• ព័ត៌មានថ្មី

    Monday, July 6, 2015

    កំពូល​កីឡាករ​១០​នាក់ ដែល Arsenal ​អាច​ទិញ​បាន​តែ​បែរ​ជា​មិន​យក​ទៅ​វិញ

    កាំភ្លើង​ធំ Arsenal ​ជា​ក្លិប​ធំ​មួយ​នៅ​អង់គ្លេស​ដែល​មាន​ប្រវត្តិ​ជោគជ័យ​ខ្លាំង​កាល​ពី​ដើម ប៉ុន្តែ​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ​ក្រុម​ដែល​ដឹក​នាំ​ឱ្យ​លោក Arsene Wenger ​មួយ​នេះ​ហាក់​ដូច​ជា​ទន់​ខ្សោយ​ទៅ​វិញ ដោយ​ខកខាន​លើក​ពាន​ English Premier League ​តាំង​ពី​ឆ្នាំ​២០០៤​មក។


    ដោយសារ​តែ​មិន​អាច​លើក​ពាន​ធំ​ៗ​បាន​នៅ​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ ក្លិប Arsenal ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ចំណុច​ខ្វះខាត​ខាង​កីឡាករ​ ពោល​គឺ​ក្លិប​មិន​បាន​ទិញ​ចូល​កីឡាករ​ថ្លៃ​ៗ​នោះ​ទេ ហើយ​ពេល​ខ្លះ​បែរ​ជា​សម្រេច​ចិត្ត​លក់​ចេញ​វិញ​ទៀត​ផង។

    ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កំពូល​កីឡាករ​ល្អ​ៗ​១០​នាក់​ដែល​ក្រុម​កាំភ្លើង​ធំ​មាន​ឱកាស​អាច​ទិញ​បាន តែ​បែរ​ជា​ទុក​បោះ​បង់​ចោល​ទៅ​វិញ៖

    ១. ខ្សែ​ប្រយុទ្ធ Cristiano Ronaldo

    RonaldoAI_3102149k

    ​នៅ​ឆ្នាំ​២០០២ Ronaldo ​បាន​មក​ហ្វឹកហាត់​និង​ជួប​ផ្ទាល់​ជាមួយ​លោក Wenger ​នៅ​កីឡដ្ឋាន​របស់​កាំភ្លើង​ធំ ប៉ុន្តែ​ពេល​នោះ​​មិន​មាន​ការ​ចុះ​កុងត្រា​អ្វី​ឡើយ។ ពេល​នោះ​ហើយ​ដែល​ក្រុម Arsenal ​បាត់បង់​ឱកាស ​ព្រោះ​ថា​លោក Sir Alex ​គ្រាន់​តែ​បាន​ឃើញ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ភ្លាម​ក៏​សម្រេច​ចិត្ត​ទិញ​យក​ភ្លាម។

    ២. ខ្សែ​ប្រយុទ្ធ Lionel Messi

    MessiReuters_3102146k


    Arsenal ​មាន​ឱកាស​មាស​ទិញ​បាន Lionel Messi ​ដែរ​កាល​ពី​រូប​គេ​មិន​ទាន់​មាន​ឈ្មោះ​ល្បី​ខ្លាំង ដោយ​ខាង​ភ្នាក់ងារ​ក្លិប​និង​ឪពុក​របស់ Messi បាន​ជួប​ចរចា​គ្នា​នៅ​ទីក្រុង​ឡុងដុង ប៉ុន្តែ​គ្រា​នោះ​​កាំភ្លើង​ធំ​បាន​បាត់បង់​ឱកាស​វិញ ដោយសារ​តែ​សាមី​ខ្លួន​គេ​បាន​បញ្ជាក់​ថា​ចង់​នៅ​ជាមួយ Barcelona ​បន្ត​ទៀត។

    ៣. ​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic

    ZlatanEPA_3102152k

    នៅ​ឆ្នាំ​២០០២ Zlatan ​ពិត​ជា​មាន​សង្ឃឹម​ខ្ពស់​ណាស់​ថា​នឹង​បាន​មក​លេង​នៅ Arsenal ​ព្រោះ​ថា​ពេល​នោះ រូប​គេ​ពិត​ជា​មាន​ចិត្ត​ចង់​មក​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Arsene Wenger ​មែន។ គួរ​ឱ្យ​សោកស្ដាយ ក្រុម​កាំភ្លើង​ធំ​បែរ​ជា​មិន​ព្រម​ចុះ​កុងត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឡើយ ដោយ​សុខ​ចិត្ត​ឱ្យ​គេ​ទៅ​លេង​នៅ​ក្លិប​ផ្សេង។

    ៤. ខ្សែ​ប្រយុទ្ធ Luis Suarez

    SuarezAFP_3102150k


    កាំភ្លើង​ធំ​បាន​ដាក់​តម្លៃ​ខ្លួន​៤០​លាន​ផោន ទិញ​យក​ Suarez ​ពី Liverpool ​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​គ្រា​នោះ​ហង្ស​ក្រហម​បាន​ទាមទារ​តម្លៃ​ខ្លួន​ថ្លៃ​ជាង​នេះ​ទើប​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឱ្យ។ ចុង​បញ្ចប់​ដោយ​សារ​តែ​ចរចា​គ្នា​មិន​ត្រូវចំពោះ​តម្លៃ​ខ្លួន​បន្តិច​បន្តួច​ ការ​ដោះដូរ​នេះ​ក៏​ត្រូវ​បោះបង់​ចោល​វិញ។

