• ព័ត៌មានថ្មី

    Monday, July 13, 2015

    កីឡាករ​ណា​ខ្លះ​ដែល Real Madrid ​ទិញ​ចូល​និងធ្វើអោយ Real ល្បីដល់សព្ធថ្ងៃ

    Real Madrid ​ជា​ក្លិប​ខ្លាំង​មួយ​នៅ​អេស្ប៉ាញ​ដែល​មាន​ប្រវត្តិសាស្ត្រ​ជោគជ័យ​បំផុត។ ការ​ទទួល​បាន​ជោគជ័យ​នេះ​ដែរ​គឺ​ដោយសារ​តែ​ពេល​កន្លង​មក ក្លិប​ដែល​មាន​ម្ចាស់​ជា​មហាសេដ្ឋី​មួយ​នេះ​បាន​ទិញ​ចូល​កីឡាករ​ល្អ​ច្រើន​ ដើម្បី​មក​ពង្រឹង​សមត្ថភាព​ក្រុម។

     ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​១០​រូប​ ដែល Real Madrid ​ទិញ​ត្រូវ​បំផុត៖


    ១. David Beckham

    Untitled-1


    Real Madrid ​ទិញ Beckham ​ពី​បិសាច​ក្រហម​នៅ​ឆ្នាំ​២០០៣ ​ក្នុង​តម្លៃ​ខ្លួន​២៤,៥​ផោន។ វីរបុរស​អង់គ្លេស​រូប​នេះ ​បាន​ជួយ​ក្លិប​ខ្លាំង​ជាង​គេ​នៅ​អេស្ប៉ាញ​មួយ​នេះ​ជា​ច្រើន ទាំង​ពាន​រង្វាន់​និង​កេរ្តិ៍ឈ្មោះ។


    ២. Gonzalo Higuain

    2A66C52400000578-3155892-image-a-5_1436518323351


    Gonzalo Higuain ​ជា​កីឡាករ​ដែល Real Madrid ​ទិញ​ចូល​តាំង​ពី​រូប​គេ​មាន​វ័យ​១៩​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន​៩​លាន​ផោន។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​អេស្ប៉ាញ ​រូប​លោកបាន​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន ​ហើយ​ទើប​តែ​ចាកចេញ​ពី​ក្លិប​នៅ​ឆ្នាំ​២០១៣​នេះ​ទេ។


    ៣. Ronaldo

    2A66C4F800000578-3155892-image-a-7_1436518335500


    Ronaldo ​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង​នៅ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​និង​ Real Madrid ។ ​លោក​ចុះ​កុងត្រាជាមួយ Real Madrid ​នៅ​ឆ្នាំ​២០០២​ ក្នុង​តម្លៃ​ខ្លួន​៣៣​លាន​ផោន ។


    ៤. Claude Makelele

    Claude Makelele


    Makelele ​ជា​កីឡាករ​ល្អ​ម្នាក់​របស់ Real ​ត្បិត​តែ​រូប​លោក​បាន​លេង​នៅ​ទី​នេះ​តែ​៣​ឆ្នាំ​ក៏​ដោយ​។ ទោះ​ជា​មាន​រយៈ​ពេល​ខ្លី​មែន តែ​ខ្សែ​បម្រើ​រូប​នេះ​ក៏​មាន​ចំណែក​ជួយ​អធិរាជ​ស​លើក​ពាន Champions League ​ផង​ដែរ។


    ៥. Roberto Carlos

    2A66C50800000578-3155892-image-a-3_1436518306779


    Carlos ​ជា​តួ​អង្គ​សំខាន់​ម្នាក់​របស់ Real Madrid ​ក្នុង​ការ​ជួយ​ក្រុម​ឈ្នះ​ពាន UEFA Champions League ​នៅ​ឆ្នាំ​២០០២ ។ ខ្សែ​ការពារ​រូប​នេះ​ដែរ បាន​ពាក់​អាវ​លេខ​៣​នៅ​អធិរាជ​ស​អស់​រយៈ​ពេល​១០​ឆ្នាំ។


    ៦. Pedja Mijatovic

    Pedja Mijatovic


    Mijatovic ​ជា​កីឡាករ​ដែល​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ Real ​នៅ​ឆ្នាំ​១៩៩៨ ​ពេល​ប្រកួត​ជាមួយ Juventus ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League ។ រូប​លោក​នេះ​ហើយ ជា​អ្នក​ទិញ​កីឡាករ Higuain ​បន្ទាប់​ពី​បាន​ក្លាយ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ក្លិប។


    ៧. Fernando Redondo

    Fernando Redondo


    Redondo ​ជា​ខ្សែ​បម្រើ​ការពារ​ល្អ​ម្នាក់​ដែល Real Madrid ​ទិញ​ពី​ Tenerife ​កាល​ពី​ឆ្នាំ​១៩៩៤។ កីឡាករ​រូប​នេះ​ដែរ បាន​ជួយ​ក្រុម​លើក​ពាន Champions League ​បាន​២​ដង​នៅ​ឆ្នាំ ១៩៩៧-១៩៩៨ ​និង​ឆ្នាំ​១៩៩៩-២០០០។


    ៨. Zinedine Zidane

    2A66C50000000578-3155892-image-a-4_1436518310152


    Zidane ​ជា​កីឡាករ​សំខាន់​ណាស់​របស់ Real Madrid ​ព្រោះ​ថា​រូប​គេ​នេះ​ហើយ​ដែល​ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ អធិរាជ​ស​លើក​ពាន Champions League ​លើក​ទី​៩។ ​បច្ចុប្បន្ន​រូប​លោក​ជា​អ្នក​ចាត់​ការ​ក្រុម Real Madrid B ​ផង​ដែរ។


    ៩. Sergio Ramos

    2A66C51C00000578-3155892-image-a-2_1436518293587


    Ramos ​ត្រូវ​ក្លិប Real ​ទិញ​ពី Sevilla ​តាំង​ពី​រូប​គេ​មាន​វ័យ​១៩​ឆ្នាំ​ ដែល​កាល​នោះ​មាន​តម្លៃ​ខ្លួន​២០​លាន​ផោន​ហើយ​ត្រូវ​លេង​៣​មុខ​តំណែង​ផង​ដែរ។ ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ជួយ​អធិរាជ​ស​ច្រើន​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ La Liga ​ក៏​ដូច​ជា​ពាន​រង្វាន់​ធំ​ៗ​ផ្សេង​ទៀត។ អ្វី​ដែល​កំណត់​សម្គាល់​នោះ​គឺ​កាល​ពី​ឆ្នាំ​២០១៤ រូប​គេ​នេះ​ហើយ​ដែល​បាន​ជួយ Real ​លើក​ពាន Champions League ។


    ១០. Cristiano Ronaldo

    2A66C53D00000578-3155892-image-a-1_1436518290716


    Ronaldo ​ជា​កីឡាករ​ដែល Real Madrid ​ទិញ​ពី​ Manchester United ​នៅ​ឆ្នាំ​២០០៨ ​ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ផោន។ ​បច្ចុប្បន្ន​នេះ រូប​គេ​បាន​ជួយ​ក្រុម​លើក​ពាន​ជា​ច្រើន ហើយ​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ទី​២​ផង​ដែរ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ​ណា​ខ្លះ​ដែល Real Madrid ​ទិញ​ចូល​និងធ្វើអោយ Real ល្បីដល់សព្ធថ្ងៃ Rating: 5 Reviewed By: Unknown
    Scroll to Top