• ព័ត៌មានថ្មី

    Thursday, July 2, 2015

    កីឡាករ​ណា​ខ្លះដែល​ Man Utd ​ទិញ​មក​ត្រូវ​ និង​ខុស​ក្នុង​ប្រវត្តិសាស្ត្រ?


    បិសាច​ក្រហម Manchester United ​ជា​ក្លិប​បាល់​ទាត់​មួយ​ដែល​ជោគជ័យ​ខ្លាំង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ របស់​លីក​កំពូល​អង់គ្លេស ​ដោយ​២៣​ឆ្នាំ​ចុង​ក្រោយ​នេះ ពួកគេ​អាច​លើក​ពាន​បាន​ដល់​ទៅ​១៣​ដង​ឯ​ណោះ។ ​ភាព​ជោគជ័យ​ខ្លាំង​នេះ​​ គឺ​ដោយសារ​តែ​ក្លិប​បាន​បង្កើត​យុវជន​ខ្លាំង​ៗ​ជា​ច្រើន​ដើម្បី​មក​ជួយ​ឈុត​ ធំ ក៏​ដូច​ជា​​​ចេះ​ទិញ​កីឡាករ​ចូល​ថ្មី​ត្រូវ​ទម្រង់​ផង​ដែរ។

    តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្លិប​ដែល​មាន​រហស្សនាម​ថា​ជា​បិសាច​​​មួយ​នេះ​ក៏​ធ្លាប់​ទិញ​កីឡាករ​មក​​ ចូល​រួម​ក្រុម​ខុស​ផង​ដែរ ដោយសារ​​កាល​លេង​នៅ​ក្លិប​ចាស់​កីឡាករ​ទាំង​នោះ​មាន​ទម្រង់​លេង​ល្អ​ណាស់ តែ​ពេល​មក​លេង​នៅ Old Trafford ​វិញ​បែរ​ជា​ធ្លាក់ទម្រង់​លេង​វិញ។


    ជួរ​លើ​ជា​កីឡាករ​ដែល​ទិញ​ត្រូវ ឯ​ជួរ​ក្រោយ​ទិញ​ខុស
    ខាង​ក្រោម​នេះ Sportsmail ​បាន​លើក​យក​កីឡាករ​៩​នាក់​ដែល​ក្លិប​ Man Utd ​ទិញ​ចូល​ត្រូវ​និង​កីឡាករ​១០​នាក់​ទៀត​ដែល​ក្លិប​ទិញ​មក​មិន​ល្អ៖

    កីឡាករ​១០​នាក់​ដែល​ Manchester United ​ទិញ​ត្រូវ៖

    ១. Eric Cantona

    ric Cantona

    ២. Cristiano Ronaldo

    SPT IHN 291008-18


    ៣. Edwin van der Sar

    Edwin van der Sar


    ៤. Roy Keane

    Roy Keane

    ៥. Dwight Yorke

    Dwight Yorke


    ៦. Ole Gunnar Solskjaer

    Ole Gunnar Solskjaer

    ៧. Nemanja Vidic

    Nemanja Vidic


    ៨. Wayne Rooney

    Wayne Rooney

    ៩. David de Gea

    29D4A06000000578-0-image-a-17_1435570886431


    កីឡាករ​១០​នាក់​ដែល​ Manchester United ​ទិញ​ខុស៖

    ១. Massimo Taibi

    Massimo Taibi


    Massimo Taibi ​ជា​អ្នក​ចាំ​ទី​ល្អ​ម្នាក់​កាល​លេង​នៅ Venezia ប៉ុន្តែ​ពេល​ផ្លាស់​មក​លេង​នៅ Man Utd ​វិញ​ក្នុង​ឆ្នាំ​១៩៩៩ រូប​គេ​លេង​មិន​ល្អ​សោះ ទើប​ធ្វើ​ឱ្យ​ក្លិប​សម្រេច​ចិត្ត​លក់​គេ​ចេញ​វិញ​នៅ​ឆ្នាំ​២០០០។

    ២. David Bellion

    David Bellion

    David Bellion ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ Man Utd ​ទិញ​ពី Sunderland ​នៅ​ឆ្នាំ​២០០៣។ ដោយសារ​តែ​ទម្រង់​មិន​ល្អ​និង​ត្រូវ​ក្លិប​ផ្សេង​ខ្ចី​ជើង​ផង​នោះ រូប​គេ​បាន​បង្ហាញ​ខ្លួន​ឱ្យ​បិសាច​ក្រហម​តែ​២៤​ប្រកួត​ប៉ុណ្ណោះ និង​រក​គ្រាប់​បាល់​បាន​៤​គ្រាប់។