    ៥. ខ្សែ​ប្រយុទ្ធ Didier Drogba

    DrogbaAI_3102143k

    Drogba ​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លិប Le Mans ​ដែល​លេង​នៅ​លីក​តូច​មួយ​របស់​បារាំង។ គ្រា​នោះ​លោក Wenger ​មាន​ឱកាស​ទិញ​កីឡាករ​រូប​នេះ​បាន​យ៉ាង​ស្រូល​ ​ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​តែ ១០០ ០០០​ផោន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​កាំភ្លើង​ធំ​បែរ​ជា​មិន​ព្រម​ទិញ​យក​ទៅ​វិញ។ រហូត​មក​ដល់​ឆ្នាំ​២០០៤ ពេល​ Drogba ​បាន​លេង​ឱ្យ Chelsea ​រូប​គេ​បាន​ស៊ុត​ចូល​១៣​គ្រាប់​ឯ​ណោះ ក្នុង​១៤​ប្រកួត​ដែល​តោ​ខៀវ​ប៉ះ​កាំភ្លើង​ធំ។

    ៦. ខ្សែ​បម្រើ Angel Di Maria

    admepa_3174051a_3174453k

    លោក Wenger ​ចង់​ទិញ​កីឡាករ Di Maria ​តាំង​ពី​រូបគេ​នៅ​វ័យ​១៧​ឆ្នាំ​មក​ម្ល៉េះ​ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​ខាង​ច្បាប់​ការងារ ទើប​ត្រូវ​បញ្ឈប់​ការ​ដោះដូរ​នោះ​វិញ។ ពេល​នោះ Di Maria ​កំពុង​លេង​ឱ្យ Rosario Central ​ហើយ​ពេល​ Arsenal ​មិន​ទិញ រូប​គេ​ក៏​ត្រូវ​ផ្លាស់​ទៅ Benfica ។

    ៧. ខ្សែ​បម្រើ Xabi Alonso

    AlonsoEPA_3102142k


    កាល​ឆ្នាំ​២០០៨ ​ក្រុម Arsenal ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​នាំ​យក Alonso ​ពី Liverpool ​ដោយ​លោក Rafa Benitez (​អ្នក​ចាត់​ការ​ក្រុម Liverpol) ​សឹង​តែ​ព្រម​លក់​ឱ្យ​ទៅ​ហើយ​ក្នុង​តម្លៃ​ខ្លួន​១៨​លាន​ផោន។ គ្រា​នោះ Arsenal ​មាន​ជម្រើស​២​គឺ Alonso និង​ Gareth Barry ​ហើយ​លោក Wenger ​កំពុង​តែ​ពិចារណា ក៏​ស្រាប់​តែ Real Madrid ​មាន​ចំណាប់​អារម្មណ៍​ដែរ ក៏​ដាក់​តម្លៃ​ខ្លួន​ទិញ​៣០​លាន​ផោន​ធ្វើ​ឱ្យ Liverpool ​មិន​អាច​ប្រកែក​មិន​លក់​ឱ្យ​បាន។

    ៨. ខ្សែ​ការពារ Gerard Piqué

    PiqueGI_3102147k

    អំឡុង​រដូវ​កាល ២០០២-២០០៣ Piqué ​មាន​អាយុ​១៥​ឆ្នាំ​ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុង​ដើម្បី​ចុះ​កុងត្រា​ជាមួយ​ក្រុម Arsenal ​ប៉ុន្តែ​គ្រា​នោះ​បែរ​ជា​ត្រូវ​ពន្យារ​ពេល​វិញ​ដោយសារ​តែ​មាន​រឿង​ស្មុគស្មាញ​នៅ​ក្នុង​ក្រុម។ ចុង​បញ្ចប់​ខ្សែ​ការពារ​រូប​នេះ​ក៏​ត្រូវ​ក្រុម​បិសាច​ក្រហម Manchester United ​ជា​អ្នក​ទិញ​យក​វិញ​នៅ​ឆ្នាំ​២០០៤។

    ៩. ខ្សែ​ការពារ Vincent Kompany

    KompanyGI_3102145k


    នៅ​ឆ្នាំ​២០០៦ ក្រុម​ Arsenal ​សឹង​តែ​ទិញ​បាន​កីឡាករ Vincent Kompany ​ទៅ​ហើយ ​ដោយ​និយាយ​ត្រូវរ៉ូវ​គ្នា​អស់​ហើយ​ជាមួយ​ក្លិប Anderlecht ​។ ចុង​បញ្ចប់​ខ្សែ​ការពារ​បែលហ្សិក​រូប​នេះ​បែរ​ជា​ទៅ​ចុះ​កុងត្រា​ជាមួយ​ក្រុម Hamburg ​ទៅ​វិញ។

    ១០. អ្នក​ចាំ​ទី Pepe Reina

    Pepe Reina

    កាល​ឆ្នាំ​២០០៥ ​ក្រុម​ Arsenal ​មាន​ឱកាស​ទិញ​បាន​អ្នក​ចាំ​ទី Pepe Reina ​ម្ដង​ជា​ពីរ​ដង តែ​បែរ​ជា​មិន​ចេះ​ចាប់​យក​ទៅ​វិញ ពោល​គឺ​ទុក​រហូត​ទាល់តែ​ក្រុម Liverpool ​ឆក់​យក​បាត់​ដោយ​ឱ្យ​តម្លៃ​ខ្លួនខ្ពស់​​ជាង​បន្តិច។
    • Blogger Comments
    • Facebook Comments
    Item Reviewed: កំពូល​កីឡាករ​១០​នាក់ ដែល Arsenal ​អាច​ទិញ​បាន​តែ​បែរ​ជា​មិន​យក​ទៅ​វិញ Rating: 5 Reviewed By: Unknown
    Scroll to Top