• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    OnePlus 2​ សមត្ថ​ភាព​​ខ្លាំង​​ជាង​ iPhone 6​ តែ​តម្លៃ​ត្រឹម​៣២៩​ដុល្លារ​ប៉ុណ្ណោះ​

    សម្រាប់ ​អ្នក​ដែល​មាន​ទឹក​ប្រាក់​ស្ដួច​ស្ដើង​ ហើយ​ចង់​បាន​ស្មាតហ្វូន​ដែល​មាន​គុណភាព​ល្អ​នោះ​ ពេល​នេះ​អ្នក​អាច​ពិចារណា​បាន​ចំពោះ​ OnePlus 2​ ដែល​មាន​តម្លៃ​សម​ល្មម​ ចំណែក​ឯ​សមត្ថភាព​ក៏​មិន​ចាញ់​ស្មាតហ្វូន​កំពូល​ៗ​ដទៃ​ទៀត​ដែរ។


    ​ក្រុមហ៊ុន​OnePlus បាន​បង្ហាញ​ពី​វត្តមាន​ផ្លូវ​ការ​របស់​​ OnePlus 2​ ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ ដែល​វា​ជា​ទូរសព្ទ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន។ OnePlus 2​ ​មាន​បំពាក់​អេក្រង់​ LCD ​ទំហំ​ ៥,៥​អ៊ីញ កម្រិត​ 1080×1920 ភិចស្សែល​ ដែល​មាន​ទម្ងន់​ 175​ ក្រាម ហើយ​អាច​ប្រើ​ប្រាស់​ស៊ីម​កាត​បាន​ចំនួន​ពីរ។ កញ្ចក់​ទូរសព្ទ​ប្រភេទ​ Corning Gorilla Glass 4​ ដំណើរ​ការ​ដោយ​ប្រតិបត្តិការ​ Android Lollipop (v5.1)។ មាន​បំពាក់​នូវ​ CPU​ ចំនួន​ពីរ​ប្រភេទ​គឺ Quad-core Cortex-A53 និង​ Quad-core Cortex-A57  ល្បឿន​ 1.8GHz ហើយ​មាន​ RAM​ ទំហំ​ 3GB​ ចំពោះ​ Memory 16GB​ និង​ 4GB ចំពោះ​ Memory 64GB។

    កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ ១៣​មេហ្គា​ភិច​ស្សែល​ ដែល​មាន​នូវ​មុខងារ​ពិសេសៗ​ជា​ច្រើន​ ហើយ​អាច​​ផ្ដិត​យក​រូប​ភាព​បាន​ក្នុង​កម្រិត​ 4128 x 3096 ​ភិច​ស្សែល​ និង​អាច​ថត​វីដេអូ​​បាន​ក្នុង​កម្រិត​ 4K​ ហើយ​ក៏​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​៥​មេហ្គា​ភិច​ស្សែល​ផង​ដែរ។ ទូរសព្ទ​​នេះ​ក៏​មាន​មុខ​ងារ​ស្កេន​ក្រយៅ​ដៃ​ ដែល​អាច​ដោះ​សោ​ទូរសព្ទ​បាន​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​វិនាទី។

    បើ​ប្រៀប​ធៀប​សមត្ថភាព​របស់​ OnePlus 2​ ជាមួយ​ iPhone 6 យើង​ឃើញ​ថា​ OnePlus 2​ មាន​ចំណុច​ជា​ច្រើន​ដែល​អាច​យក​ឈ្នះ​ iPhone 6។

    2AE6B89400000578-0-image-a-10_1438074587062

    2AE6E0B300000578-3177090-image-a-12_1438075365032

    ទូរសព្ទ​នេះ​មាន​លក់​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ នៅ​ក្នុង​តំបន់​អឺរ៉ុប​ ប្រទេស​ឥណ្ឌា​និង​ សហរដ្ឋអាមេរិក។ ចំពោះ​​​តម្លៃ​ទូរសព្ទ​នេះ​វិញ​​គឺ​ ៣២៩​ដុល្លារ ​សម្រាប់​ Memory 16GB​ ​ និង​តម្លៃ​ ៣៨៩​ដុល្លារ​សម្រាប់​ Memory 64GB៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: OnePlus 2​ សមត្ថ​ភាព​​ខ្លាំង​​ជាង​ iPhone 6​ តែ​តម្លៃ​ត្រឹម​៣២៩​ដុល្លារ​ប៉ុណ្ណោះ​ Rating: 5 Reviewed By: Unknown
    Scroll to Top