• ព័ត៌មានថ្មី

    Tuesday, July 21, 2015

    ឧបករណ៍​តម្លៃ​​៩​$​​នេះ​​ សាក​ថ្ម​ស្រួល​ហើយ​ មិន​ភ័យ​ធ្លាក់​ទូរសព្ទ​ទៀត​​

    នៅ ​ពេល​ដែល​យើង​ចង់​សាក​ថ្ម​ទូរសព្ទ​នៅ​​ទី​ងងឹត​ គឺ​តែង​មាន​ភាព​លំបាក​ដោយ​សារ​តែ​យើង​​មិន​អាច​មើល​ឃើញ​រន្ធ​សាក​របស់​ ទូរសព្ទ​បាន។ ហេតុ​ដូច​នេះ​ទើប​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខិត​ខំ​រិះ​រក​វិធី​សាស្ត្រ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

    1

    ក្រុម​អ្នក​វិទ្យាសាស្ត្រ ​របស់​ប្រទេស​កាណាដា​បាន​បង្កើត​ Znaps​ ដែល​ជា​ឧបករណ៍​ថ្មី​មួយ​​ប្រើ​ប្រាស់​កម្លាំង​ដែក​ឆក់​សម្រាប់​ទាញ​ខ្សែ​សាក ​ឲ្យ​ផ្អឹប​ចូល​គ្នា​ទៅ​នឹង​រន្ធ​ទូរសព្ទ។ Znaps​ បង្កើត​ឡើង​ដោយ​​ការ​ចូល​រួម​រវាង​​ឧបករណ៍​ពីរ​គឺ​ ទី​មួយ​ដុំ​ដែក​ឆក់​​ដែល​ត្រូវ​ដោត​ជាប់​រន្ធ​ទូរសព្ទ​ និង​មួយ​ទៀត​គឺ​ដុំ​ដែក​ឆក់​សម្រាប់​ត​ភ្ជាប់​​ជា​មួយ​ខ្សែ​សាក​របស់​យើង។ ​ពេល​ដែល​ចង់​សាក​​ថ្ម​ទូរសព្ទ​គឺ​គ្រាន់​តែ​ដាក់​ខ្សែ​ទូរសព្ទ​ឲ្យ​កៀក​នឹង ​រន្ធ​ទូរសព្ទ​ នោះ​កម្លាំង​ដែក​ឆក់​នឹង​ទាញ​​ចូល​គ្នា​ជា​មិន​ខាន។

    ដុំ​ដែក​ឆក់​ដែល​ប្រើ​សម្រាប់​​ត​ភ្ជាប់​ទៅ​នឹង​ខ្សែ​​​ទូរសព្ទ​មាន​ បំពាក់​នូវ​ភ្លើង​ LED​ តូច​មួយ​ដែល​អាច​បញ្ជាក់​អំពី​ស្ថានភាព​នៃ​ការ​សាក​ថ្ម។ ​ឧបករណ៍​ Znaps ​នេះ​អាច​​ឲ្យ​យើង​ធ្វើ​ការ​សាក​ថ្ម​បាន​យ៉ាង​ងាយ​ទោះ​បី​​​​​ស្ថិត​នៅ​ ក្នុង​ទី​ងងឹត​​ក្ដី​ ហើយ​​អាច​ធ្វើ​ការ​សាក​ដោយ​ប្រើ​ដៃ​តែ​ម្ខាង​បាន​ទៀត​ផង។


    អ្វី​ដែល​ពិសេស​នោះ​ Znaps ​គឺ​មិន​អនុញ្ញាត​ឲ្យ​ទឹក​ជ្រាប់​ចូល​ក្នុង​ទូរសព្ទ​របស់​អ្នក​ក្នុង​រយៈពេល ​ខ្លី​ បើ​អ្នក​ធ្វើ​ឲ្យ​​ទូរសព្ទ​ធ្លាក់​ចូល​ក្នុង​ទឹក​ដោយ​ចៃដន្យ​នោះ។ ពេល​អ្នក​ឆក​យក​ទូរសព្ទ​នោះ​ប្រញាប់​ប្រញាល់​មិន​ទាំង​បាន​ផ្ដាច់​ខ្សែ​ ឆ្នាំង​សាក​ចេញ​ផង​ ក៏​មិន​បញ្ហា​ដែរ​ ព្រោះ​  Znaps ​នឹង​ជួយ​ផ្ដាច់​ទូរសព្ទ​អ្នក​ និង​ខ្សែ​សាក​ថ្ម​យ៉ាង​ងាយ​ មិន​ដូច​ខ្សែ​ឆ្នាំង​សាក​ធម្មតា​ អាច​ធ្វើ​ឲ្យ​ទូរសព្ទ​អ្នក​ធ្លាក់​ពី​លើ​ដៃ​ក៏​ថា​បាន។



    Znaps ​អាច​ប្រើ​បាន​ជាមួយ​នឹង​ iPhone និង​ទូរសព្ទ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។ វា​​អាច​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ​២០១៥​នេះ​​ ក្នុង​តម្លៃ​ ៩​ដុល្លារ​សម្រាប់​ឧបករណ៍​មួយ​គូ៕​​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឧបករណ៍​តម្លៃ​​៩​$​​នេះ​​ សាក​ថ្ម​ស្រួល​ហើយ​ មិន​ភ័យ​ធ្លាក់​ទូរសព្ទ​ទៀត​​ Rating: 5 Reviewed By: Unknown
    Scroll to Top