• ព័ត៌មានថ្មី

    Thursday, July 2, 2015

    Rojo៖ Di Maria នៅ​តែ​ជា​កីឡាករ​ម្នាក់ ​ល្អ​បំផុត​លើ​លោក

    ​ ខ្សែ​ការពារ​ Marcos Rojo ​​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ជឿ​ថា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ Angel di Maria ​នៅ​តែ​ជា​កីឡាករ​ម្នាក់​ល្អ​បំផុត​ ក្នុង​ចំណោម​កំពូល​កីឡាករ​ល្អៗ​លើ​លោក និង​ជឿ​ថា​មិត្ត​រួម​ជាតិ​អាហ្សង់ទីន​របស់​ខ្លួន នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​​ឡើង​វិញ នៅ​ Man Utd នា​រដូវ​កាល​ថ្មី។


    កីឡាករ​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដាច់​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ អង់គ្លេស ៦០​លាន​ផោន​ (ជាង​៩៤​លាន​ដុល្លារ) ​លេង​ពុំ​សូវ​បាន​ល្អ​ សម្រាប់​រដូវ​កាល​ដំបូង​នៅ​ទឹកដី​អង់គ្លេស ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Louis van Gaal ​និង​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា អាច​​នឹង​ផ្ទេរ​ចេញ​ពី​ Old Trafford នៅ​រដូវ​ក្ដៅ​នេះ​ផង​ដែរ។

    យ៉ាងណាក្ដី សម្រាប់​ Rojo នៅ​តែ​ជឿជាក់​យ៉ាង​មុតមាំ​ថា Di Maria ​នឹង​លេង​ឡើង​ជើង​វិញ និង​ធ្វើ​ឲ្យ​មតិ​ដែល​រិះ​គន់​ស្ងប់ស្ងាត់ ដោយ​និយាយ​ប្រាប់​ដល់​​វិបសាយ​ Copa America ​​ថា៖ “​សម្រាប់​ខ្ញុំ​ កីឡាករ​ដែល​មាន​ទេពកោសល្យ​​ជាង​គេ​​នៅ​ Man Utd គឺ​ Angel។ មាន​កីឡាករ​អស្ចារ្យ​ជា​ច្រើន​នៅ​ក្លិប (Man Utd) ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ Angel។ គាត់​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ក្រុម​ និង​នៅ​លើ​ពិភពលោក”។

    ​ខ្សែ​ការពារ​វ័យ​២៥​ឆ្នាំ បន្ថែម​ថា៖ “វា​គឺជា​ឆ្នាំ ដ៏​លំបាក​បំផុត​មួយ សម្រាប់​គាត់។ គាត់​មាន​បញ្ហា​ខ្លះៗ ដែល​ត្រូវ​សម្រប​ខ្លួន ប៉ុន្តែ​នោះ​ជា​រឿង​ធម្មតា​ទេ។ គ្រប់​កីឡាករ​ទាំង​អស់ ដែល​ផ្ទេរ​ទៅ​លេង​នៅ​ប្រទេស​ថ្មី និង​លីក​ថ្មី ពួកគេ​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា គាត់​នឹង​ធ្វើ​បាន​ល្អ​វិញ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ”។

    1

    Rojo និង​ Di Maria ​បច្ចុប្បន្ន​កំពុង​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ​ហើយ​កីឡាករ​ទាំង​២​នាក់​រូប​នេះ ក៏​ជា​តួអង្គ​សំខាន់​ជួយ​ឲ្យ​អាហ្សង់ទីន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ​​ផង​ដែរ ដោយ​ Rojo ស៊ុត​​បាន​១​គ្រាប់ និង​ Di Maria ស៊ុត​២​គ្រាប់ ​អំឡុង​ពេល​ដែល​អាហ្សង់ទីន ​ឈ្នះ​ប៉ារ៉ាហ្គាយ ដោយ​លទ្ធផល​ ៦-១ កាល​ពី​ព្រឹក​មិញ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rojo៖ Di Maria នៅ​តែ​ជា​កីឡាករ​ម្នាក់ ​ល្អ​បំផុត​លើ​លោក Rating: 5 Reviewed By: Unknown
    Scroll to Top