• ព័ត៌មានថ្មី

    Thursday, July 2, 2015

    Bartomeu៖ Barcelona អាច​ល្បី​ដូច​​ Facebook, Apple & NASA

    លោក ​ Josep Maria Bartomeu ​ដែល​ជា​បេក្ខភាព​មួយ​​រូប​ អាច​នឹង​ក្លាយ​ជា​ប្រធាន​ក្លិប​ FC Barcelona ថ្មី ​បាន​លើក​ឡើង​ថា លោក​ចង់​ឃើញ​ក្លិប​ Barca ក្លាយ​ជា​ក្លិប​បាល់ទាត់​ល្បី​ល្បាញ​ និង​ជា​និមិត្ត​រូប​សម្រាប់​ក្លិប​ទាំង​អស់​ លើ​ពិភពលោក ​និង​បន្ថែម​​ថា ចង់​​ឲ្យ​ក្លិប​អ្នកមានបុណ្យ ​​ល្បី​ល្បាញ និង​ពេញ​និយម​ដូច​​ Facebook, Apple & NASA ក្នុង​​វិស័យ​បាល់ទាត់។

    Barcelona គឺជា​ក្រុម​កំពូល​​មួយ​នា​ពេល​បច្ចុប្បន្ន​ ​ដោយ​រដូវ​កាល​មុន ក្រុម​មួយ​នេះ​បាន​លើក​ពាន​បាន​៣​ ក្នុង​១​រដូវ​កាល និង​ជា​លើក​ទី​២ រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយ។

    ​បុរស​វ័យ​៥២​ឆ្នាំ ​Bartomeu ​ដែល​សង្ឃឹម​ថា​នឹង​ជាប់​ឆ្នោត​ជា​ប្រធាន​ក្លិប​ Barcelona នា​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ខាង​មុខ​នេះ បាន​​លើក​ឡើង​ថា លោក​ចង់​ឃើញ​ Barca ក្លាយ​ជា​ Facebook, Apple & NASA ក្នុង​វិស័យ​បាល់ទាត់។

    ​លោក​បាន​និយាយ​ថា៖ ​”​នៅ​ឆ្នាំ​២០២១ ខ្ញុំ​ចង់​ឲ្យ​ Barcelona ក្លាយ​ជា​អ្វី​ៗ​​ដូច​ Apple ​សម្រាប់​កុំព្យូទ័រ, NASA សម្រាប់​​ការ​រុករក និង​ Facebook សម្រាប់​បណ្ដាញ​សង្គម។ យើង​​មាន​គម្រោង​ការ ដើម្បី​ពង្រីក​ភាព​​នាំ​មុខ​​នៅ​លើ​ពិភពលោក ​បន្ត​រហូត​ដល់​ឆ្នាំ​២០២១ និង​ជឿ​ថា​វា​នឹង​ក្លាយ​ជា​យីហោ ដ៏​ពេញ​និយម​លើ​ពិភពលោក។ គោល​ដៅ​របស់​យើង​គឺ នៅ​ឆ្នាំ​២០២១ ពិភពលោក នឹង​សហការ​ជាមួយ​ក្លិប​ Barcelona ទាំង​អស់ ក្នុង​វិស័យ​បាល់ទាត់”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Bartomeu៖ Barcelona អាច​ល្បី​ដូច​​ Facebook, Apple & NASA Rating: 5 Reviewed By: Unknown
    Scroll to Top