• ព័ត៌មានថ្មី

    Monday, July 6, 2015

    ភាពយន្ត​១០​រឿង​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​សប្ដាហ៍

    ចំណាត់ ​ថ្នាក់​លេខ​១​លើ​តារាង​ចំណូល​ភាពយន្ត Box Office នៅ​អាមេរិក​សប្ដាហ៍​នេះ នៅ​តែ​ជា​ភាពយន្ត “Jurassic World” ដដែល។ រយៈ​ពេល​៣​ថ្ងៃ​នៃ​ចុង​សប្ដាហ៍​កន្លង​ទៅ ខ្សែ​ភាពយន្ត​ដាយណូស័រ​ដែល​សម្ដែង​ដោយ Chris Pratt និង Bryce Dallas Howard អាច​រក​ចំណូល​បាន ៣០,៩លាន​ដុល្លារ សម្រាប់​ការ​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា។ ក្រោយ​ចេញ​បញ្ចាំង​បាន​៤​សប្ដាហ៍ ភាពយន្ត​នេះ​មិន​ទាន់​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ​មួយ​ម្ដង​ណា​ឡើយ ហើយ​បើ​គិត​ពី​ចំណូល​សរុប​ជុំ​វិញ​ពិភពលោក គឺ​ឈាន​ដល់ ១,៣៨ពាន់​លាន​ដុល្លារ​ហើយ​ពេល​នេះ។

    Jurassic-World-Chris-Pratt-raptors-motorcycle



    ដោយ​ឡែក​ខ្សែ​ភាពយន្ត​ “Inside Out” ពី​ក្រុមហ៊ុន Pixar និង​ Disney ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ ក៏​អាច​រក​ចំណូល​បាន​ប្រហាក់ប្រហែល​នឹង​ “Jurassic World” ដែរ​ក្នុង​រយៈ​ពេល ៣ថ្ងៃ​កន្លង​ទៅ​នេះ គឺ ចំនួន ៣០,១លាន​ដុល្លារ។ ៣សប្ដាហ៍​មក​នេះ “Inside Out” អាច​រក​ចំណូល​បាន​សរុប ៣៦៣លាន​ដុល្លារ ដែល​ក្នុង​នោះ ២៤៦លាន​ដុល្លារ បាន​មក​ពី​ការ​បញ្ចាំង​នៅ​អាមេរិក។

    ងាក​មក​ចំណាត់ថ្នាក់​លេខ​៣ គឺ​ខ្សែ​ភាពយន្ត​ថ្មី “Terminator: Genisys” ដែល​ជា​វគ្គ​ទី​៥​នៃ​ស៊េរី​ភាពយន្ត “Terminator” របស់​តារា​សម្ដែង​ជើង​ចាស់ Arnold Schwarzenegger។ សម្រាប់​៥ថ្ងៃ​​ដំបូង​​នេះ ខ្សែ​ភាពយន្ត​បាញ់​ប្រហារ​បែប​វិទ្យាសាស្ត្រ​មួយ​នេះ អាច​រក​ចំណូល​បាន​៤៤,១លាន​ដុល្លារ​​នៅ​សហរដ្ឋ​អាមេរិក ខណៈ​ដើម​ទុន​ផលិត​គឺ​ចំនួន ១៥៥លាន​ដុល្លារ។​

    ចំណាត់ថ្នាក់​លេខ​៤​ក៏​ជា​ខ្សែ​ភាពយន្ត​ថ្មី​ដែរ គឺ​រឿង​ក្រុម​បុរស​រាំ​ស្រាត “Magic Mike XXL” ដែល​អាច​រក​បាន​ ១១,៦លាន​ដុល្លារ​អំឡុង​ពេល​ចុង​សប្ដាហ៍​កន្លង​ទៅ។

    ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០​លើ​តារាង​ចំណូល​ភាពយន្ត Box Office នៅ​អាមេរិក​សប្ដាហ៍​នេះ (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី​៣-៥​ខែ​កក្កដា)៖
    . ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
    Jurassic World ៣០,៩​លាន​ដុល្លារ ៥៥៨លាន​ដុល្លារ
    Inside Out ៣០,១​លាន​ដុល្លារ ២៤៦​លាន​ដុល្លារ
    Terminator: Genisys ២៨,៧​លាន​ដុល្លារ ៤៤,១​លាន​ដុល្លារ
    Magic Mike XXL ១១,៦​លាន​ដុល្លារ ២៦,៦​លាន​ដុល្លារ
    Ted 2 ១១​លាន​ដុល្លារ ៥៨,៣​លាន​ដុល្លារ
    Max (2015) ,៦​លាន​ដុល្លារ ២៥,៣​លាន​ដុល្លារ
    Spy ,៥​លាន​ដុល្លារ ៩៧,៨​លាន​ដុល្លារ
    San Andreas ៣​លាន​ដុល្លារ ១៤៧,៣​លាន​ដុល្លារ
    Me and Earl and the Dying Girl ,៣​លាន​ដុល្លារ ៤​លាន​ដុល្លារ
    ១០ Dope ១​លាន​ដុល្លារ ១៤,១​លាន​ដុល្លារ
    • Blogger Comments
    • Facebook Comments
    Item Reviewed: ភាពយន្ត​១០​រឿង​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​សប្ដាហ៍ Rating: 5 Reviewed By: Unknown
    Scroll to Top