពារ​​របស់​ក្រុម​នៅ​​អេស្ប៉ាញ​មិន​ដូច​ក្រុម​ជម្រើស​ជាតិ ​នៅ​អាមេរិក​ខាងត្បូង។

    កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ខាង​លើ​បាន​​បក​ស្រាយ​បន្ថែម​​​ក្នុង​ន័យ​ បែប​កំប្លែង​លេង​ទៀត​ថា ខ្សែ​ការពារ​នៅ​អេស្ប៉ាញ​ភាគច្រើន​ចូល​ចិត្ត Messi ​ណាស់។ រាល់​ប្រកួត​ម្ដង​ៗ ពួកគេ​មិន​សូវ​ជា​ហ៊ាន​ទៅ​បិទ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​ខ្លាំង​ទេ ហើយ​បើ​ទៅ​ជិត​វិញ​ម្នាក់​ៗ​ដូចជា​ចង់​ទៅ​ថត Selfie ជាមួយ​ច្រើន​ជាង​ទៅ​ដណ្ដើម​បាល់។ ខុស​ប្លែក​ពី​នៅ​តំបន់​អាមេរិក​ខាងត្បូង ដែល​ខ្សែ​ការពារ​ម្នាក់​ៗ​មាន​ភារកិច្ច​សំខាន់​ដើម្បី​ជាតិ មិន​មែន​គ្រាន់​តែ​បាន​ទៅ​ជិត​ម្ចាស់​ពាន Ballon d’Or ​៤​សម័យ​នោះ​ទេ។

    461909636

    Messi ជា​កីឡាករ​ដែល​លេង​ជាមួយ Barcelona ​តាំង​ពី​តូច ​ហើយបច្ចុប្បន្ន​ក៏​​​ជា​ Top Scorer ​ម្នាក់​ដែរ​នៅ​ក្របខ័ណ្ឌ La Liga ​របស់​អេស្ប៉ាញដែរ។ ចំពោះ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ បុរស​​​ស្មោះ​ស្នេហ៍​ជា​ឪពុក​របស់​កុមារា Tiago ​រូប​នេះ​ មិន​ទាន់​បាន​ជួយ​ប្រទេស​លើក​ពាន​រង្វាន់​ធំ​អ្វី​មួយ​នោះ​ទេ ដោយ​បាន​ត្រឹម​តែ​លេខ​២​ប៉ុណ្ណោះ​នៅ​ព្រឹត្តិការណ៍ World Cup ​និង Copa America។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Godin ​ពន្យល់​ហេតុ​ផល​ Messi ​លេង​ល្អ​តែ​នៅ Barcelona Rating: 5 Reviewed By: Unknown
    Scroll to Top