• ព័ត៌មានថ្មី

    Monday, July 13, 2015

    Apple ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ iOS 9 beta​ ជា​សាធារណៈ​ ដូច្នេះ​​មុន​ដំឡើង​​គួរ​ដឹង​អ្វី​ខ្លះ?

    ថ្មី ​ៗ​នេះ ​ក្រុមហ៊ុន​ Apple បាន​ប្រកាស់​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​នូវ​​ប្រព័ន្ធ​ប្រតិបត្តិការ​ ថ្មី​របស់​ខ្លួន​គឺ​ ​iOS ​9 beta។ ដូច្នេះ​​សម្រាប់​អ្នក​ប្រើ​ប្រាស់​​ផលិត​ផល​របស់​ក្រុមហ៊ុន Apple ដូច​ជា​ iPhone, iPad និង​ iPod Touch​ អាច​ដំឡើង​ និង​ប្រើ​ប្រាស់​​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​បាន។ ប៉ុន្តែ​មុន​នឹង​សម្រេច​ចិត្ត​ដំឡើង​​​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ​ តើ​ត្រូវ​ដឹង​អ្វីខ្លះ?​​​

    ios9


    ​iOS 9 beta គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ទម្រង់​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាកល្បង​តែ​ប៉ុណ្ណោះ​ ​ ក្នុង​គោល​បំណង​ដើម្បី​ស្វែង​រក​កំហុស​ឆ្គង ឬ Error​ ណាមួយ​បាន​កើត​ឡើង​អំឡុង​ពេល​ប្រើ​ប្រាស់​​ និង​ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​ទាំង​នោះ​មុន​ពេល​ដាក់​ឲ្យ​ដំណើរ​ការ​​ជា​ ផ្លូវការ។ ​


    ក្នុង​នោះ​ដែរ​ អំឡុង​ពេល​ប្រើ​ប្រាស់​ iOS 9 beta ​វា​អាច​​នឹង​ជួប​បញ្ហា​មួយ​ចំនួន​ ដូច​ជា​​​គាំង​ដំណើរ​ការ​ Software ​ មាន​បញ្ហា​លើ​ដំណើរ​ការ​ Microphone  ​អាច​បាត់​ប្រព័ន្ធ Network មិន​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​ ​​ប្រព័ន្ធ​ Wi-Fi ​ ​ឈប់​ដំណើរ​ការ​ និង​បញ្ហា​ផ្សេងៗ​ទៀត។​

    ​ដូច្នេះ​ប្រសិន​បើ​ចង់​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ ​អ្នក​ប្រើ​ប្រាស់​​គួរ​តែ​ ​​Back up! ​ទិន្នន័យ​​ទៅ​កាន់​​គណនី​ iTunes​ ដើម្បី​ការ​ពារ​ទិន្នន័យ​​​កុំ​ឲ្យ​បាត់​បង់​ដោយ​ប្រការ​ណា​មួយ​ ​ព្រោះ​វា​​អាច​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ពុំ​ចាំ​បាច់​ log in ​ទៅ​កាន់​​ apps និង​ services ​ម្ដង​ទៀត​​នោះ​ទេ​ ​នៅ​ពេល​ Restore ពី​ Backup វិញ។

    ប៉ុន្តែ​​​អ្នក​ប្រើ​ប្រាស់​មាន​ជម្រើស​​អាច​ Downgrade ​ត្រឡប់​មក​កាន់​ iOS ​មុន ​វិញ​បាន​​ប្រសិន​​បើ​​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រើ​ប្រាស់​សាកល្បង​ នូវ​​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​​នោះ​ ។

    ចំពោះ​ឧបករណ៍​ដែល​អាច​ដំឡើង​ទៅ​កាន់​ iOS 9 beta មាន​ដូច​ខាង​ក្រោម៖

    ios9_compatibiltiy_chart-100595740-large

    ​​​ចំពោះ​​ការ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ នេះ​​វិញ​គឺ​ប្រហែល​ជា​​នៅ​ពេល​​ Apple ប្រកាស​ iPhone ជំនាន់​ថ្មី​ ​ដែល​ជា​ធម្មតា​​គឺ​សប្ដាហ៍​ទី​ពីរ​ខែ​កញ្ញា៕​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Apple ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ iOS 9 beta​ ជា​សាធារណៈ​ ដូច្នេះ​​មុន​ដំឡើង​​គួរ​ដឹង​អ្វី​ខ្លះ? Rating: 5 Reviewed By: Unknown
    Scroll to Top