    ៣. Dong Fangzhou

    Dong Fangzhou


    Dong Fangzhou ​ជា​កីឡាករ​ចិន​ដែល​ Man Utd ​ទិញ​ពី Dalian Shide ​ក្នុង​តម្លៃ​ខ្លួន​ ៣,៥​លាន​ផោន កុងត្រា​៤​ឆ្នាំ​។ ដោយ​មាន​ទម្រង់​លេង​មិន​ល្អ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចូល​លេង​ឱ្យ​ក្រុម​យក្ស​មួយ​នេះ​តែ​១​ប្រកួត​ គត់។

    ៤. Radamel Falcao

    SPT


    Falcao ​ជា​ខ្សែ​ប្រយុទ្ធ​ដែល Man Utd ​ខ្ចី​ជើង​ពី Monaco ​១​រដូវ​កាល​ហើយ​ក៏​មាន​គោលបំណង​ទិញ​ដាច់​តែ​ម្ដង​ដែរ បន្ទាប់​ពី​ចប់​កុងត្រា​ខ្ចី​ជើង។ តែ​គួរ​ឱ្យ​សោកស្ដាយ​មួយរដូវ​កាល​មក​នេះ រូប​គេ​មិន​អាច​បង្ហាញ​សមត្ថភាព​អ្វី​ល្អ​សម្រាប់​ក្រុម​សោះ ទើប​ធ្វើ​ឱ្យ​បិសាច​ក្រហម​សម្រេច​ចិត្ត​មិន​ទិញ​ដាច់​វិញ។

    ៥. Bebe

    Bebe


    Bebe ​ជា​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ព័រទុយហ្គាល់។ រូប​គេ​មាន​ឈ្មោះ​ជា​កីឡាករ Man Utd ​បាន​៤​រដូវ​កាល​ដែរ ប៉ុន្តែ​មាន​ឈ្មោះ​ចូល​ប្រកួត​តែ​២​ដង​គត់ ពោល​គឺ​តាំង​ពី​មក​ Old Trafford ​ត្រូវ​ក្លិប​ដទៃ​ខ្ចី​ជើង​រហូត។

    ៦. Juan Sebastian Veron

    Juan Sebastian Veron


    Juan Sebastian Veron ជា​ខ្សែ​បម្រើ​ដែល​បិសាច​ក្រហម​ទិញ​ពី Lazio ​នៅ​ឆ្នាំ​២០០១ ។ កីឡាករ​រូប​នេះ​លេង​នៅ Old Trafford ​បាន​តែ​២​រដូវ​កាល​ទេ​ក៏​ត្រូវ​ផ្លាស់​ចេញ​បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ មិន​សូវ​ល្អ។

    ៧. Kleberson

    Kleberson


    ខ្សែ​បម្រើ Kleberson ​ជា​កីឡាករ​ដែល​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​លើក​ពាន World Cup ​នៅ​ឆ្នាំ​២០០២។ រូប​គេ​ផ្លាស់​មក​លេង​នៅ Man Utd ​ក្នុង​ឆ្នាំ​២០០៣ ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន​ទេ ពោល​គឺ​រយៈ​ពេល​២​ឆ្នាំ​បង្ហាញ​ខ្លួន​បាន​តែ​២០​ប្រកួត​ប៉ុណ្ណោះ។

    ៨. Eric Djemba Djemba


    Eric Djemba Djemba


    ខ្សែ​បម្រើ Eric Djemba Djemba ​ជា​កីឡាករ​ Man Utd ​ទិញ​ពី Nantes ​មក​ក្នុង​តម្លៃ​ខ្លួន​៣,៥​លាន​ផោន ប៉ុន្តែ​ដោយសារ​តែ​លេង​មិន​ល្អ​រូប​គេ​ក៏​ត្រូវ​ក្លិប​លក់​ចេញ​វិញ។

    ៩. William Prunier

    William Prunier

    William Prunier ​ជា​ខ្សែ​ការពារ​ដែល​ Man Utd ​ខ្ចី​ជើង​ពី​ Bordeaux ​មក​មួយ​រដូវ​កាល ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​រូប​នេះ​មាន​ទម្រង់​ លេង​មិន​ល្អ​សោះ ពោល​គឺ​១​រដូវ​កាល​បាន​បង្ហាញ​ខ្លួន​តែ​២​ប្រកួត​គត់។

    ១០. Diego Forlan

    Diego Forlan

    Forlan ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់​កាល​លេង​នៅ Independiente ​អំឡុង​ឆ្នាំ​១៩៩៧-២០០២។ ពេល​មក​លេង​នៅ Old Trafford ​បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​លេង​បែរ​ជា​ធ្លាក់​ទម្រង់​លេង​ទៅ​វិញ ពោល​គឺ​រយៈ​ពេល​២​រដូវ​កាល ២០០២-២០០៤ ​Forlan ​រក​គ្រាប់​បាល់​បាន​តែ​១០​គ្រាប់​ទេ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ​ណា​ខ្លះដែល​ Man Utd ​ទិញ​មក​ត្រូវ​ និង​ខុស​ក្នុង​ប្រវត្តិសាស្ត្រ? Rating: 5 Reviewed By: Unknown
    Scroll to Top