• ព័ត៌មានថ្មី

    Monday, July 13, 2015

    Casillas ទប់​ទឹក​ភ្នែក​អត់​ជាប់ ពេល​លា​អ្នក​គាំទ្រ Real Madrid

    Iker Casillas ​បាន​ធ្វើ​សន្និសីទកាសែត​កាល​ពី​ម្សិលមិញ​នេះ​ដើម្បី​និយាយ​ពាក្យ​លា​ដល់​ អ្នក​គាំទ្រ​របស់​ Real Madrid ​ទាំង​អស់ ​មុន​ពេល​ចាកចេញ​ទៅ​លេង​នៅ Porto ។ ក្នុង​គ្រា​នោះ​ដែរ អ្នក​ចាំ​ទី​ដែល​ចំណាយ​ពេល​២៥​ឆ្នាំ​នៅ Bernabeu ​រូប​នេះ​មិន​អាច​​ទប់​ទឹក​ភ្នែក​មិន​ឱ្យ​ស្រក់​បាន​នោះ​ទេ ពោល​គឺ​រូប​គេ​យំ​បណ្ដើរ​ និយាយ​បណ្ដើរ​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្ដុកក្ដួលយ៉ាង​ខ្លាំង។

    2A7764D000000578-3158074-image-a-55_1436699744306

    អ្នក​ចាំ​ទី​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​ផ្ដាំ​ផ្ញើ​ដល់​អ្នក​គាំទ្រ​ អធិរាជ​ស​ទាំង​អស់នៅ​​លើ​លោក​នេះ​ថា សូម​ឱ្យ​ចងចាំ​រូប​គេ​ជា​ “មនុស្ស​ល្អ​ម្នាក់” ​ជា​ជាង​ចង់​ចាំ​រូប​គេ​ត្រឹម​តែ​ជា​អ្នក​ចាំ​ទី​ល្អ​ព្រោះ​ថា​រយៈ​ពេល​ដែល​ លោក​នៅ​ជាមួយ Real Madrid ​គឺ​លោក​លះបង់​ទាំង​កាយ​ទាំង​ចិត្ត​ដើម្បី​ជួយ​ក្រុម​ឱ្យ​ជោគជ័យ។

    បន្ថែម​ពី​លើ​នេះ​ទៀត Casillas ​បាន​សរសេរ​លិខិត​លា​ដល់​មិត្ត​រួម​ក្រុម​និង​អ្នក​គាំទ្រ​របស់​លោក​នៅ​ Real Madrid ​ថា ៖ “បន្ទាប់​ពី​ចំណាយ​ពេល​២៥​ឆ្នាំ ដើម្បី​ការពារ​សំណាញ់​ទី​នៅ​ក្លិប​ខ្លាំង​ជាង​គេ​លើ​លោក​នេះ ថ្ងៃ​ដែល​ពិបាក​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​របស់​ខ្ញុំ​បាន​មក​ដល់​ហើយ។ ខ្ញុំ​ត្រូវ​និយាយ​ពាក្យ​លា​ដល់​ទីកន្លែង​ដែល​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដល់​ ខ្ញុំ។ កន្លែង​នេះ យើង​ធ្លាប់​សើច យំ​ និង​មាន​ពេល​ល្អ​បំផុត​ជាមួយ​គ្នា។ ខ្ញុំ​ចង់​ប្រាប់​អ្នក​គ្រប់​គ្នា​ថា​ ខ្ញុំ​ស្រលាញ់​ក្លិប​នេះ​ខ្លាំង​ណាស់ ហើយ​វា​ឋិត​ក្នុង​បេះដូង​ខ្ញុំ​រហូត។ ទោះ​ជា​ខ្ញុំ​ទៅ​ដល់​ទី​ណា ក៏​ខ្ញុំ​នៅ​តែ​និយាយ​ និង​ស្រែក Hala Madrid ​ជា​រៀង​រហូត”។

    0CEDC43100000514-3158074-Casillas_won_three_Champions_League_winner_s_medals_and_five_La_-a-51_1436698182314

    អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​នេះ បាន​ចូល​ហាត់​ក្នុង​ឈុត​យុវជន​របស់ Real ​នៅ​ឆ្នាំ​១៩៩០ ​ហើយ​រហូត​ដល់​ឆ្នាំ​១៩៩៩ រូប​លោក​ក៏​បាន​ចូល​លេង​នៅ​ឈុត​ធំ។ រយៈ​ពេល​២៥ឆ្នាំ​​កន្លង​មក​នេះ Casillas ​បាន​បង្ហាញ​ខ្លួន​ឱ្យ​អធិរាជ​ស​បាន​៧២៥​ប្រកួត​ និង​ជួយ​ក្លិប​លើក​ពាន​១៨​ពាន​រង្វាន់​៕


    2

    da
    • Blogger Comments
    • Facebook Comments
    Item Reviewed: Casillas ទប់​ទឹក​ភ្នែក​អត់​ជាប់ ពេល​លា​អ្នក​គាំទ្រ Real Madrid Rating: 5 Reviewed By: Unknown
    Scroll to Top