• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    Mourinho ​ថា​បច្ចុប្បន្ន​ Hazard ​ល្អ​ជាង​ Ronaldo ដាច់

    អ្នកចាត់ការ ​ Jose Mourinho ​របស់​ក្រុម​តោ​ខៀវ​ Chelsea បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​​ខ្សែ​បម្រើ​ Eden Hazard ​ដែល​ជា​កូន​ក្រុម​របស់​លោក ​គឺ​ល្អ​ជាង​ Cristiano Ronaldo ​របស់​ Real Madrid ដាច់។

    1

    2

    ការ​ដែល​អ្នកចាត់ការ​រហស្សនាម “Special One” ​យល់​ឃើញ​ដូច​នេះ គឺ​សំអាង​ទៅ​លើ​​ Hazard បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ផ្ទាល់​ខ្លួន​ កាល​រដូវ​កាល​មុន ដូច​ជា Football Writers’ Association, Professional Footballers’ Association និង​ជួយ​ឲ្យ​​ក្រុម​ Chelsea លើក​ពាន​​ក្នុង​លីក​ថែម​ទៀត រីឯ​ Ronaldo ដែល​ជា​អតីត​កូន​ក្រុម​របស់​លោក​ដែរ​នោះ ​បាន​ឈ្នះ​តែ​ពាន​រង្វាន់​​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ដោយ​​​មិន​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​អ្វី​ឡើយ។

    ​​នៅ​ពេល​ដែល​គេ​ចោទ​សួរ​ថា តើ​​បច្ចុប្បន្ន​លោក​យល់​ថា Hazard ល្អ​ជាង​ Ronaldo ឬ? ​អ្នកចាត់ការ​វ័យ​ ៥២​ឆ្នាំ បាន​ឆ្លើយ​តប​ថា៖ “បាទ! ការ​ពិត​​គឺ Ronaldo ​ពិត​ជា​ធ្វើ​បាន​អស្ចារ្យ​ ដោយ​អាច​ស៊ុត​បាន​ច្រើន​គ្រាប់ ហើយ​ខ្ញុំ​មិន​អាច​​និយាយ​ថា​គាត់​មិន​អស្ចារ្យ​នោះ​ទេ ប៉ុន្តែ​សម្រាប់​គំនិត​ខ្ញុំ ​ខ្ញុំ​យល់​ថា​កីឡាករ​ទាំង​អស់​លើ​លោក គួរ​តែ​គិត​ក្រុម​ជា​ធំ។ ខ្ញុំ​មិន​ចូល​ចិត្ត​កីឡាករ ឬ​អ្នកចាត់ការ​រូប​ណា ដែល​ចង់​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ ជាង​ក្រុម​ឡើយ”។

    ​Hazard ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ Chelsea គ្រប់​ការ​​ប្រកួត​ទាំង​អស់​នៅ​ Premier League ​រដូវ​កាល​មុន ដោយ​ស៊ុត​បាន​១៩​គ្រាប់ Assists ១១​ដង និង​បង្កើត​ឱកាស​ឲ្យ​មិត្ត​រួម​ក្រុម​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​ នៅ​លីក​កំពូល​អង់គ្លេស ហើយ​កីឡាករ​វ័យ​២៤​ឆ្នាំ​​រូប​នេះ បាន​កំណត់​គោលដៅ​​សម្រាប់​ខ្លួន​ឯង​ ដោយ​ចង់​​ស៊ុត​ឲ្យ​បាន​ច្រើន​ដូច​ Ronaldo ​និង​ Lionel Messi ​​​ផង​ដែរ​ នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​ថា​បច្ចុប្បន្ន​ Hazard ​ល្អ​ជាង​ Ronaldo ដាច់ Rating: 5 Reviewed By: Unknown
    Scroll to Top