• ព័ត៌មានថ្មី

    Monday, July 13, 2015

    Beckham ​ពិបាក​ចិត្ត​ពេល​ដឹង​ថា Casillas ​ចេញ​ពី Real

    David Beckham ​អតីត​មិត្ត​រួម​ក្រុម​របស់ Iker Casillas ​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង​ពេល​ដឹង​ដំណឹង​ថា​អ្នក​ចាំ​ទី​រូប​នេះ​ ចាកចេញ​ពី Real Madrid ​ទៅ​កាន់ Porto ។


    Beckham ​ដែល​ធ្លាប់​លេង​នៅ​អធិរាជ​ស​៤​ឆ្នាំ បាន​បង្ហោះ​សារ​ពិបាក​ចិត្ត​បន្ទាប់​ពី​ដឹង​ថា​ក្លិប Real Madrid ​ប្រកាស​ជា​ផ្លូវការ​លក់​កីឡាករ Casillas ​ទៅ​ឱ្យ​​ក្លិប Porto ​របស់​ព័រទុយហ្គាល់​ដោយ​ចុះ​កុងត្រា​រយៈ​ពេល​២​ឆ្នាំ។

    អតីត​កីឡាករ Real ​រូប​នេះ​បាន​សរសេរ​ថា ៖ “តើ​អ្វី​ដែល​អាច​និយាយ​ចំពោះ​បុរស​ម្នាក់​នេះ? ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ដែល​ឃើញ Iker ​ចាកចេញ​ពី​ក្លិប​ដែល​គាត់​រស់​នៅ​តាំង​ពី​តូច​ និង​ជា​ក្លិប​ដែល​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ឱ្យ​គាត់​អស់​ពេល​ជា​ច្រើន​ឆ្នាំ។ គាត់​ជា​មិត្ត ជា​មនុស្ស​អស្ចារ្យ ​និង​ជា​អ្នក​ចាំទី​ល្អ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ។ វីរបុរស​ពិត​របស់ Real Madrid ”។

    iker7-thumb-572xauto-60761

    អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​នេះ បាន​ចូល​ហាត់​ក្នុង​ឈុត​យុវជន​របស់ Real ​នៅ​ឆ្នាំ​១៩៩០ ​និង​ចូល​ឈុត​ធំនៅ ១៩៩៩។ រយៈ​ពេល​២៥​កន្លង​មក​នេះ Casillas ​បាន​បង្ហាញ​ខ្លួន​ឱ្យ​អធិរាជ​ស​បាន​៧២៥​ប្រកួត​ និង​ជួយ​ក្លិប​លើក​ពាន​១៨​ពាន​រង្វាន់​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Beckham ​ពិបាក​ចិត្ត​ពេល​ដឹង​ថា Casillas ​ចេញ​ពី Real Rating: 5 Reviewed By: Unknown
    Scroll to Top