• ព័ត៌មានថ្មី

    Monday, July 13, 2015

    ញ៉ាំ​​អាហារ៧​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​ស្បែក​ស្អាត​​​បាន

    ស្បែក ​ស្រអាប់​មិន​ស្រស់​ថ្លា​ គឺ​​ជា​បញ្ហា​​​សម្រស់​នៃ​មនុស្ស​ជា​ច្រើន ជា​ពិសេស​គឺ​មនុស្ស​ស្រី​តែ​ម្ដង។ ក្រៅ​ពី​វិធី​ព្យាបាល និង​ថែទាំ​ផ្សេងៗ ការ​ញ៉ាំ​​​អាហារ​ដែល​ត្រឹមត្រូវ​ ​​ក៏​អាច​ជួយ​ឲ្យ​ស្បែក​​​ភ្លឺ​​ស្រស់ថ្លា​បាន​ផង​ដែរ។ អាហារ​ទាំង​នោះ មាន​ដូច​ខាង​ក្រោម៖

    ១. គ្រាប់​ធញ្ញជាតិ​​​​​​​​

    d
      គ្រាប់​ធញ្ញជាតិ​ភាគ​ច្រើន ​មាន​​ផ្ទុក​​សារធាតុ​វីតាមីន ​B ជាតិ Biotin ​ ដែល​ជួយ​​ការពារ​​កុំ​ឲ្យ​ស្បែក​ស្ងួត​។ ក្រៅ​ពី​នេះ​គ្រាប់​ធញ្ញជាតិ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​​អាច​បង្ការ ​ពី​​​បញ្ហា​មុន​លើ​ស្បែក​​​​ និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ឡើង។

    ២. ទឹក​ដោះ​ពពែ​​​​​​

    15
      ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​​ ទឹក​ដោះ​ពពែ​​អាច​ជំនួយ​ដល់​ស្បែក ដោយ​​វា​ជា​ប្រភព​នៃ​វីតាមីន​​A និង​វីតាមីន​E ដែល​ជួយ​រក្សា​សំណើម​ដល់​ស្បែក​ឲ្យ​ភ្លឺ​រលោង​។ ទឹក​ដោះ​ពពែ​ក៏​ជួយ​ការពារ​ស្បែក​ពី​​​​មេរោគ​លើ​ដំបៅ​ក្លាយ​​ដែល​បង្ក​ពី​ បាក់តេរី​បាន។

    ៣. បន្លែ​បៃតង​​​​

    47
     បន្លែ ​បៃតង​សម្បូរ​ដោយ​សារធាតុ​ Beta-Carotene និង​វីតាមីន​A ដែល​ជួយ​​​បង្ការ​កោសិកា​ស្បែក​ខូច​​​ និង​ពន្យារ​ភាព​ចាស់​។ ញ៉ាំ​បន្លែ​បៃតង​ជួយ​​​​បង្កើត​​​កោសិកា​ស្បែក​​​ថ្មី​ផង​ដែរ។
    ៤. ស៊ុត

    54
      ស៊ុត​សម្បូរ​​សារធាតុ​ប្រូតេអ៊ីន​​​ និង​វីតាមីន​A ជា​ពិសេស​ផ្នែក​ស៊ុត​ពណ៌​ក្រហម​​ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក ​និង​ក្រចក​។

    ៥. ប៉េងប៉ោះ

    14
      ប៉េងប៉ោះ​​មាន​សារធាតុ ​Lycopene ដែល​ជួយ​ដល់​កោសិកា​ស្បែក ​​និង​បង្អាក់​ដំណើរ​ការ​​បំផ្លាញ​ស្បែក​នៃ​រ៉ាឌីកាល់​សេរី បន្ថែម​ទៅ​ទៀត​នោះ​ប៉េងប៉ោះ​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក​កម្ដៅ​ថ្ងៃ​UV ។​​

    ៦. សាច់​ត្រី​សូម៉ុង

      សាច់​ត្រី​សូម៉ុង​​​សម្បូរ​ជាតិ​អូមេហ្គា​៣ ដែល​ការពារ​កោសិកា​ស្បែក​ និង​​បង្ការ​​​ភាព​ជ្រីវជ្រួញ​នៃ​ស្បែក។​​​

    ៧. ទឹកឃ្មុំ​

    Honey-and-honeycomb
      ​​ទឹក​ឃ្មុំ​ជា​​ផលិត​ផល​​ធម្មជាតិ​មួយ​បែប​ដែល​​ជួយ​ថែរក្សា​សម្រស់​ ដោយ​វា​​ផ្ដល់​សំណើម​ដល់​ស្បែក និង​សារធាតុ​​​​ការពារ​ស្បែក​ពី​បាក់តេរី​បង្ក​មេរោគ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ញ៉ាំ​​អាហារ៧​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​ស្បែក​ស្អាត​​​បាន Rating: 5 Reviewed By: Unknown
    Scroll to Top