• ព័ត៌មានថ្មី

    Monday, July 6, 2015

    ម្ចាស់​ក្លិប​ Real ជួប​ម្ចាស់​ក្លិប​ PSG ពិភាក្សា​គ្នា​លក់​ Ronaldo

    ​ ម្ចាស់​ក្លិប​ Real Madrid ​លោក​ Florentino Perez ​បាន​ជួប​​ម្ចាស់​ក្លិប​ Paris Saint-Germain ​នៅ​ប្រទេស​កាតារ​ កាល​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​ពិភាក្សា​គ្នា​លក់​ Cristiano Ronaldo។ ​នេះ​បើ​តាម​ France Football បាន​ចុះ​ផ្សាយ។



    ​​សារព័ត៌មាន​របស់​បារាំង​ បាន​រាយការណ៍​ថា​ ក្លិប​​ម្ចាស់​ជើង​ឯក​ Ligue 1 ​​ចង់​ដេញ​ថ្លៃ​តម្លៃ​ដ៏​ធំ​មួយ ដើម្បី​នាំ​យក​កីឡាករ​ World Player of the Year ​ទៅ​កាន់​ទីក្រុង​ប៉ារីស នៅ​រដូវ​កាល​ក្រោយ។ ដោយ​សារ​រតែ UEFA ​បាន​​ស្ងប់​ស្ងាត់​វិញ នូវ​ច្បាប់​ Financial Fair Play ​នោះ​មាន​ន័យ​ថា ក្លិប​ PSG និង Manchester City ឥឡូវ​អាច​ចាយ​លុយ​ធំ ក្នុង​ការ​ទិញ​ដូរ​កីឡាករ​បាន​វិញ​ហើយ។

    ក្លិប​​អ្នក​មាន​របស់​បារាំង​ PSG ​បាន​ចង់​បាន​ Ronaldo ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ Florentino Perez ​និង​​កីឡាករ​​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ហាក់​ដូច​មិន​សូវ​ចុះ​សម្រុង​គ្នា ថែម​ទាំង​ឮ​ថា​ម្ចាស់​ក្លិប​រូប​នេះ ចង់​លក់​​អតីត​កីឡាករ​​ក្រុម​ Manchester United ចេញ​ផង​ដែរ។

    ​គេ​ជឿ​ថា​ ការ​ផ្ទេរ​មួយ​នេះ​អាច​នឹង​មាន​ឡើង​បើ​ម្ចាស់​​ក្លិប​ Real ចង់​លក់​មែន​ ​ព្រោះ​ថា​ក្រុម​​អ្នក​មាន​បារាំង​ ដែល​មាន​លោក​មហាសេដ្ឋី​ប្រទេស​កាតារ មិន​ខ្លាច​ក្នុង​ការ​ចាយ​លុយ​ធំ​ឡើយ ហើយ​កន្លង​មក​ក៏​ធ្លាប់​ឃើញ​ដែរ ដែល​ពួកគេ​ធ្លាប់​ចំណាយ​លុយ​ជាង​៧០​លាន​ដុល្លារ ដើម្បី​ទិញ​យក​ Edinson Cavani ​ពី Napoli ប៉ុន្តែ​លោក ​Perez​ ​​អាច​​ចង់​លក់ ​នូវ​តម្លៃ​មួយ​ បំបែក​កំណត់ត្រា​ពិភពលោក៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ម្ចាស់​ក្លិប​ Real ជួប​ម្ចាស់​ក្លិប​ PSG ពិភាក្សា​គ្នា​លក់​ Ronaldo Rating: 5 Reviewed By: Unknown
    Scroll to Top