• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    ឧបករណ៍​បន្ថែម​ទំហំ​ iPhone និង​ iPad ​​បួន​ម៉ូដែល​ងាយ​ប្រើ​និង​យក​តាម​ខ្លួន

    ​ ផលិត​ផល​របស់​ក្រុមហ៊ុន Apple ដូច​ជា​ iPhone និង iPad គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ជម្រើស​ទំហំ​ផ្ទុក​ទិន្នន័យ​ 16 GB, 64GB, និង 128GB។ ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ ដែល​ត្រូវ​ការ​ផ្ទុក​ទិន្នន័យ​ធំ​ ​ទំហំ​ផ្ទុក​ទាំងនេះ​​​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​​ទេ។ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​ឧបករណ៍​ផ្ទុក​ទិន្នន័យ​បន្ថែម​​ចំនួន​បួន​ ម៉ូដែល​ ដែល​ត្រូវ​បាន​រចនា​ឡើង​​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់​ និង​យក​តាម​ខ្លួន​​។


    Seagate Wireless

    seagate_wireless_hero_left_green_hi_res-100577123-medium

    Seagate Wireless ​គឺ​ជា​ឧបករណ៍​ផ្ទុក​ទិន្នន័យ​បន្ថែម​​ដែល​អាច​ដំណើរការ​ជា​មួយ​នឹង​ iPhone ឬ iPad បាន​តាម​រយៈ​ប្រព័ន្ធ​ Wi-Fi​ ​។ នៅ​ពេល​ដែល​បើក​ដំណើរការ​វា​ វា​នឹង​បង្កើត​​ Wi-Fi Network ។ ​នៅ​ពេល​ដំណើរការភ្ជាប់​​ iPhone និង​ iPad​ អ្នក​ប្រើ​ប្រាស់​អាច​​ដំណើរការ​ទិន្នន័យ​ File ​បាន​តាម​រយៈ​​កម្មវិធី​​ Seagate Media Manager។ Seagate Wireless គឺ​មាន​​ជម្រើស​ទំហំ 500GB តម្លៃ ១៣០ ដុល្លារ​។ Seagate Wireless  មាន​លក់​នៅ​លើ​គេហទំព័រ seagate


    Wireless Plus

    seagate-wireless-plus-hero-right-lo-res-1194x1194-100577122-medium

    ​Seagate ​Wireless Plus​ ​ដូច​ទៅ​នឹង Seagate Wireless​​ ដែរ​ ប៉ុន្តែ​វា​មាន​ច្រើន​ជម្រើស​ដូច​ជា​ ជម្រើសទំហំ ​500GB តម្លៃ ១៥០ ដុល្លារ, 1TB  តម្លៃ១៦០ ដុល្លារ, និង 2TB តម្លៃ ២០០ ដុល្លារ​។ ​Seagate ​Wireless Plus​  មាន​លក់​នៅ​លើ​គេហទំព័រ seagate 


    Leef iBridge

    leef-ibridge-duo-100577130-large

    ​ចំណែក​​ឯ​ Leef iBridge គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​​ដោត​ទៅ​នឹង​រន្ធ​​ Lightning។  Leef iBridge ​មាន​ទំហំ​តូច​ងាយ​ដាក់​តាម​ខ្លួន​។ នៅ​ពេល​ដែល​ដោត​វា​ចូល​​ទៅ​នឹង​​ iPhone ឬ iPad ​វា​នឹង​ដំឡើង​ និង​ដំណើរការ​កម្មវិធី​​ Leef app ដូច្នេះ​អ្នក​ប្រើប្រាស់​ងាយ​ក្នុង​ការ​គ្រប់​គ្រង​ដំណើរ​ការ​ទិន្នន័យ។  iBridge ​មាន​ទំហំ​ចាប់​ពី​ 16GB តម្លៃ ៦០ ដុល្លារ  ​ដល់ 256GB តម្លៃ ៤០០ ដុល្លារ។ Leef iBridge មាន​លក់​នៅ​លើ​​គេហទំព័រ leefco 


    SanDisk iXpand Flash Drive
    ixpand_flash_drive_left_angle_open-hr-1-100530347-orig

    SanDisk iXpand Flash Drive ​ ​គឺ​ស្រដៀង​ទៅ​នឹង​ Leef ដែរ ​ដោយ​វា​ប្រើ​ខ្សែ​ដោត​ភ្ជាប់​ជា​មួយ​នឹង​រន្ធ​, with Lightning និង​​ខ្សែ​ USB 2.0 ​ ហើយ​វា​អាច​ដំណើរ​ការ​ជា​មួយ​នឹង​ iPhone ឬ iPad ​បាន​តាម​រយៈ​កម្មវិថី​ iXpand app ​ហើយ​វា​មាន​សុវត្ថិភាព​ដោយ​ការ​ប្រើ​​ passcode ឬ​ Touch ID​ ក្នុង​​កម្មវិធី​នេះ។  iXpand ​មាន​ជម្រើស​ទំហំ​ពី​ 16GB ​តម្លៃ ៦០ ដុល្លារ ទៅ​ 128GB តម្លៃ ១៦០ ដុល្លារ។ SanDisk iXpand Flash Drive មាន​លក់​នៅ​លើ​គេហទំព័រ​ amazon
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឧបករណ៍​បន្ថែម​ទំហំ​ iPhone និង​ iPad ​​បួន​ម៉ូដែល​ងាយ​ប្រើ​និង​យក​តាម​ខ្លួន Rating: 5 Reviewed By: Unknown
    Scroll to Top