• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    Neymar៖ ​ខ្ញុំ​មិន​ចង់​អស្ចារ្យ​ជាង Messi ទេ

    តារា ​ឆ្នើម​ Neymar របស់​ក្រុម​ FC Barcelona ​បាន​លើក​ឡើង​ថា ខ្លួន​មិន​ចង់​ក្លាយ​ជា​កីឡាករ​ ដែល​អស្ចារ្យ​ជាង​មិត្ត​រួម​ក្រុម​ Lionel Messi ឡើយ។


    ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ (Neymar) ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​បេក្ខភាព​ឈ្នះ​ពាន​រង្វាន់​ Ballon d’Or ​នៅ​ឆ្នាំ​ក្រោយ ឬ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ដ៏​ខ្លី​នេះ ដោយ​អាច​នឹង​ឈ្នះ​លើ​ Cristiano Ronaldo ​របស់​ Real Madrid និង​ Messi ផង​ដែរ។

    ​​យ៉ាងណាក្ដី ក្នុង​បទ​សម្ភាសន៍​ជាមួយ​ Globo’s SporTV ​នៅ​ស្រុក​កំណើត​ខ្លួន ​កាល​ពី​ចុង​សប្ដាហ៍ អតីត​តារា​ក្រុម​ Santos ​បាន​លើក​ឡើង​ថា ខ្លួន​មិន​ចង់​អស្ចារ្យ​ជាង Messi ឡើយ ដោយ​គ្រាន់​តែ​ចង់​ធ្វើ​អ្វី​ធម្មតា​ៗ សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ។

    កីឡាករ​វ័យ​២៣​ឆ្នាំ បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ចង់​អស្ចារ្យ​ជាង​ Messi ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ឯង​ និង​ធ្វើ​អ្វីៗ ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ ការ​ឈ្នះ​ពាន​រង្វាន់ និង​ទទួល​បាន​ជោគជ័យ​ដល់​គោលដៅ។ ខ្ញុំ​មិន​ចង់​អស្ចារ្យ​ជាង​នរណា​ម្នាក់​ទេ ខ្ញុំ​ក៏​មិន​ចង់​ល្អ​ជាង​នរណា​ម្នាក់​ដែរ។ ខ្ញុំ​គ្រាន់​តែ​ចង់​​ធ្វើ​អ្វី​ ដែល​ល្អ​បំផុត ដែល​ខ្ញុំ​អាច​ធ្វើ​បាន”។

    2

    Neymar និង​ Messi ពុំ​ទាន់​ត្រឡប់​មក​ជួយ​ក្រុម​ Barca នៅ​ឡើយ​ទេ ដោយ​អ្នក​ទាំង​២​កំពុង​តែ​​ជាប់​វិស្សមកាល​ដូច​គ្នា។ មិត្ត​រួម​ក្រុម​​ក្នុង​ក្លិប​តែ​មួយ​ទាំង​២​នាក់​នេះ នឹង​ត្រូវ​ប្រកួត​តទល់​គ្នា ពេល​ដែល​​ពួកគេ​ពាក់​ស្លាក​ដៃ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​រៀង​ៗ​ខ្លួន ប្រកួត​ជម្រុះ​ World Cup 2018 នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ខែ​តុលា នា​ពេល​ខាង​មុខ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Neymar៖ ​ខ្ញុំ​មិន​ចង់​អស្ចារ្យ​ជាង Messi ទេ Rating: 5 Reviewed By: Unknown
    Scroll to Top