• ព័ត៌មានថ្មី

    Friday, July 17, 2015

    ៧០%​ ​អ្នកគាំទ្រ​ Real Madrid ចង់​​ឲ្យ​ក្លិប​​អត់​ធ្មត់​ចាំ​ទិញ​ De Gea ឆ្នាំ​ក្រោយ

    អ្នកគាំទ្រ ​​ក្រុម​ Real Madrid ​ប្រមាណ​ជាង​២/៣ ​​ចង់​ឲ្យ​ក្លិប​របស់​ពួកគេ​ រង់ចាំ​រហូត​ដល់​​ឆ្នាំ​ក្រោយ ដើម្បី​ចុះ​កិច្ចសន្យា​យក​អ្នកចាំទី​ David De Gea ពី​ក្លិប​​បិសាច​ក្រហម Manchester United។


    ​ក្លិប​នា​កីឡដ្ឋាន​ Bernabeu ​ចង់​បាន​អ្នកចាំទី​ជម្រើស​ជាតិ​អេស្ប៉ាញ De Gea ខ្លាំង​មែន​ទែន​នៅ​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​ស្ដេច​ស នឹង​​​អាច​ចុះ​កិច្ចសន្យា​យក​កីឡាករ​រូប​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួន​​នៅ​ឆ្នាំ​ក្រោយ ​ដោយ​សារ​តែ​បច្ចុប្បន្ន​ កីឡាករ​វ័យ​​២៤​ឆ្នាំ នៅ​ជាប់​កុងត្រា​​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ Man Utd។

    ​ការ​ស្ទង់​មតិ​លើ​គេហទំព័រ​សារព័ត៌មាន​អេស្ប៉ាញ Marca ​​បាន​ដាក់​ជា​សំនួរ​ថា៖ “តើ​អ្នក​គិត​ថា Real Madrid គួរ​តែ​ទិញ​ De Gea ឆ្នាំ​នេះ ឬ​គួរ​រង់ចាំ​រហូត​ដល់​ឆ្នាំ​ក្រោយ ពេល​ផុត​កំណត់​កិច្ច​សន្យា​ និង​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន?”។

    ​​ជា​លទ្ធផល​ឆ្លើយ​តប​នឹង​សំនួរ​ខាង​លើ​នេះ ក្នុង​នោះ​ឃើញ​ថា ៧០%​នៃ​អ្នកគាំទ្រ​ យល់​ថា​ក្លិប​គួរ​តែ​អត់​ធ្មត់ និង​ចាំ​ចុះ​កិច្ចសន្យា​យក​អ្នកចាំទី​ De Gea ដោយ​គ្មាន​តម្លៃ​ខ្លួន​​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​ ៣០%​ទៀត ចង់​ឃើញ​​កីឡាករ​រូប​នេះ មក​ដល់​ក្លិប​នៅ​រដូវ​ក្ដៅ​នេះ​តែ​ម្ដង។

    2

    Real Madrid ​បាន​លក់​អ្នកចាំទី​ ដែល​ជា​វីរបុរស​របស់​ក្លិប​ Iker Casillas ទៅ​ឲ្យ​ Porto ហើយ​ ប៉ុន្តែ​អ្នក​គាំទ្រ​​​មួយ​ចំនួន​នៅ​តែ​ជឿ​ថា​អ្នកចាំទី Keylor Navas ​នឹង​អាច​​ធ្វើ​បាន​ល្អ​ នៅ​រដូវ​កាល​ថ្មី​​ខាង​មុខ​នេះ ខណៈ​ដែល​មួយ​ចំនួន​​ទៀត​ ​ចង់​បាន​ De Gea ខ្លាំង​មែន​ទែន។ យ៉ាងណាក្ដី ​បច្ចុប្បន្ន​ De Gea កំពុង​នៅ​​អាមេរិក ជាមួយ​ក្រុម​ Man Utd ​ត្រៀម​ប្រកួត​មិត្តភាព៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ៧០%​ ​អ្នកគាំទ្រ​ Real Madrid ចង់​​ឲ្យ​ក្លិប​​អត់​ធ្មត់​ចាំ​ទិញ​ De Gea ឆ្នាំ​ក្រោយ Rating: 5 Reviewed By: Unknown
    Scroll to Top