• ព័ត៌មានថ្មី

    Monday, July 6, 2015

    Di Maria ​អាច​ខក​ខាន​​ដល់​ប្រកួត​​ Premier League រដូវ​កាល​ថ្មី

    ​ ខ្សែ​បម្រើ​ Angel Di Maria ​របស់​ក្លិប​ Manchester United អាច​នឹង​ខក​ខាន​ប្រកួត​បើក​រដូវ​កាល​ថ្មី English Premier League ​ដោយសារ​តែ​រង​របួស​សរសៃពួរ​​គន្លាក់​ជើង​ អំឡុង​ពេល​ប្រកួត​ផ្ដាច់ព្រ័ត្រ Copa America កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។



    ​កីឡាករ​ជម្រើស​​អាហ្សង់ទីន​ Di Maria ​ត្រូវ​បាន​ដូរ​ចេញ​ពី​ការ​ប្រកួត​ត្រឹម​តែ​២៩​នាទី​ប៉ុណ្ណោះ អំឡុង​ពេល​ក្រុម​របស់​ខ្លួន​​បរាជ័យ​ ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​ឈីលី ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ខណៈ​ដែល​ពេល​​នេះ​កីឡាករ​វ័យ​ ២៧​ឆ្នាំ​កំពុង​តែ​​សម្រាក​ព្យាបាល​របួស។

    ​អតីត​កីឡាករ​ក្រុម​ Real Madrid រូប​នេះ ក៏​នឹង​អវត្តមាន​ពី​​ក្រុម​ Man Utd ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ បន្ទាប់​ពី​អ្នកចាត់ការ​ Louis Van Gaal ​ឲ្យ​​សម្រាក​​៤​សប្ដាហ៍។ ប៉ុន្តែ​ដោយសារ​​បញ្ហា​របួស​នេះ​ថែម​ទៀត​ មាន​ន័យ​ថា Di Maria នឹង​ត្រូវ​ខក​ខាន​ប្រកួត​ ដល់​ថ្ងៃ​បើក​រដូវ​កាល​ថ្មី ក្នុង​ការ​ប្រកួត​ទល់​នឹង​ Tottenham ​នា​ថ្ងៃ​ទី​០៨ ខែ​សីហា​ថែម​ទៀត។

    1

    ​Di Maria បាន​ត្រឹម​តែ​អង្គុយ​មើល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​របស់​ខ្លួន​ ទាំង​ការ​ខក​ចិត្ត​ប៉ុណ្ណោះ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ចាញ់​​ឈីលី ដោយ​បាល់​ប៉េណាល់ទី​កាត់សេចក្ដី និង​ជា​ការ​ឈឺចាប់​លើក​ទី​២ បន្ទាប់​ពី​ចាញ់​អាល្លឺម៉ង់​ នៅ​ World Cup ​ឆ្នាំ​មុន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria ​អាច​ខក​ខាន​​ដល់​ប្រកួត​​ Premier League រដូវ​កាល​ថ្មី Rating: 5 Reviewed By: Unknown
    Scroll to Top