• ព័ត៌មានថ្មី

    Monday, July 6, 2015

    Microsoft ​​ពន្យារ​ពេល​ចេញ​ Windows 10 ទៀត

    ក្រុម ​ហ៊ុន​ Microsoft ​បាន​និយាយ​កាល​ពី​ខែ​មុន​ថា ក្រុម​ហ៊ុន​​នឹង​ចេញ​ Windows 10​ ឲ្យ​ដំណើរ​ការ​​​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​នេះ ប៉ុន្តែ​កាល​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ហ៊ុន​បច្ចេកវិទ្យា​របស់​អាមេរិក​មួយ​នេះ បាន​ប្រកាស​ជា​ថ្មី​ថា ​អ្នក​គ្រប់​គ្នា​ពុំ​ទាន់​អាច​ upgrade ​​បាន​នៅ​ឡើយ​ទេ​តាម​ពេល​កំណត់​ពោល​គឺ​​ត្រូវ​ពន្យារ​ពេល​៣​ថ្ងៃ​ទៀត។



    ​ការ​ចេញ​ Windows ជំនាន់​ថ្មី​យឺត​ពេក​នេះ ត្រូវ​បាន​គេ​ជឿ​ថា Windows 10 ​នឹង​មាន​តម្រូវ​ការ​កាន់​តែ​​​ខ្ពស់ ខណៈ​ដែល​  Microsoft រំពឹង​ថា​នឹង​មាន​អ្នក​ប្រើ​ប្រាស់​  Windows 10 នៅ​លើ​កុំព្យូទ័រ ១​ពាន់​លាន​​គ្រឿង​ ​ក្នុង​រយៈពេល​ ២​ទៅ​៣​ឆ្នាំ​ខាង​មុខ។

    ​នាយក​ប្រតិបត្តិ​ Windows ​លោក​ Terry Myerson ​បាន​និយាយ​ថា៖ “យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​ ទទួល​បាន​នូវ​ការ​ upgrade ​ដ៏​អស្ចារ្យ។ យើង​បាន​ខិត​ខំ​អត់​ធ្មត់ ទាំង​អារម្មណ៍​រំភើប​ ហើយ​​យើង​ពិត​ជា​មិន​អាច​រង់ចាំ​ផ្ដល់​ជូន​ Windows 10 ​ដល់​អ្នក​ទាំង​អស់​គ្នា ក្នុង​ពេល​ឆាប់ៗ​បាន​ឡើយ”។

    ​Microsoft ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ម្ដង​ទៀត​ថា គ្រប់​​ក្រុមហ៊ុន​ និង​សាលារៀន​ទាំង​អស់ នឹង​អាច​ចាប់​ផ្ដើម​ upgrading Windows 10 ​នេះ​បាន​ នៅ​ថ្ងៃ​ទី​០១ ខែ​សីហា​ខាង​មុខ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Microsoft ​​ពន្យារ​ពេល​ចេញ​ Windows 10 ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top