• ព័ត៌មានថ្មី

    Friday, July 17, 2015

    Di Maria ​សុំ Real Madrid ​ទិញ​រូបគេ​ទៅ​វិញ?

    Angel Di Maria ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី Real Madrid ​ ហើយ​ក៏​បាន​ស្នើរ​ឲ្យ​អធិរាជ​ស​ឱ្យ​ទិញ​រូបគេ​ត្រលប់​ទៅ​វិញ​។ នេះ​បើ​តាម​កាសែត ABC ​របស់​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ។
     Di Maria កាល​លេង​នៅ Real Madrid

    កាសែត ABC ​បាន​ចុះ​ផ្សាយ​កាល​ពី​យប់​មិញ​នេះ​ថា Di Maria ​ចាកចេញ​ពី Real Madrid ​ដោយសារ​តែ​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​មួយ​គឺ​ប្រាក់​បៀវត្សរ៍។ ខ្សែ​បម្រើ​រូប​នេះ​ទាមទារ​ប្រាក់​ប្រចាំ​ឆ្នាំ​នៅ Real Madrid ​ចំនួន​៥,៣​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ខាង​លោក Florentino Perez ​បាន​ច្រាន​ចោល​សំណើ​នេះ​ដោយ​ឱ្យ​កីឡាករ​រូប​នេះ​ ៤,៥​លាន​អឺរ៉ូ​ដដែល ទើប​បន្ត​កុងត្រា​ឱ្យ។ ដូច្នេះ​ហើយ ទើប​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន ​សម្រេច​ចិត្ត​ចាកចេញ​ពី​អេស្ប៉ាញ​ទៅ​អង់គ្លេស។

    ទន្ទឹម​នឹង​ហេតុផល​នៃ​ការ​ចាកចេញ​ខាង​លើ​នេះ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ពេល​នេះ​ Di Maria ​កំពុង​តែ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​​ខ្លួន​ ដោយ​ចង់​ស្នើ​សុំ​ឱ្យ Real ​ទិញ​​​ត្រលប់​ទៅ​វិញ​ទៀត​ផង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ខាង​លោក Perez ​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​វិល​ត្រលប់​វិញ​នោះ​ទេ។

    ​កីឡាករ​វ័យ​២៧ឆ្នាំ បាន​ចាកចេញ​ពី Real Madrid ​ទៅ​ Manchester United ​ក្នុង​តម្លៃ​ខ្លួន​៥៩,៧​លាន​ផោន​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​១​ឆ្នាំ​មក​នេះ​ រូបគេ​មិន​សូវ​ជា​ជោគជ័យ​ប៉ុន្មាន​នោះ​ទេ​នៅ​ Old Trafford  ខណៈ​ពេល​នេះ​ មាន​ដំណឹង​លេច​ឮ​ថា​មក​ក្លិប Paris Saint-Germain ​កំពុង​តែ​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​ទៅ​បារាំង​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria ​សុំ Real Madrid ​ទិញ​រូបគេ​ទៅ​វិញ? Rating: 5 Reviewed By: Unknown
    Scroll to Top