• ព័ត៌មានថ្មី

    Friday, July 17, 2015

    Chelsea ចេញ​ឈុត​​ក្នុង​ដី​រដូវ​កាល​ថ្មី ​ជាមួយ​ឈ្មោះ​អ្នក​ឧបត្ថម្ភ​ថ្មី

    ក្រុម ​ម្ចាស់​ជើង​ឯក​ English Premier League ​តោ​ខៀវ​ Chelsea ​បាន​ចេញ​​ឈុត​ក្នុង​ដី​រដូវ​កាល​ថ្មី​២០១៥/១៦​ ​របស់​ខ្លួន​ ​ជាមួយ​នឹង​ឈ្មោះ​អ្នក​ឧបត្ថម្ភ​ថ្មី Yokohama Tyres ​កាល​ពី​យប់​មិញ។


    ​ឈុត​ថ្មី​នេះ ​បាន​ភ្ជាប់​ជាមួយ​នូវ​ពាក្យ​ស្លោក​មួយ​ថា “If it’s not blue it will be” ​ខណៈ​ដែល​ Adidas និង​ Chelsea ​ចង់​ផ្ដោត​អារម្មណ៍​​ទៅ​លើ​កីឡាករ ​ដើម្បី​ការពារ​តំណែង​ជើង​ឯក​ក្នុង​លីក និង​ចង់​ប្រជែង​យក​ពាន​កំពូល​អឺរ៉ុប។

    ​ខ្សែ​ប្រយុទ្ធ​ Diego Costa ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​ការ​ផ្សព្វផ្សាយ​ឈុត​ថ្មី​នេះ ​និង​​មាន​​តារា​ឆ្នើមៗ​របស់​ក្រុម​​មួយ​ចំនួន​ទៀត​​ដូច​ជា Oscar, Jon Terry, Eden Hazard, Thibaut Courtois និង​ Willian។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ កីឡាករ​វ័យ​ក្មេង​ Ruben Loftus-Cheek ​ក៏​បាន​បង្ហាញ​ខ្លួន​ ក្នុង​វីដេអូ​ឃ្លីប​ដ៏​ខ្លី​នោះ​ដែរ។

    ឈុត​ថ្មី​នេះ Chelsea ​នឹង​ពាក់​នៅ​ការ​ប្រកួត​មិត្តភាព ទឹក​ដី​អាមេរិក ដែល​នឹង​ត្រូវ​ប៉ះ​ New York Red Bulls, Barcelona និង​ PSG នៅ​សប្ដាហ៍​ក្រោយ ហើយ​នឹង​ពាក់​នៅ​ក្របខ័ណ្ឌ​ Premier League ​លើក​ដំបូង​ ពេល​ប៉ះ​ Swansea នៅ​កីឡដ្ឋាន​ Stamford Bridge ​ក្នុង​ថ្ងៃ​បើក​​ឆាក​រដូវ​កាល​ថ្មី​ ​ថ្ងៃ​ទី​០៨ ខែ​សីហា តែ​ម្ដង៕

    2

    3

    4

    5

    6
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea ចេញ​ឈុត​​ក្នុង​ដី​រដូវ​កាល​ថ្មី ​ជាមួយ​ឈ្មោះ​អ្នក​ឧបត្ថម្ភ​ថ្មី Rating: 5 Reviewed By: Unknown
    Scroll to Top